Type to search

បច្ចេកវិទ្យា

អ្នកអាចប្រើ iOS 12 មុនថ្ងៃកំនត់ចេញជាផ្លូវការបាន

Share

ក្នុងអំឡុងពេលព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំរបស់ខ្លួនក្រុមហ៊ុន Apple បានប្រកាសថានឹងបញ្ចេញ iOS 12 ទៅឱ្យសាធារណជននៅថ្ងៃទី 17 ខែកញ្ញា។ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនអេបផលកំពុងធ្វើការបង្កើតប្រព័ន្ធ Golden Master Build របស់ iOS 12 ទៅកាន់អ្នកបង្កើតកម្មវិធី និងអ្នកប្រើដែលបានចុះឈ្មោះនៅក្នុងកម្មវិធី Beta សាធារណៈ (Public Beta Program)។ នេះនឹងជាកំណែចុងក្រោយនៃ iOS 12 ដែលនឹងចេញផ្សាយដល់អ្នករាល់គ្នាក្នុងរយៈពេលពីរបីថ្ងៃទៀត។

ដូច្នេះប្រសិនបើអ្នកចង់ទទួលបានប្រព័ន្ធ iOS 12 ហើយអ្នកមិនអាចរង់ចាំពេលបួនថ្ងៃទៀតដើម្បីប្រើប្រាស់វា, អ្នកអាចចុះឈ្មោះចូលកម្មវិធី Beta (Public Beta Program) និងធ្វើបច្ចុប្បន្នភាពទៅ Golden Master Build។ នោះអ្នកនឹងទទួលបាន iOS 12 ប្រើប្រាស់ភ្លាមៗ។

តំណ៖ Apple Beta Software Program

 

 

អត្ថបទ៖ ខ្មែរដឹង

Facebook Comments