Type to search

សុខភាពនិងសម្រស់

ការទទួលទានសណ្ដែកបណ្ដុះឆៅនិងឆ្អិន តើមួយណាល្អជាង?

Share

សណ្ដែកបណ្ដុះវាគឺជាប្រភេទបន្លែមួយដែលមនុស្សទូទៅចូលចិត្តយកមកធ្វើជាអាហារ ជាពិសេសគឺយកមកធ្វើជាល្បោយសម្រាប់ពិសារជាមួយ បបរ នំបញ្ចុក បាញ់ហយ ជាដើម ដោយមនុស្សមួយចំនួនធំគឺចូលចិត្តពិសារឆៅ ដោយមិនបានស្រុះ  ឬ ចម្អិនអោយឆ្អិននោះទេ។

តែការពិត សណ្ដែកបណ្ដុះ អ្នកគួរទទួលទានឆ្អិន ល្អជាងឆៅ ព្រោះនៅក្នុងសណ្ដែកបណ្ដុះឆៅ មានសារធាតុពុល ហ្វៃតេត (Phytate) ដែលពេលវាចូលទៅក្នុងរាងកាយមនុស្សហើយនោះ វានឹងធ្វើជាភ្នាក់ងារដើម្បីរាំងស្ទះ មិនអោយរាងកាយបឺតស្រូបសារធាតុអាហារ រហូតធ្វើអោយរាងកាយមិនអាខ្លះមិនអាចស្រូបនូវអាហារដែលចាំបាច់បានទៀតផង។

ប៉ុន្តែសំណាងល្អ ដែលសារធាតុ ហ្វៃតេត នេះពេលត្រូវកម្ដៅ នឹងរលាយបាត់ដោយឯងៗ។ ដូច្នេះចំពោះអ្នកដែលចូលចិត្ត ទទួលទានសណ្ដែកបណ្ដុះឆៅ គួរងាកមកទទួលទានឆ្អិនវិញ ទើបជាការប្រសើរ ឬយ៉ាងហោចណាស់ស្រុះ​ឲ្យឆ្អិនបន្តិចសិនក៏បាន ដើម្បីអោយ ហ្វៃតេត រលាយបានទៅខ្លះ៕

 

អត្ថបទ៖ សាវឌី

 

Facebook Comments

អត្ថបទពេញនិយម