Type to search

បច្ចេកវិទ្យា

Android 9 Pie ដាក់ចេញអោយប្រើប្រាស់ហើយ

Share

ប្រព័ន្ធប្រតិបត្តិការ Android 9.0 ដែលប្រិយមិត្តទន្ទឹងរង់ចាំ ពេលនេះបានមកដល់ហើយ។ ក្រុមហ៊ុន Google បានប្រើឈ្មោះហៅក្រៅសាមញ្ញមួយសម្រាប់ ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តចុងក្រោយរបស់ខ្លួនគឺ Pie

មនុស្សជាច្រើនបានរំពឹងថា Android 9.0 version ចុងក្រោយបង្អស់នេះនឹងមកដល់នៅខែក្រោយនេះ។ ការលេចធ្លាយរបស់ លោក Evan Blass, ដែលបានបង្ហោះប្រតិទិននៅលើបណ្ដាញសង្គម Twitter ដោយបានសរសេរអក្សរ “P” ដែលបានបញ្ជាក់នៃប្រព័ន្ធប្រតិបត្តិការ Android ថ្មី សម្រាប់ថ្ងៃទី២០ ខែសីហា។

Photo credit: tomsguide

ប៉ុន្តែកាលពីប៉ុន្មានសប្ដាហ៍មុន, Google បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលម្ដង ជាមួយការប៉ាន់ស្មានទៅលើឈ្មោះរបស់វា។ ហើយមនុស្សគ្រប់គ្នាពិតជាមានភាពភ្ញាក់ផ្អើលជាមួយនឹងឈ្មោះរបស់វាពិតមែន, ដែលមានការលាយឡំជាមួយនឹងលេខទសភាគ, ដែលមានការចេញផ្សាយដំបូងនេះត្រូវបានគេហៅថា “Android 9 Pie” ។

Photo credit: Twitter/@evleaks

ប្រព័ន្ធប្រតិបត្តិការ Android 9 អាចរកប្រើបាននៅពេលនេះ ប៉ុន្តែមានសម្រាប់តែទូរស័ព្ទ Pixel របស់ Google តែប៉ុណ្ណោះ។ ចំពោះប្រភេទទូរស័ព្ទផេ្សងទៀតដូចជា Samsung, Oppo, Huawei, … គឺវាអាស្រ័យទៅលើក្រុមហ៊ុននោះ Update បន្តទៀត៕

ប្រភព៖ tomsguide

ប្រែសម្រួល៖ វិសាល

Facebook Comments
Tags:

អត្ថបទពេញនិយម