Type to search

បច្ចេកវិទ្យា

ព័ត៌មាននិងលក្ខណៈពិសេសទាក់ទងនឹង iOS 12 ដែលនឹងចេញនៅពេលខាងមុខ

Share

ថ្ងៃនេះ ខ្មែរដឹង នឹងផ្តល់នូវហេតុផលជាច្រើន ព្រមទាំងលក្ខណៈពិសេសមួយចំនួនទាក់ទងនឹង iOS 12 ដែលនឹងចេញនៅពេលខាងមុខនេះ។ ជាក់ស្តែងនៅពេលខាងមុខនេះក្រុមហ៊ុន Apple  នឹងមានព្រឹត្តិការណ៍ដ៏ធំសម្រាប់ទូរស័ព្ទ iPhone និង iPad របស់អ្នកទាំងផ្នែក Hardware និង Software។ ថ្ងៃចេញជាផ្លូវការណ៍នៃ iOS 12 នឹងត្រូវបានប្រកាសនៅថ្ងៃពុធទី 12 ខែកញ្ញា នៅសប្តាហ៍ក្រោយ ហើយកម្មវិធីចុងក្រោយនឹងចេញមកជាមួយនឹងការបង្ហាញខ្លួនដំបូងរបស់ iPhone XS, iPhone XS Max និង Apple Watch 4 របស់ក្រុមហ៊ុន Apple ។ វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយ។

មានអ្វីថ្មី? លក្ខណៈពិសេសថ្មីត្រូវបានបញ្ជាក់ថាមានរួមបញ្ចូល Memoji, ការជូនដំណឹងជាក្រុម និងការធ្វើអោយប្រសើរឡើងសម្រាប់ទូរស័ព្ទចាស់។ តើអ្នកនឹងអាចទទួលបាន iOS 12 នៅពេលណា? វាទំនងជានឹងចាប់ផ្តើមនៅ ថ្ងៃអង្គារ ទី 18 ខែកញ្ញា។ Apple មានទម្លាប់មួយគឺថាអនុញ្ញាតអោយអ្នកប្រើប្រាស់ចាប់ផ្តើមអាប់ដេត iOS ថ្មីរបស់ខ្លួននៅថ្ងៃអង្គារបន្ទាប់ពីព្រឹត្តិការណ៍ចាប់ផ្តើមរបស់ខ្លួន។ ដូច្នេះកាលបរិច្ឆេទចេញផ្សាយបច្ចុប្បន្នភាព iOS 12 គឺថ្ងៃទី 18 ខែកញ្ញានេះបើយោងតាមកំណត់ត្រារបស់ក្រុមហ៊ុន Apple ។

ជាការពិតណាស់អ្នកអាចទទួលបានប្រព័ន្ធប្រតិបត្តិការ iOS 12 beta ឥឡូវនេះហើយវាប្រសើរជាង iOS 11 រួចទៅហើយ។ វាក៏ផ្តល់ឱ្យយើងនូវការយល់ដឹងជាបឋមផងដែរទៅលើទូរស័ព្ទ iPhone XS និង Apple Watch 4 ។ យើងបានធ្វើការតេស iOS 12 នេះរួចទៅហើយគឺថា ទូរស័ព្ទ iPhone ចាស់របស់យើងមានលក្ខណៈល្អប្រសើរជាងមុន ខណៈពេលដែលការជូនដំណឹងជាក្រុមធ្វើឱ្យងាយស្រួលប្រើប្រាស់ផងដែរ។

Apple កំពុងធ្វើឱ្យប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ខ្លួនអាចទុកចិត្តបាននិងប្រកួតប្រជែងជាមួយ Android Pie របស់ Google និង Google Pixel 3 ដែលនឹងត្រូវចេញនៅថ្ងៃទី 9 ខែតុលា។ វាច្បាស់ណាស់ទៅហើយ។

 

ប្រភព៖ techradar

ប្រែសម្រួល៖ ខ្មែរដឹង

Facebook Comments