Type to search

បច្ចេកវិទ្យា

Apple: iPhone នៅឆ្នាំ 2019 នឹងបង្កើនសមត្ថភាពនៃមុខងារ Face ID

Share

របាយការណ៍ថ្មីមួយ ពីអ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo បានលើកឡើងថាការផ្តល់ជូនរបស់ iPhone របស់ក្រុមហ៊ុន Apple នៅឆ្នាំ 2019 នឹងមានប្រព័ន្ធកាមេរ៉ា Face ID ដែលបានធ្វើឱ្យកាន់តែប្រសើរឡើងជាងមុន។ លោក Kuo និយាយថា លោកពិតជាជឿជាក់ថាក្រុមហ៊ុន Apple នឹងប្រើប្រាស់ឧបករណ៍ចាប់សញ្ញាថ្មីមួយ ដែលអាចជួយបំភ្លឺមុខរបស់មនុស្ស ដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្លឺ ដើម្បីធ្វើឱ្យប្រសើរឡើងដល់បទពិសោធរបស់អ្នកប្រើប្រាស់ Face ID ទាំងអស់ ។

របាយការណ៍នេះក៏បានបង្ហាញផងដែរថា ក្រុមហ៊ុន Apple អាចនឹងបង្ហាញប្រព័ន្ធចាប់សញ្ញាមួយផ្សេងទៀត ជាមួយនឹងកាមេរ៉ា Time of Flight 3D នៅឆ្នាំ 2019 ឬ 2020 របស់ខ្លួន (មានសក្តានុពលជាមួយទូរស័ព្ទ iPhone សម្រាប់ឆ្នាំ 2020) ។ ប្រព័ន្ធនេះអាចមានសក្តានុពលខ្លាំង ដើម្បីបង្កើនគុណភាពនៃរូបភាព ឬរូបភាព 3D ។

Photo credit: tech insider

គួររំលឹកផងដែរ នៃការដាក់បង្ហាញកាលពីឆ្នាំមុនជាមួយ iPhone X, ក្រុមហ៊ុន Apple បានបង្ហាញមុខងារថ្មីមួយគឺ Face ID ហើយមុខងារមួយនេះ បានប្រើប្រាស់ ចំណុចអ៊ីនហ្វ្រារ៉េដ (Infrared dots) ជាង 30,000 ដើម្បីស្កេនផ្គាប់មុខរបស់អ្នកប្រើប្រាស់៕

 

អត្ថបទ៖ ខ្មែរដឹង

Facebook Comments

អត្ថបទពេញនិយម