Type to search

គន្លឹះខ្លីៗ សុខភាពនិងសម្រស់

ហេតុផល២០​យ៉ាងដែលអ្នកគួរតែញ៉ាំសាច់ត្រីឲ្យបានច្រើន

Share

ត្រី គឺជាប្រភពប្រូតេអ៊ីនមានប្រយោជន៍ច្រើនបំផុតសម្រាប់របបអាហាររបស់អ្នក។ វាត្រូវបានបំពេញដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជាអាស៊ីតខ្លាញ់ អូមេហ្គា ៣ និង ជាប្រភពប្រូតេអ៊ីនដ៏ល្អដើម្បីរក្សារាងកាយរបស់អ្នកឱ្យរឹងមាំ និង សាច់ដុំរបស់អ្នករឹងមាំ។

ត្រី មិនត្រឹមតែមានប្រសិទ្ធភាពដល់ចង្កេះរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានតួនាទីផ្សេងៗទៀតនៃរាងកាយរបស់អ្នកដូចជា ថ្លើម ខួរក្បាល និង សូម្បីតែការគេងរបស់អ្នក។ ហើយមានប្រភេទត្រីមួយចំនួនបានធ្វើឱ្យវាក្លាយទៅជាបញ្ជីនៃប្រូតេអ៊ីនល្អបំផុតដែលមិនធ្លាប់មានចំពោះការសម្រកទម្ងន់។ ដូច្នេះត្រូវប្រាកដថាអ្នកបានជ្រើសរើសសាច់ត្រីដើម្បីរបបអាហារប្រចាំថ្ងៃរបស់អ្នកហើយនឹងទទួលបានផលប្រយោជន៍សុខភាព២០យ៉ាងដូចខាងក្រោមនេះ៖

Credit: shape

១. កាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង

២. ជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់

៣. អាចជួយបន្ថយរោគសញ្ញាថប់បារម្មណ៍

៤. ជាប្រភពដ៏ល្អនៃវីតាមីនដេ

៥. ជួយកែរលំអរការមើល និង សុខភាពភ្នែក

៦. ជួយឲ្យអ្នកគេងលក់បានស្កប់ស្កល់

៧. ជួយប្រឆាំងការឡើងមុននៅលើស្បែក

៨. មានប្រយោជន៍ក្នុងការកាត់បន្ថយជំងឺរលាកសន្លាក់រ៉ាំរ៉ៃ

៩. សាច់ដែលគ្មានជាតិខ្លាញ់

១០. ជួយបន្ថយកូឡេស្តេរ៉ុល​ (ជាតិខ្លាញ់)

១១. បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូង

១២. បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល

១៣. កាត់បន្ថយហានិភ័យនៃជំងឺAutoimmune

១៤. កាត់បន្ថយនូវបញ្ហាមហារីក

១៥. ជួយបង្កើនការរំលាយអាហាររបស់អ្នក

១៦. ជួយបញ្ចុះសម្ពាធឈាម

១៧. បង្កើនការផ្តោតអារម្មណ៍និងការយកចិត្តទុកដាក់ខ្ពស់

១៨. កាត់បន្ថយរោគសញ្ញាមុនពេលមករដូវ

១៩. ជួយព្យាបាលជំងឺថ្លើម

២០. ជួយឱ្យអត្តពលិកស្តារឡើងវិញបានលឿននៅភាពអស់កម្លាំង៕

 

ប្រភព៖ Eatthis.com

ប្រែសម្រួល៖ សាវឌី

Facebook Comments
Tags: