Type to search

ផ្សេងៗ

ពពួកសត្វទាំង១០ ដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក

Share

គ្រោះថ្នាក់ជាច្រើនដែលបណ្តាលមកពីសត្វ ហើយត្រូវបានគេកំណត់សម្គាល់ជារៀងរាល់ឆ្នាំ។ សត្វត្រូវបានប្រទានដោយអាវុធពីធម្មជាតិ ហើយនៅក្នុងកាលៈទេសៈមួយចំនួនបានប្រែក្លាយទៅជាការគំរាមកំហែង ដ៏ធ្ងន់ធ្ងរសម្រាប់ជីវិតមនុស្ស។

យុទ្ធសាស្ត្រនៃការការពារខ្លួនរបស់សត្វមួយចំនួននឹងជួយខ្លូនវាអោយរស់រានមានជីវិតនៅលើភពផែនដីនេះ។ ខាងក្រោមនេះគឺជា បញ្ជីសត្វដែលមានគ្រោះថ្នាក់បំផុត និងដ៍សាហាវបំផុត ដែលត្រូវបានចងក្រងឡើងដោយផ្អែកលើស្ថិតិនៃការវាយប្រហារសម្លាប់សត្រូវរបស់ពួកវា។ មិនត្រឹមតែលើសត្វដទៃប៉ុណ្ណោះទេ ថែមទាំងលើមនុស្ស ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើនផងដែរ។

10. Poison dart frog (កង្កែបពិស)

Photo credit: kids.nationalgeographic

កង្កែបនេះ ជាពូជតែមួយគត់ នៃកង្កែបដែលរស់នៅ អាមេរិកកណ្តាល និងខាងត្បូង។ ទំហំនៃកង្កែបនេះ អាចខុសគ្នាពី ១,៥ សង់ទីម៉ែត្រទៅ ៦ សង់ទីម៉ែត្រ ។ ស្បែកចម្រុះពណ៌របស់ពួកវាគឺទាក់ទាញណាស់ ប៉ុន្តែវាក៏ជាអាវុធពិសពុលផងដែរ។ ពួកវាប្រសព្វក្នុងការទាក់ទាញរកចំណី ដោយប្រើរូបរាងចម្រុះពណ៌របស់វា។ សម្រស់ដ៏ស្រស់ស្អាត និងរស់រវើកនៃសត្វកង្កែបនេះមានពិសគ្រប់គ្រាន់ដែលអាចសម្លាប់មនុស្សបាន ១០ នាក់ក្នុងពេលតែមួយ។

9. Elephants (ដំរី)

Photo credit: safaribookings

ដំរី គឺជាប្រភេទថនិកសត្វធំជាងគេនៅលើដីដែលរស់នៅក្នុងព្រៃ និងព្រៃឈើនៃទ្វីបអាហ្វ្រិក ហើយក៏ត្រូវបានរកឃើញនៅក្នុងផ្នែកខ្លះនៃទ្វីបអាស៊ីផងដែរ។ ដំរីមានភាពល្បីល្បាញចំពោះទស្សនវិស័យមិត្តភាព និងការចងចាំរបស់ពួកវា។  ថ្វីបើមានកាយវិការដ៏ទន់ភ្លន់ក៏ដោយ, ពួកវាក៏អាចធ្វើដូចសត្វដទៃទៀត ដោយអាចស្លាប់សត្រូវរបស់វាបានផងដែរ ។ ពួកវាមិនបានផ្តល់នូវតម្រុយអ្វីសោះមុនពេលវាយប្រហារសត្រូវរបស់វា។ ជើងរបស់ពួកវាដែលមានទម្ងន់ដ៏ធ្ងន់ និងភ្លុក គឺជាអាវុធរបស់ពួកវាដែលអាចកំទេចសត្វដទៃបាន សូម្បីតែសត្វរមាស។

8. Cape buffalo (ក្របីឈ្មោល)

Photo credit: youtube/ channel: Asith Mohan Mangalore

ក្របីឈ្មោលមានទីលំនៅនៅអាហ្វ្រិក, ក្របីនេះមានទំងន់ពី ៥០០ ទៅ ៩០០ គីឡូក្រាម។ ពួកវាមានទំលាប់រស់នៅជាហ្វូងៗ,  ពួកវាអាចវាយប្រហារសត្វតោ និងក្រពើនៅពេលដែលមានកំហឹងយ៉ាងសាហាវ។ ពួកវាមានស្នែងពីរយ៉ាងវែង ដែលជាអាវុធរបស់វា ដើម្បីសម្លាប់សត្រូវរបស់ពួកវា។

7. Saltwater crocodile (ក្រពើទឹកប្រៃ)

Photo credit: wikipedia

នេះគឺជាសត្វល្មូនចាស់ជាងគេ ដែលអាចរកឃើញនៅអាស៊ី, អាហ្រ្វិក និងអូស្ត្រាលី។ ពួកវារស់នៅក្នុងទន្លេទឹកប្រៃ និងបឹង ដូច្នេះបានគេហៅថាក្រពើទឹកប្រៃ។ ទំហំរបស់ពួកវាមានចាប់ពី ៥ ទៅ ២០ ហ្វីត។ នេះគឺជាសត្វមួយដែលគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកផងដែរ។ ពួកវាវាយប្រហារសត្រូវរបស់ពួកវាដោយស្ងៀមស្ងាត់បំផុត។ កន្ទុយ, ឆ្អឹងថ្គាម និងល្បឿនរបស់វា អាចប្រើជាអាវុធក្នុងការវាយប្រហារ។

6. White shark (ឆ្លាមពណ៌ស)

Photo credit: carbonbrief

នេះគឺជាសត្វដ៏ធំមួយដែលរស់នៅក្រោមសមុទ្រ។ ធ្មេញរបស់ពួកវាគឺជាអាវុធដ៏មុតស្រួច, លើសពីនេះទៅទៀត ពួកវានឹងមានអារម្មណ៏អាចដឹង ប្រសិនបើមានឈាមនៅក្រោមទឹក, ក្លិនឈាមធ្វើឱ្យពួកវាមានរំញ័រទាក់ទាញ និងដឹងថាសត្រូវនៅទីកន្លែងណា។

5. Hippopotamus (ដំរីទឹក Hippo)

Photo credit: masho0oq.blogspot

Hippopotamus មានរូបរាងកាយធំហើយភាគច្រើនត្រូវបានរកឃើញនៅក្នុងទ្វីបអាហ្វ្រិក។ ពេលខ្លះវាត្រូវបានគេហៅថា សេះទន្លេ ដោយសារតែសមត្ថភាពរបស់ពួកវាក្នុងការផ្លាស់ទីនៅក្នុងទឹក ដោយល្បឿន ៨ គីឡូម៉ែត្រក្នុងមួយ។  ពួកវាជាសត្វដំរីដែលពោរពេញទៅដោយភាពទោរទន់ខណៈដែលពួកវារស់នៅក្នុងទឹក និងលើដី។ ប៉ុន្តែពួកវាបង្ហាញពីកំហឹងរបស់វានៅពេលសត្វដទៃទៀតចូលមកក្នុងតំបន់របស់ពួកវារស់នៅ។ សត្វមួយនេះអាចហាមាត់របស់វារហូតទៅដល់ ៤ ហ្វីត ដែលអាចធ្វើដូចជាញញួរ។

4. African lion (សត្វតោអាហ្វ្រិក)

Photo credit: youtube/ channel: Animals Life

សត្វតោ គឺស្ដេចនៅក្នុងព្រៃ ហើយវាក៏នៅក្នុងបញ្ជីសត្វដែលមានគ្រោះថ្នាក់បំផុត។ ពួកវាជាសត្វដែលខ្ជិលបំផុតហើយសម្រាករយៈពេល ២០ ម៉ោងក្នុងមួយថ្ងៃ។ ពួកវាមានល្បឿនយ៉ាងលឿន, រោមចិញ្ចើមមុតស្រួច និងប្រើធ្មេញ ដើម្បីវាយប្រហារសត្វព្រៃរបស់ពួកវាដើម្បីធ្វើជាចំណី។

3. Piranha (ត្រីប៉ារីណា)

Photo credit: wikipedia

នេះគឺជាត្រីដែលសម្បូរនៅក្នុងទឹកទន្លេអាហ្វ្រិកខាងត្បូង។ ធ្មេញមុតស្រួចជាអាវុធដ៏សំខាន់របស់វា។ ត្រីប៉ារីណាក្រហមគឺជាគ្រោះថ្នាក់បំផុត។ វាត្រូវបានគេសន្មត់ថា ពួកវាអាចធ្វើឱ្យមានពន្លឺនៅលើរាងកាយរបស់វា ហើយកាន់តែទាក់ទាញជាមួយ និងភ្នែកភ្លឹបភ្លែត។ ពួកវាក៏មានអារម្មណ៍ធំខ្លិនឈាមដូចជា ត្រីឆ្លាមពណ៌សដែរ។

2. Box jelly fish (ត្រីចាហួយ)

Photo credit: wallpaperstudio10

ត្រីចាហួយ មើលទៅគួរអោយចាប់អារម្មណ៍ប៉ុន្តែវាមានពិសណាស់ និងរស់នៅក្នុងសមុទ្រ, ពួកវាត្រូវបានគេស្គាល់ដោយពិសរបស់វា។  ពួកវាត្រូវបានគេចាត់ទុកជាសត្វដែលមានពិសច្រើនបំផុតនៅលើពិភពលោក។

1. Fierce snake (ពស់ Fierce)

Photo credit: flickr

ពស់ Fierce នេះមានដើមកំណើតមកពីប្រទេសអូស្រ្តាលី។ ក្រៅពីមានពិសច្រើនបំផុតហើយ ពួកវាអាចគេចចេញពីសត្រូវ យ៉ាងឆាប់រហ័ស។ វាមានប្រវែងចន្លោះពី ១,៨ ទៅ ២,៥ ម៉ែត្រ, ពណ៌របស់ពួកវាប្រែប្រួលតាមរដូវកាល។ ហើយពណ៌របស់វាត្រូវបានគេសង្កេតឃើញថា កាន់តែងងឹតនៅក្នុងរដូវរងារ ហើយស្រាលជាងមុននៅក្នុងរដូវក្តៅ។ ជាតិពិសរបស់វាមានច្រើន ហើយអាចបណ្តាលឱ្យមនុស្ស ១០០ នាក់ស្លាប់ក្នុងពេលតែមួយ។

ប្រភព៖ smashinglists

Facebook Comments