Type to search

គន្លឹះខ្លីៗ សុខភាពនិងសម្រស់

​ហេតុផល ១០យ៉ាងដែលអ្នកមិនគួររំលងអាហារពេលព្រឹក

Share

អាហារពេលព្រឹកគឺជាអាហារដែលមានសារសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាក្នុងមួយថ្ងៃ។ អ្នកគួរតែចំណាយពេល១០នាទីក្នុងការញ៉ាំអាហារដើម្បីធ្វើវាឲ្យទៅជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ ចំពោះអាហារពេលព្រឹក អ្នកគួរតែញ៉ាំអាហារដែលមានប្រយោជន៍ ដូចជា ផ្លែឈើស្រស់ គ្រប់ធញ្ញាជាតិ នំប៉័ង និង អាហារដែលមានជាតិខ្លាញ់ទាប។

ហេតុផល១០យ៉ាងជាហេតុដែលអ្នកមិនគួររំលងអាហារពេលព្រឹក និង ញ៉ាំអាហារផ្ដល់សុខភាព រៀងរាល់ព្រឹក

  1. ជួយជម្រុញមេតាប៉ូលិសក្នុងខ្លួនរបស់អ្នក៖ មេតាប៉ូលិសវាជួយជម្រុញការរំលាយអាហារ ហើយ អាហារពេលព្រឹកវាជួយក្នុងការដុតបំផ្លាញជាតិកាឡូរីបានពេលមួយថ្ងៃ។
  2. អាហារពេលព្រឹកវាជួយរក្សាកម្រិតជាតិស្ករក្នុងឈាមអោយបានល្អក្នុងរយះពេលពេញមួយថ្ងៃ។
  3. ការជួយថែរក្សារាង៖ អាហារពេលព្រឹកដែលមានសុខភាពល្អ និង អាហារូបត្ថម្ភ អាចជួយកាត់បន្ថយហានិភ័យនៃភាពអត់ឃ្លាន ការចំណងអាហារ និង ការញ៉ាំអាហារច្រើន នៅក្រោយពេលថ្ងៃ។
  4. វាជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតរយះពេលយូរ ហើយធ្វើការញ៉ាំអាហារដែលមានជាតិកាឡូរីទាប ពេញមួយថ្ងៃ ដែលជួយក្នុងការគ្រប់គ្រងទម្ងន់របស់អ្នក។
  5. ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលញ៉ាំអាហារពេលព្រឹកវាជួយបឺតស្រូបនៅវីតាមីនជាច្រើន ជាតិរ៉ែ និង ជាតិសរសៃច្រើនថែមទៀតពេញមួយថ្ងៃ។
  6. វាជួយរាងកាយ និង ខួរក្បាល ៖ អាហារពេលព្រឹកគឺជាប្រេងចាំបាច់មិនត្រឹមតែសម្រាប់រាងកាយទេប៉ុន្តែក៏មានសម្រាប់ខួរក្បាលផងដែរ។
  7. អ្នកដែលមិនញ៉ាំអាហារពេលព្រឹក គឺវាផ្ដល់នៅកម្រិតថាមពល និង ការផ្ដល់ជាតិខ្លាញ់។
  8. ប្រសិនបើអ្នកមិនញ៉ាំអាហារពេលព្រឹក វាធ្វើអោយអ្នកមានការព្រួយបារម្មណ៍ច្រើនពេញមួយថ្ងៃ។
  9. មិនញ៉ាំអាហារពេលព្រឹក វាជិះឥទ្ធិពលដែលធ្វើអោយមានការចុះខ្សោយនៅការចងចាំ។
  10. អ្នកដែលរំលងអាហារជាទៀងទាត់ វាអាចធ្វើឲ្យអ្នកធាត់ ហើយនិងប្រឈមនូវហានិភ័យខ្ពស់នៃបញ្ហាសុខភាពធ្ងន់ធ្ងរ។ ឧទាហរណ៍ដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺសរសៃឈាមបេះដូង ។ល៕

 

ប្រភព៖ 10tipsforhealth.com

ប្រែសម្រួល៖ សាវឌី

Facebook Comments
Tags: