Type to search

ចំនេះដឹង សុខភាពនិងសម្រស់

ប្រការគួរជៀសវាងមុន និងក្រោយការធ្វើលំហាត់ប្រាណ

Share

ការហាត់ប្រាណគឺជារឿងមួយដែលល្អសម្រាប់សុខភាព និងសម្រស់របស់លោកអ្នកប្រសិនបើលោកអ្នកបានធ្វើការហាត់តាមក្បួនខ្នាតត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើលោកអ្នកហាត់ប្រាណដោយមិនបានដឹងពីរឿងមួយចំនួនខាងក្រោមនេះ វាអាចនឹងធ្វើឲ្យគ្មានប្រសិទ្ធភាពឡើយ។ ថ្ងៃនេះ យើងនឹងបង្ហាញគន្លឹះ និងរឿងមួយចំនួនដែលលោកអ្នកតែងតែបានអនុវត្តខុសកន្លងមក។ 

១. កុំហាត់ប្រាណភ្លាមៗ ក្រោយក្រោកពីដំណេក

ក្រោយក្រោកពីដំណេកភ្លាម រាងកាយអ្នកមិនទាន់សមស្របទៅនឹងសភាពបរិយាកាសបានភ្លាមៗនោះទេ បើហាត់ប្រាណភ្លាមៗ រាងកាយអ្នកអាចនឹងទទួលការឈឺចាប់។

២. កុំហាត់ប្រាណពេលព្រឹកខ្លាំងពេក

Credit: skeeze

មិនបាច់រួសរាន់ ហាត់ប្រាណ តាំងពីព្រលឹមពេកនោះទេ ខណៈព្រះអាទិត្យមិនទាន់រះ ព្រោះអ្នកជំនាញបានអោយដឹងថា មុនពេលព្រះអាទិត្យរះ ដើមឈើនៅបញ្ចេញឧស្ម័នកាបូនិចនៅឡើយ បើហាត់ប្រាណនៅពេលនោះនឹងធ្វើអោយយើងស្រូបយកឧស្ម័នកាបូនិចចូលទៅក្នុងសួតជាក់ជាមិនខាន។ ដូច្នេះគួររង់ចាំឲ្យព្រះអាទិត្យរះសិន ដើម្បីឲ្យដើមឈើបញ្ចេញអុកស៊ីសែន ដែលជាពេលវេលាសមស្របបំផុត សម្រាប់ការហាត់ប្រាណ។

៣. ពិសារទឹកមួយកែវ មុនពេលហាត់ប្រាណ

Credit: Emilian Robert Vicol

ទឺកមានសារ:សំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណពេលព្រឹក ព្រោះក្នុងរយះពេល ៦ ទៅ ៨ម៉ោងខណៈពេលដែលអ្នកគេងលក់កំហាប់របស់ឈាម នឹងកើនឡើង ហើយស្បែក នឹងបញ្ចេញជាតិទឹកជាប់ជានិច្ច បើយើងប្រញាប់ប្រញាល់ទៅហាត់ប្រាណពេក វាធ្វើឲ្យរាងកាយអាច នឹងបាត់បង់ជាតិទឹកទៅតាមញើសទៀត ដែលអាចបណ្ដាលអោយវិលមុខបាន។

៤. កុំហាត់ប្រាណ ពេលកំពុងចុះអ័ព្វ

ពេលចុះអ័ព្វ សម្ពាធបរិយាកាសចុះទាបធ្វើអោយមានជាតិពុល ក្នុងបរិយាកាសច្រើនជាងធម្មតា។ អ្នកដែលរស់នៅកន្លែង ដែលចុះអ័ព្វរមែងពិបាក ដកដង្ហើម នឹង ងាយកើតជម្ងឺសួត បើហាត់ប្រាណនៅពេលចុះអ័ព្វ​​អាចនឹងប្រឈមជម្ងឺផ្លូវដង្ហើម នឹងជម្ងឺរលាកស្បែក។

៥. កុំងូតទឹកភ្លាមៗ

ក្រោយពេលហាត់ប្រាណរួច ហាមងូតទឹកភ្លាមៗ ព្រោះខណ:ពេលហាត់ប្រាណរូច រន្ធញើសនឹង​បើកចំហរដើម្បីបញ្ចេញញើស ប្រសិនបើត្រូវទឹកស្រោចពីលើសរសៃឈាមនឹងរួមខ្លួនភ្លាមៗ ធ្វើអោយប្រព័ន្ធការពាររាងកាយចុះខ្សោយ ទើបបណ្ដាលអោយងាយកើតជម្ងឺផ្ដាសាយ នឹង ធ្វើអោយប្រព័ន្ធផ្លូវដង្ហើមស្ទះ រហូតដល់អាចដង្ហក់បានទៀតផង។

៦. កុំពិសារទឹកត្រជាក់ក្រោយពេលហាត់ប្រាណ

ការពិសារទឹកត្រជាក់ពេកក្រោយធ្វើការហាត់ប្រាណ ភ្លាមៗ ធ្វើអោយក្រពះរួញ នឹងអាចបណ្ដាលអោយឈឺពោះ ឬ រាគរួសបាន។

៧. កុំទទួលទានអាហារភ្លាមៗ ក្រោយពេលហាត់ប្រាណ

ខណៈពេលហាត់ប្រាណចលនាឈាមរត់ទៅគ្រប់សារពាង្គកាយ ធ្វើអោយក្រពះ នឹងទឹករំលាយអាហារមាន ប្រសិទ្ធភាពទាប អាហារដែលទទួលទានទៅនោះ មិនរលាយហើយអាចធ្វើអោយហើមពោះ ឬ ឆ្អល់ពោះបាន៕

 

អត្ថបទ៖ សាវឌី

 

Facebook Comments

អត្ថបទពេញនិយម