Type to search

បច្ចេកវិទ្យា

វិធីស្វែងរករូបភាពក្នុង Google តាមសិទ្ធិអ្នកប្រើប្រាស់

Share

អ្នកអាចច្រោះយករូបភាពសម្រាប់គោលបំណងពាណិជ្ជកម្មឬមិនពាណិជ្ជកម្មនៅលើ Google Image បាន។ ឥឡូវនេះ Google ធ្វើឱ្យមានភាពងាយស្រួលក្នុងការស្វែងរក។

 

បន្ទាប់ពីអ្នកបញ្ចូល Keyword រួចហើយសូមស្វែងរកពាក្យ Tool -> Usage rights។ បន្ទាប់មកសូមធ្វើការជ្រើសរើសប្រភេទ License ដែលអ្នកចង់បាន។

 

  • Labeled for reuse with modification

អ្នកអាចយកទៅប្រើ ហើយធ្វើការកែប្រែបន្ថែមទៅលើរូបភាពនោះ។

  • Labeled for reuse

អ្នកអាចយកទៅប្រើ ដោយគ្មានការកែប្រែបន្ថែម

  • Labeled for noncommercial reuse with modification

 អ្នកអាចយកទៅប្រើ ហើយធ្វើការកែប្រែបន្ថែមទៅលើរូបភាពនោះ។ ប៉ុនតែអ្នកមិនអាចយករូបភាពនោះទៅធ្វើពាណិជ្ជកម្មបន្តបានទេ។ គោលបំណងក្នុងរូបភាពប្រភេទនេះគឹលោកអ្នកអាចយកវាទៅប្រើនៅក្នុងសាលារៀន មន្ទីពេទ្យ … ។

  • Labeled for noncommercial reuse

អ្នកអាចយកទៅប្រើ ដោយគ្មានការកែប្រែបន្ថែម និង ធ្វើពាណិជ្ជកម្មបន្ត។ គោលបំណងក្នុងរូបភាពប្រភេទនេះគឹលោកអ្នកអាចយកវាទៅប្រើនៅក្នុងសាលារៀន មន្ទីពេទ្យ … ។

បញ្ជាក់៖ អ្នកត្រូវតែពិនិត្យមើលម្ចាស់រក្សាសិទ្ធិរូបភាព មុនពេលប្រើរូបភាពណាដែលអ្នករកឃើញដោយប្រើ Google Image Search ជាពិសេសបើអ្នកមានបំណងប្រើវាជាសាធារណៈឬពាណិជ្ជកម្ម។  ការស្វែងរករូបភាពក្នុង Google តាមសិទ្ធិអ្នកប្រើប្រាស់ ត្រូវបានផ្តល់ជូនគ្រាន់តែដើម្បីជួយអ្នកក្នុងការស្វែងរករូបភាពណាដែលអាចសមនឹងការប្រើប្រាស់របស់អ្នក។ វាមិនមែនជាការផ្តល់សិទ្ធិអនុញ្ញាតឱ្យប្រើរូបភាពនោះទេ។

Facebook Comments
Tags:

Leave a Comment

Your email address will not be published. Required fields are marked *