Type to search

បច្ចេកវិទ្យា

Audi Q8 នឹងមកជំនួសតំណែង Audi Q7 នៅក្នុងឆ្នាំ2019 នេះ

Share

Audi Q7 គឺជារថយន្តប្រភេទ SUV ដែលស្ថិតនៅក្នុងលំដាប់ខ្ពស់នៅលើពិភពលោក ប៉ុន្តែសម្រាប់ឆ្នាំ2019នេះ ក្រុមហ៊ុនយក្សមួយនេះបានបង្ហាញលក់នូវរថយន្តទំនើប Audi Q8 ដែលជារៀមច្បងរបស់ Q7។ 

Audi Q8 ត្រូវបានធ្វើបទបង្ហាញឡើងនៅក្នុងពិព័រណ៌រថយន្ត តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ក្នុងទីក្រុងDetroit សហរដ្ឋអាមេរិក។ រថយន្តម៉ូដែល Audi Q8 នឹងក្លាយជាម៉ូដែល SUV ដំបូងដែលរចនាឡើងដោយលោក Marc Lichte ដែលជាប្រធានផ្នែករចនាថ្មីរបស់ក្រុមហ៊ុន Audi។

បើយើងនិយាយពីកំលាំងម៉ាស៊ីនវិញ វាជាប្រភេទ Supercharge V6 3.0 liters ដែលមានប្រអប់លេខអូតូ ៨វគ្គ ដោយមានកំលាំង 340 hp @ 5,500 rpm (254 kW) ដោយបើកបរនៅក្នុងទីក្រុងស៊ីសាំង 12.1 លីត្រ/100Km ហើយនៅលើផ្លូវហាយវ៉េស៊ីសាំង 8.9 លីត្រ/100Km។

ផ្នែកខាងក្នុងនៃរថយន្តប្រណិតមួយនេះត្រូវបានរចនាឡើងយ៉ាងពិសេសជាមួយកៅអីម៉ាស្សា ដែលស្រោបទៅដោយស្បែកដ៏ប្រណិត និងមានបំពាក់ទៅដោយប្រព័ន្ធ MMI touch  ដែលមានអេក្រង់ធំៗចំនួន២ដោយហាក់បីដូចជាលោកអ្នកបានបំពាក់ iPad ឬ Tablet មួយនៅក្នុងរថយន្តផងដែរ ។ សម្រាប់តម្លៃនៅសហរដ្ឋអាមេរិចប្រហែល 75,000$ ៕

 

អត្ថបទ៖ សុធា

 

Facebook Comments