Type to search

បច្ចេកវិទ្យា

Apple បង្ហាញរូបថតដែលល្អបំផុតដែលថតដោយ iPhone XS

Share

កាលពីរសៀលម្សិលមិញ ក្រុមហ៊ុន Apple បានធ្វើការចែករំលែករូបថតដ៏ល្អបំផុតដែលបានដាក់ថា “Shot on iPhone” ដែលវាត្រូវបានគេមើលឃើញនៅលើ Instagram និង Twitter ពីអ្នកគាំទ្ររបស់ខ្លួនមួយចំនួន ដែលបានទិញស្មាតហ្វូន iPhone ស៊េរី XS ឬក៏ iPhone XS Max ។

រូបថតទាំងនោះត្រូវបានប្រមូលពីអ្នកប្រើ Instagram និង Twitter ដែលមានរួមពាក្យនូវផ្ទាំងរូបភាព “#ShotoniPhone” រួមជាមួយរូបថតរបស់ពួកគេ ដែលមានរូបភាពបង្ហាញជាលក្ខណៈពីទម្រង់បញ្ឈរអេក្រង ដ៏ឆ្លាតវៃក្នុងកម្រិតខ្ពស់ និងលក្ខណៈពិសេសផ្សេងៗទៀត ដែលបានណែនាំកាលប្រកាស iPhone XS និង XS Max ។

Photo credit: macrumors

ទូរស័ព្ទ iPhone ថ្មីរបស់ក្រុមហ៊ុន Apple បន្តផ្តល់ជូននូវកាមេរ៉ាទំហំ 12 មេហ្គាភិចសែល និងកាមេរ៉ាធំទូលាយដូចគ្នាទៅនឹងស្មាតហ្វូន iPhone X ប៉ុន្តែក្រុមហ៊ុន Apple ការធ្វើឱ្យប្រសើរយ៉ាងច្រើន នៅក្នុងការផ្ដិតយករូបភាពកាន់តែប្រសើរជាងមុន។

Photo credit: twitter/ @andrewtkearns

ទូរស័ព្ទ iPhone XS និង XS Max បានបំពាក់នូវ Sensor រូបភាពដែលមានទំហំធំជាង 32% ដែលមានទំហំធំជាង Sensor នៅ iPhone X ហើយមានល្បឿនទ្វេដងសម្រាប់ភាពច្បាស់ជាងមុន, រូបភាពគុណភាពខ្ពស់ជាងមុន និងការធ្វើឱ្យប្រសើរឡើងក្នុងស្ថានភាពដែលមានពន្លឺតិច។

Photo credit: Instagram/@katypotaty77

ប្រព័ន្ធដំណើរការចាប់យករូបភាពថ្មី និងម៉ាស៊ីនថ្មីជំនាន់ទី 2 រួមបញ្ចូលជាមួយនឹងបន្ទះឈីប A12 Bionic អនុញ្ញាតឱ្យក្រុមហ៊ុន Apple ដំណើរការរូបថតតាមរបៀបថ្មីដោយប្រើលក្ខណៈពិសេស SmartRHR ល្អជាងមុន។

Photo credit: Instagram/@austinmann

បូកបន្ថែមទៀតផងដែរនៅពេលប្រើការផ្ដិតយករូបភាពរបៀបបញ្ឈររបស់ iPhone សម្រាប់ការធ្វើឱ្យព្រិលផ្ទៃខាងក្រោយកាន់តែស្អាត ៕

 

អត្ថបទ៖ ខ្មែរដឹង

Facebook Comments