Type to search

បច្ចេកវិទ្យា

តោះមកមើល iPhone និង Apple Watch 4 ដែលក្រុមហ៊ុន Apple បានប្រកាសនៅយប់មិញនេះ

Share

ថ្ងៃនេះគឺជាព្រឹត្តិការណ៍ Hardware ដ៏ធំមួយរបស់ក្រុមហ៊ុនអេបផល ដែលជាក្រុមហ៊ុនលំដាប់ទីមួយមានតម្លៃរាប់ពានលានដុល្លារ។ Apple មានការចែករំលែកយ៉ាងច្រើនអំពីអនាគតនៃផលិតផលមួយចំនួនដ៏អស្ចរ្យារបស់ខ្លួន។ ខណៈពេលដែលក្រុមហ៊ុន Apple បានអួតអំពីរបៀបដែលផលិតផលរបស់ខ្លួនត្រូវបានរចនាឡើងវិញទាំងស្រុងហើយត្រូវបានកែច្នៃឡើងវិញ ជាក់ស្ដែងអ្វីដែលគួរអោយកត់សម្គាល់បំផុតអំពីព្រឹត្តិការណ៍ Apple នាពេលបច្ចុប្បន្ននេះគឺថាតើក្រុមហ៊ុន Apple ជ្រើសរើសយកការរចនាតាមការកំណត់ពីមុនរបស់ខ្លួនដូចម្តេចខ្លះ។

ទូរស័ព្ទម៉ាកថ្មីនេះគឺ iPhone XR, XS និង XS Max វាមានភាពប្រសើរឡើងជាងមុនដូចជា៖ ផ្តោតលើភាពធន់យូរអង្វែងជាងមុន និងដំណើរការលឿនជាងមុន ដោយមាន chipset ថ្មី។ ចំពោះ Apple Watch វិញ,  Apple បានធ្វើការអាប់ដេតផ្នែករឹងដំបូងបង្អស់ក្នុងរយៈពេលជាច្រើនឆ្នាំសម្រាប់នាឡិកានេះដោយមានទំហំធំ, អេក្រង់ដែលមែនគែមជ្រុងមូល និងការធ្វើបច្ចុប្បន្នភាពឧបករណ៍ចាប់សញ្ញាជីវមាត្រ(biometric sensors)។ វាក៏មាននូវការភ្ញាក់ផ្អើលមួយចំនួនដែរ។ នេះគឺជាអ្វីដែលយើងបានដឹងថ្ងៃនេះ៖

iPhone XS and XS Max

Photo Credit: techcrunch

iPhone ចុងក្រោយបំផុតនិងអស្ចារ្យបំផុតរបស់ក្រុមហ៊ុន Apple ប៉ុន្តែមិនបានកែប្រែអ្វីច្រើនទេបន្ទាប់ពីការធ្វើឱ្យប្រសើរឡើងវិញកាលពីឆ្នាំមុន, ប៉ុន្តែ iPhone ស៊េរី XS ឥឡូវនេះមានទំហំធំជាងមុនមួយស៊េរីទៀត ប៉ុន្តែកុំច្រលំវាមិនមែនមានឈ្មោះថា XS Plus ទេ។ ឈ្មោះផ្លូវការរបស់វានោះគឺ iPhone XS Max។ ទូរស័ព្ទ iPhone XS Max មានអេក្រង់ទំហំ 6.5 អ៊ីង ប្រភេទ OLED ចំនែក XS វិញមានទំហំអេក្រង់ 5.8 អ៊ីង។ វាជាអេក្រង់ដ៏ធំហើយវាគឺជាទូរស័ព្ទធំបំផុតដែលមិនធ្លាប់មាននៅលើទូរស័ព្ទ iPhone ។ បើប្រៀបធៀបទៅនឹងអេក្រង់របស់ iPad Mini វិញដែលមានទំហំ 7.9 អ៊ីញ ដូច្នេះ XS Max គឺវាធំមែនទែន។

Photo Credit: techcrunch

ទូរស័ព្ទ iPhone XS និង XS Max គឺមានលក្ខណៈពិសេសដូចគ្នាជាមួយបន្ទះឈីប A12 bionic ថ្មីបំផុតរបស់ក្រុមហ៊ុន Apple, ភាពខុសគ្នាតែមួយគត់គឺទំហំអេក្រង់និងការបន្ថែមតម្លៃ $ 100 សម្រាប់ទូរស័ព្ទធំជាង។ ទូរស័ព្ទ iPhone XS ចាប់ផ្តើមពី $ 999 (តម្លៃនៅ US) សម្រាប់ 64GB ខណៈពេលដែល 64GB iPhone XS Max ចាប់ផ្តើមពី $ 1,099 (តម្លៃនៅ US) ។ យើងអាចត្រៀមសម្រាប់ការបញ្ជាទិញជាមុននៅថ្ងៃទី 19 ខែតុលា។

iPhone XS Specs

  • អេក្រង់ 5.8″ (2436 x 1125) ប្រភេទ OLED
  • 143.6mm x 70.9mm x 7.7mm
  • ទំងន់ 177 ក្រាម
  • កាមេរ៉ាភ្លោះក្រោយ 12 មេហ្កាភិចសែល
  • 7 megapixel true depth camera module
  • FaceID
  • A12 Bionic chip
  • IP68 water resistance (ការពារទឹក)
  • Wireless charging
  • 3D Touch
  • តម្លៃចាប់ពី $999 (តម្លៃនៅ US)

iPhone XS Max Specs (ភាពខុសគ្នា ក្រៅពីនេះដូច iPhone XS ទាំងអស់)

  • អេក្រង់ 6.5″ (2688 x 1242) ប្រភេទ OLED
  • 157.5mm x 77.4mm x 7.7mm
  • ទំងន់ 208 ក្រាម
  • តម្លៃចាប់ពី $1099 (តម្លៃនៅ US)

iPhone XR

Photo Credit: techcrunch

ខណៈពេលដែលទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple អាចនឹងមានតម្លៃខ្ពស់នៅពេលវាទើបតែចេញលើកដំបូងការកាលពីឆ្នាំមុននោះ Apple ក៏បានចេញមួយស៊េរីផេ្សងទៀតដែលមានតម្លៃថោកជាងបន្ទិច នោះគឺ iPhone XR។ ឆ្នាំនេះជម្រើសគឺកាន់តែងាយស្រួលជាងមុនជាមួយនឹង iPhone XR ដែលកាត់បន្ថយតម្លៃ (ចាប់ផ្តើមពី 749 ដុល្លារ) ដោយប្រើអេក្រង់ LCD ផ្ទុយពី OLED ខ្ពស់បំផុតដែលត្រូវបានរកឃើញនៅក្នុង iPhone XS។ ទូរស័ព្ទនេះមានតម្លៃចាប់ពី $ 749 សម្រាប់ 64 ជីកាបៃ។យើងអាចត្រៀមសម្រាប់ការបញ្ជាទិញជាមុននៅថ្ងៃទី 19 ខែតុលា។

Photo Credit: techcrunch

iPhone XR Specs

  • អេក្រង់ 6.1″ (1792 x 828) ប្រភេទ LCD
  • 150.9mm x 75.7mm x 8.3mm
  • ទំងន់ 194 ក្រាម
  • កាមេរ៉ាក្រោយ 12 មេហ្គាភិចសែល
  • 7 megapixel true depth camera module
  • FaceID
  • A12 Bionic chip
  • IP67 water resistance (ការពារទឹក)
  • Wireless charging
  • តម្លៃចាប់ពី $749 (តម្លៃនៅ US)

Apple Watch Series 4

Photo Credit: techcrunch

បន្ទាប់ពីបានធ្វើឱ្យប្រសើរឡើងនៅក្រោម 3 ឆ្នាំ, ទីបំផុតយើងបានទទួលការផ្លាស់ប្តូរមួយចំនួនទៅនឹងរូបរាងនៃនាឡិកា Apple ។ រឿងដ៏សំខាន់មួយនៅទីនេះគឺវាថ្មីកាន់តែឡូយជាងមុន ពីព្រោះវាមានអេក្រង់ជ្រុងមូលដល់គែមតែម្តង។ Apple Watch Series 4 នេះមានលក្ខណៈពិសេសគឺពិនិត្យសុខភាព ឥឡូវនេះវាមានសមត្ថភាពក្នុងការធ្វើ electrocardiograms ក្នុង 30 វិនាទី។ នាឡិកា Apple 40mm ចាប់ផ្តើមពីតម្លៃ $ 399 ខណៈពេលដែលកំណែ LTE ចាប់ផ្តើមនៅតម្លៃ $ 499 ។ អ្នកអាចបញ្ជាទិញនាឡិកានៅថ្ងៃទី 14 ខែកញ្ញា។

អត្ថបទ៖ ខ្មែរដឹង

Facebook Comments