Type to search

សុខភាពនិងសម្រស់

មិនដែលដឹងថាផ្លែចេកមានអត្ថប្រយោជន៍ដល់ម្លឹងសោះ

Share

ផ្លែចេកបានក្លាយជារឿងធម្មតានៅក្នុងម៉ឺនុយអាហារពេលព្រឹក និង ការញ៉ាំជាអាហារសម្រន់ ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកដោយសារវាមានជាតិសរសៃ និង ជាតិក្រែម ហើយវាក៏មានផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលជួយលុបបំបាត់បញ្ហាសុខភាពផ្សេងៗ និង​ជាប្រភេទផ្លែឈើមួយដែលមានរស់ជាតិផ្អែមផងដែរ។

ដូច្នេះខ្មែរដឹង(khmerdeng.com) និងលើកយកមកធ្វើការបង្ហាញដូចខាងក្រោមពីអត្ថប្រយោជន៍របស់ផ្លែចេក៖

  • ចេកសំបូរទៅដោយជាតិជាតិប៉ូតាស្យូមដែលជាសារធាតុអេឡិចត្រូលីត្រដ៏សំខាន់នៅក្នុងរាងកាយ
  • ជួយដល់មុខងាររបស់បេះដូងនិងតុល្យភាពវត្ថុរាវ
  • វាជួយបង្កើនមុខងារតម្រង់នោម
  • ជួយដល់សុខភាពឆ្អឹង
  • ផ្ដល់នៅថាមពលសម្រាប់រាងកាយ
  • ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញថាចេកផ្ទុកជាតិ Dopamine ដែលជួយបន្ថយនៅសម្ពាធឈាម និង ការពារជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺបេះដូង (ជំងឺខ្សោយបេះដូង)
  • ជួយសម្រួលដល់ការរំលាយអាហារ រំលាយកូឡេស្តេរ៉ុល (ជាតិខ្លាញ់) និង បន្ថយចលនារបស់ពោះវៀន
  • ចេកអាចជួយក្នុងការបញ្ចុះទំងន់ ដោយសារតែវាមានសារជាតិ Pectin ដែលវាជួយឲ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត និង កាត់បន្ថយនៅចំណងអាហារ
  • អាចព្យាបាលជំងឺឬសដូងបាត៖ ឬសដូងបាតជាជំងឺមួយដែលធ្វើអោយពិបាកក្នុងការបន្ទោរបង់ ហើយឈានដល់មានការហូរឈាមទៀតផង។ ចេកត្រូវបានគេជឿថាវាមានប្រសិទ្ធភាពក្នុងការព្យាបាលឬសដូងបាត ដោយសារចេកមានជាតិសរសៃជួយជម្រុញអោយបន្ទោរបង់បានស្រួល និង ជួយសម្រួលដល់ចលនាពោះវៀន។
  • ជួយក្នុងការព្យាបាលបញ្ហាស្បែក ដូចជា មុន និង បំបាត់ស្នាមដែលមាននៅលើស្បែក
  • កាត់បន្ថយនៅភាពតានតឹង  ដោយសារវាមានសារជាតិម្យ៉ាងជួយសម្រួលក្នុងការគេង និង ភាពតានតឹងគឺ Tryptophan។

 

ប្រភព៖ Healthbenefitstime

ប្រែសម្រួល៖សាវឌី

Facebook Comments