Type to search

សុខភាពនិងសម្រស់

វិធីងាយៗ១០យ៉ាងដែលអាចជួយអ្នកក្នុងការសម្រកទម្ងន់បានលឿន

Share

អ្នកអាចសាកវិធីងាយៗដោយខ្លួនឯងដើម្បីទទួលបាននូវគីឡូដែលអ្នកចង់បានខណះដែលអ្នកមិនមានពេលគ្រប់គ្រាន់ក្នុងការហាត់ប្រាណសម្រាប់ធ្វើការបញ្ចុះគីឡូ ឬ ក៏ត្រូវធ្វើការតមច្រើន តែអ្នកក៏អាចសាកល្បងតាមវិធីខាងក្រោមនេះបាន៖

១. បរិភោគអាហារពេលព្រឹកដែលមានជាតិប្រូតេអ៊ីនខ្ពស់

ព្រោះការញ៉ាំអាហារពេលព្រឹកដែលមានជាតិប្រូតេអ៊ីនខ្ពស់វាជួយកាត់បន្ថយការឃ្លាន និងចំណីអាហារដែលមានជាតិកាឡូរីពេញមួយថ្ងៃ។

រូបតំណាង

២. ជៀសវាងភេសជ្ជៈមានជាតិស្ករ និង ទឹកផ្លែឈើ

ទាំងនេះគឺជាអាហារបំប៉នច្រើនបំផុត (ប្រភេទដែលធ្វើអោយធាត់) ដែលមនុស្សភាគច្រើនចូលចិត្តផឹក ហើយការជៀសវាងវាគឺអាចជួយអ្នកបញ្ចុះទម្ងន់បាន។

៣. ការផឹកទឹកកន្លះម៉ោងមុនពេលពិសារអាហារ

ការសិក្សាមួយបានបង្ហាញថាការផឹកទឹកមុនកន្លះម៉ោងមុនពិសារអាហារអាចធ្វើឲ្យអ្នកបញ្ចុះទម្ងន់រហូតដល់៤៤ភាគរយ ក្នុងរយះពេលចាប់ពី៣ខែ។

រូបតំណាង

៤. ជ្រើសរើសអាហារដែលអាចបញ្ចុះទម្ងន់ដែលងាយស្រួល

អាហារខ្លះវាពិតជាមានប្រយោជន៍ណាស់ក្នុងការបញ្ចុះជាតិខ្លាញ់។ ខាងក្រោមនេះគឺជាបញ្ជីនៃ អាហារសម្រកទម្ងន់២០ប្រភេទដែលអាចរកញ៉ាំបាន

រូបតំណាង

៥. បរិភោគអាហារដែលមានជាតិសរសៃរលាយ

ការសិក្សាបានបង្ហាញថាសរសៃរលាយអាចកាត់បន្ថយជាតិខ្លាញ់ជាពិសេសនៅតំបន់ពោះ។ អាហារបំប៉នជាតិសរសៃដូចជា Glucomannan (អាហារបំប៉ន់ដែលជួយសម្រក់ទម្ងន់) ក៏អាចជួយបានដែរ។

Credit: Amazon

៦. ញ៉ាំកាហ្វេឬតែ

ប្រសិនបើអ្នកជាអ្នកផឹកកាហ្វេ ឬ តែ, អ្នកអាចផឹកច្រើនតាមដែលអ្នកចង់បាន ព្រោះជាតិកាហ្វេអ៊ីននៅក្នុងខ្លួនវាជួយបង្កើនការរំលាយអាហាររបស់អ្នកពី ៣-១១%។

រូបតំណាង

៧. ទទួលទានអាហារដែលមិនទាន់កែច្នៃ

ភាគច្រើននៃរបបអាហាររបស់អ្នកអាចធ្វើអោយអ្នកមានសុខភាពល្អក្នុងការបំពេញបន្ថែមនៅក្នុងរាងកាយរបស់អ្នក ហើយសុំពិសារកុំអោយហួសកម្រិត។

រូបតំណាង

៨. បរិភោគអាហាររបស់អ្នកយឺតៗ

អ្នកបរិភោគលឿនទទួលបានទម្ងន់កាន់តែច្រើន។ ការញ៉ាំយឺតធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត និង បង្កើនអ័រម៉ូនកាត់បន្ថយទម្ងន់។

រូបតំណាង

៩. សូមថ្លឹងទម្ងន់ខ្លួនឯងរាល់ថ្ងៃ

ការសិក្សាបានបង្ហាញថាមនុស្សដែលថ្លឹងទម្ងន់ខ្លួនឯងជារៀងរាល់ថ្ងៃទំនងជាអាចបាត់បង់ទំងន់បាន។ ព្រោះនៅពេលដែលអ្នកមើលឃើញទម្ងន់របស់អ្នកចុះ អ្នកនិងមានកម្លាំងចិត្ត និង​ការព្យាយាមបន្តសកម្មភាពរបស់អ្នកបន្ថែមទៀតដើម្បីសម្រេចគោលដៅ។

រូបតំណាង

១០. ការទទួលដំណេក

ការគេងមិនគ្រប់គ្រាន់គឺជាកត្តាហានិភ័យមួយក្នុងចំណោមកត្តាហានិភ័យខ្ពស់បំផុតសម្រាប់ការឡើងទម្ងន់ ដូច្នេះការយកចិត្តទុកដាក់លើការគេងរបស់អ្នកគឺមានសារៈសំខាន់ខ្លាំងណាស់។

រូបតំណាង

 

ប្រភព៖ healthline

 

Facebook Comments

Leave a Comment

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម