Type to search

សុខភាពនិងសម្រស់

យល់ដឹងពីរោគសញ្ញានៃជំងឺរលាកខ្នែងពោះវៀន

Share

ជំងឺរលាកខ្នែងពោះវៀន គឺជាការកើតឡើងនៅពេល ខ្នែងពោះវៀនដែលភ្ជាប់ជាមួយនិងពោះវៀនធំត្រូវបានរលាក។ ​វាអាចជាការគំរាមគំហែងដល់ជីវិតប្រសិនបើមិនបានធ្វើការវះកាត់នោះព្រោះវាអាចនិងធ្វើអោយបែកចូលក្នុងពោះ, ប៉ុន្តែវេជ្ជបណ្ឌិតជាធម្មតាបានវះកាត់វាមុនពេលវាកើតឡើង។

វេជ្ជបណ្ឌិត Michael Payne, MD ជាគ្រូពេទ្យឯកទេសខាងក្រពះពោះវៀនជាមួយសម្ព័ន្ធសុខាភិបាលខេមប្រ៊ីដដែលជាប្រព័ន្ធថែរក្សាសុខភាពសាធារណៈនៅ Harvard , Cambridge, Mass បាននិយាយថាការធ្វើរោគវិនិច្ឆ័យអាចជារឿងលំបាកប៉ុន្តែវាជាជំងឺធម្មតាហើយមនុស្សជាច្រើនមិនដឹងពីមូលនៃជំងឺនេះជាក់លាក់ណាមួយនោះទេ។ ហើយគ្រូពេទ្យពិតជាត្រូវដាក់ដៃរបស់យើងនៅលើពោះដើម្បីឱ្យប្រាកដ។

សូមទៅជួបគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម៖

១) ការឈឺចាប់នៅតំបន់ផ្ចឹត

ការឈឺពោះវៀនធំជាញឹកញាប់កើតមាននៅផ្នែកខាងស្តាំនៃពោះ។សញ្ញាដំបូង ជាធម្មតាអ្នកឈឺនៅជិតតំបន់ផ្ចឹត ដែលបន្ទាប់មកផ្លាស់ទីទៅពោះទាប។ មនុស្សមួយចំនួនរួមទាំងកុមារនិងស្ត្រីមានផ្ទៃពោះអាចមានការឈឺចាប់នៅកន្លែងផ្សេងៗគ្នានៃពោះរបស់ពួកគេ ឬ នៅផ្នែកទាំងសងខាងពោះរបស់ពួកគេ។

២) ការឈឺចាប់កាន់តែធ្ងន់ធ្ងរទៅៗ

ការឈឺចាប់ក៏នឹងកាន់តែខ្លាំងឡើងៗ ប្រសិនបើធ្វើចលនាជើង ឬ ពោះរបស់អ្នក ពេលក្អក ឬ កណ្តាស់ជាដើម។​ អាការ:នៃការឈឺគឺធ្វើអោយអ្នកមានអារម្មណ៏ឈឺចាប់ខ្លាំង ដែលស្ទើរតែមិនអាចទ្រាំបាន និង ខ្លះទៀតគឺទ្រាំមិនបាន ហើយជាការឈឺចាប់ដែលមិនធ្លាប់មានពីមុនមក។

៣) គ្រុនក្តៅស្រៀវស្រាញ់ និង ញាក់

រោគសញ្ញានៃជំងឺរលាកខ្នែងពោះវៀនអាចធ្វើឱ្យអ្នកដែលមានបញ្ហានៅពោះ រួមទាំង គ្រុនក្តៅ ញាក់ និង ញ័រ។ ប្រសិនបើអ្នកឈឺពោះដោយមានកំដៅ ៣៧ ដឺក្រេវាប្រហែលជាគ្មានអ្វីព្រួយបារម្ភទេ។ ប៉ុន្តែប្រសិនបើអ្នកមានគ្រុនក្តៅ លើសពី៣៨ដឺក្រេ ហើយការឈឺពោះរបស់អ្នកធ្ងន់ធ្ងរខ្លាំង ដែលអ្នកមិនអាចក្រោកឈរត្រង់ វាអាចជាជំងឺរលាកខ្នែងពោះវៀន។

៤) ការក្អួត និងចង្អោ

ពេលអ្នកមានការឈឺក្នុងពោះ អ្នកខ្លះទៀតអាចនឹងមានអាការៈក្អួត ចង្អោខ្លាំងមកជាមួយ។ ទោះបីជាការក្អួត និងចង្អោមានមូលហេតុរបស់វាច្រើនក៏ដោយ តែវាក៏អាចបញ្ជាក់ថាជាការរលាកខ្នែងពោះវៀនដែរបើសិនជាវាកើតឡើងជាមួយនឹងការឈឺពោះផ្នែកខាងក្រោមនិងខាងស្តាំ។

៥) ទល់លាមក ឬ រាគ និង ផោមច្រើន

ការរាគ ឬ ទល់លាមកអាចនិងកើតមានឡើង តែវាអាស្រ័យទៅលើមនុស្សម្នាក់ៗ តែអ្នកខ្លះពេលមានជំងឺរលាកខ្នែងពោះវៀនបែរជានោមញឹក ឬ មានការឈឺចាប់ ឬ ក្រហាយ ពេលនោមទៅវិញ ។ ហើយ ភេសជ្ជះ និង អាហារដែលមានជាតិទឹកដោះគោវាផលិតនូវជាតិហ្គាសច្រើនដែលអ្នកបានញ៉ាំវានឹងផលិតទៅជាជាតិហ្គាសច្រើន ជាហេតុអោយអ្នកផោមច្រើន។

រោគសញ្ញាទូទៅទាំងនេះវាអាចមានទាក់ទងទៅនិងជំងឺរលាកខ្នែងពោះវៀន ប្រសិនបើអ្នកមានអាការ: គ្រុនក្ដៅ ហើយនិងឈឺពោះផ្នែកខាងស្ដាំ។ ហើយបើអ្នកមានអាការ:កាន់តែឈឺធ្ងន់ធ្ងរទៅៗ អ្នកគួរតែប្រញ៉ាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើការព្យាបាល ឬ​ ត្រូវធ្វើការវះកាត់៕

 

ប្រភព៖ Health  ប្រែសម្រួល៖ សាវឌី

Facebook Comments