Type to search

សុខភាពនិងសម្រស់

ការអនុវត្តគោលការណ៍៥យ៉ាងសម្រាប់សុខភាព

Share

ការដែលមានជំងឺវាមិនមែនល្អនោះទេ អ្វីដែលល្អប្រសើរនោះគឺការមានសុខភាពល្អ។ វាអាចជារឿងមួយដែលងាយស្រួលប្រសិនបើអ្នកបានអនុវត្តវាជារៀងរាល់ថ្ងៃនោះ។ គោលការណ៍ទាំងនោះអាចអោយអ្នកមានសុខភាពល្អ មានសុភមង្គលក្នុងគ្រូសារ ហើយអាចជៀសវៀងនៅជំងឺបានយ៉ាងច្រើនទៀតផង។

Credit: ExplorerBob.pixabay.com

១) ការញ៉ាំអាហារដែលមានសុខភាពល្អ ដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ទឹកដោះគោ ដំឡូង និង សណ្ដែកជាដើម។ វាត្រូវបានគេផ្ដល់យោបល់ឲ្យធ្វើការទទួលទាន ហើយនិងពិសារអាហារឆៅឲ្យបានច្រើនដែលមានបន្លែ ផ្លែឈើ។ អាហារឆៅទាំងនេះអាចផ្ដល់ដល់រាងកាយអ្នកជាច្រើននៅវិតាមីន និង សារធាតុរ៉ែ​ ដែលការពាររាងកាយពីជំងឺផ្សេងៗ។

Credit: 13smok.pixabay.com

២) ជៀសវៀង ការញ៉ាំថ្នាំ បារី និង គ្រឿងស្រវឹង ទាំងនេះដែលជាមូលហេតុនៃជំងឺផ្សេងៗជាច្រើន ហើយជាធម្មតាធ្វើអោយមានការកាត់បន្ថយនូវអាយុរបស់អ្នក។ ការញ៉ាំអាហារដែលមានជាតិស្ករច្រើន អាហារដែលមានជាតិខ្លាញ់ ជាតិប្រៃ ហើយនិង សាច់ច្រើនក៏ជាមូលហេតុដែលបង្ករអោយមានជំងឺផងដែរ ដោយសារតែអាហារទាំងនេះវាសំបូរទៅដោយជាតិកាឡូរី។ ដូច្នេះអ្នកមិនត្រូវញ៉ាំអាហារដែលមានកាឡូរីច្រើនពេក ឬ​​ ក៏តិចពេកនោះទេ ប្រសិនចង់បានសុខភាពល្អ។

Credit: composita.pixabay.com

៣) ការធ្វើកីឡា៖ ការដើរ ការធាក់កង់ ហែលទឹក ការលេងបាល់ទាត់ បាល់ទះ  យ៉ាងហោចណាស់ក៏១ ទៅ ២ ដង ក្នុង១ថ្ងៃ។ ព្រោះវាធ្វើឲ្យរាងកាយអ្នកមានភាពរឹងម៉ាំ និង មានសុខភាពល្អ ដែលវាក៏អាចធ្វើឲ្យរក្សាកំដៅនៅក្នុងរាងកាយ ហើយ វាក៏អាចវាយកំទេចនៅភ្នាក់ងារចំលងជំងឺផ្សេងៗបានទៀតផង។

Credit: leninscape.pixabay.com

៤) ការសម្រាកបានគ្រប់គ្រាន់៖ ស្ត្រេសគឺជាបញ្ហាមួយដែលត្រូវតែដាក់អោយស្ថិតនៅឆ្ងាយពីខ្លួនអ្នក ដោយការធ្វើយ៉ូហ្គា និង ការធ្វើសមាធិ។ ព្រោះការដែលមានសុខភាពផ្លូវចិត្តវាពិតជាមានសារសំខាន់ដោយការធ្វើសកម្មភាពផ្ទាល់ខ្លួន និង ការសំរាក។

Credit: ShonEjai.pixabay.com

៥) ការគិតវិជ្ជមាន៖ ចៀសវៀងការគិតអវិជ្ជមាន។ ការគិតវិជ្ជមាន វានិងធ្វើឲ្យអ្នកមានអារម្មណ៍វិជ្ជមាន ហើយភាពវិជ្ជមាននេះវាក៏ធ្វើអោយមានផលល្អដ៏រាងកាយរបស់អ្នកផងដែរ ដែលអាចអោយអ្នកគ្រប់គ្រងនៅភាពស្ត្រេស និង មានសុខភាពល្អ។

ប្រភព៖ wikihow  ប្រែសម្រួល៖ សាវឌី

Facebook Comments

អត្ថបទពេញនិយម