Type to search

ផ្សេងៗ

រឿង ស្រ្តីចំណាស់ដ៏តោកយ៉ាកតាមឆ្នេរ

Share

គ្រួសារមួយបានទៅដើរកម្សាន្តនៅឆ្នេរសមុទ្រ។ តាមបណ្តោយឆ្នេរ មានស្រ្តីចំណាស់ម្នាក់កំពុងតែរើសអ្វីម្យ៉ាងចេញពីឆ្នេរ។ ឪពុកម្តាយ ក៏បានហាមកូនមិនឲ្យទៅលេងក្បែរស្រ្តីចំណាស់ដ៏តោកយ៉ាកនោះ។ ស្រ្តីចំណាស់នោះខំញញឹមដាក់ ប៉ុន្តែមិនបានទទួលការញញឹមតបមកវិញឡើយ។ លុះវេលារសៀលទើបម្តាយឪពុកដឹងថា ស្រ្តីចំណាស់ម្នាក់នេះបានធ្វើ ពលិកម្មជីវិតរបស់គាត់ដើម្បីរើសអំបែងកែវតាមឆ្នេរ កុំឲ្យរបួសជើងអ្នកដើរលេងកម្សាន្ត។

 

វាគ្មានគតិយុត្តិទាល់តែសោះដែលវាយតម្លៃមនុស្សដោយការប៉ាន់ស្មាន។

កុំចេះតែខ្លាច រអាអ្នកដទៃដោយសារតែពាក្យសម្តី សម្លៀកបំពាក់ និងតួនាទីរបស់គេ។

មនុស្សគួតែរៀនបណ្តុះនូវជំនឿ ល្អប្រសើរជាជាងការរៀនបណ្តុះនូវក្តីសង្ស័យ។

ផ្ទះថ្មក៏ដូចជាផ្ទះស្បូវ ពេលដែលពន្លត់ភ្លើងទៅ គឺងងឹតដូចគ្នា។

សៀវភៅដ៏មានតម្លៃមួយក្បាល តើវាអាស្រ័យលើក្របឬខ្លឹមសារ?

តើមនុស្សល្អប្រសើរម្នាក់ អាស្រ័យលើលក្ខណៈអ្វីខ្លះ?

Facebook Comments