Type to search

សុខភាពនិងសម្រស់

ទឹកដូងមិនត្រឹមតែផ្អែម និង ឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងល្អចំពោះសុខភាពទៀត

Share

ទឹកដូងជាភេសជ្ជៈដែលអាចពិសារបំបាត់អាការៈស្រេកទឹកបានយ៉ាងល្អ ព្រោះមានរស់ជាតិផ្អែមត្រជាក់ក្រៅពីនេះ នៅមានប្រយោជន៍ សម្រាប់រាងកាយទៀតផង ព្រោះវាអាចព្យាបាលជម្ងឺផ្សេងៗដូចជា៖ 

បណ្ដេញជាតិពុល នឹង ជួយលាងជម្រះរាងកាយ​បានយ៉ាងល្អ

មុនរដូវ ឬ អ្នកដែលរដូវមកមិនទៀងទាត់ គួរពិសារទឹកដូង ព្រោះជួយជម្រុញអោយរាងកាយបណ្ដេញវត្ថុកខ្វក់ចេញមកក្រៅ ដែលធ្វើអោយរាងកាយមានតុល្យភាព។

កែអាការ:រាគរួស

នៅក្នុងទឹកដូងមានជាតិគ្លុយកូស ដែលអាចបឺតស្រូបបានយ៉ាងងាយ ព្រោះនៅពេលរាគរួស អាចនឹងបាត់បង់ជាតិគ្លុយកូស ដែលត្រូវបានគេដឹងជាទូទៅថាជាតិស្ករ ដែលអាចធ្វើអោយអ្នកបាត់បងសតិបាន នៅពេលដែលពិសារទឹកដូងចូលទៅ វាអាចជួយកែអាការ:រាគរួសបានយ៉ាងងាយ។

កាត់បន្ថយជាតិអាស៊ីត

នៅក្នុងទឹកដូងមានភាពជាបាស ទើបគេនិយមយកមកព្យាបាលជម្ងឺអាស៊ីតលើសក្នុងរាងកាយ។

បំប៉នរាងកាយ

ទឹកដូងជាថ្នាំបំប៉នកម្លាំងមួយបែប និង ជាថ្នាំបំប៉នសរសៃ ឬ​ ព្យាបាលជម្ងឺឆ្អឹង បញ្ចុះព្រូនបានយ៉ាងល្អ។ ប៉ុន្តែសម្រាប់អ្នកដែលកើត ជម្ងឺតម្រងនោម នឹង ទឹកនោមផ្អែម មិនសមស្រប​ នឹង ការពិសារទឹកដូងទេ ព្រោះក្នុងទឹកដូងមានគ្លុយកូស ដែលនាំមកនូវផលអាក្រក់ច្រើនជាងផលល្អ តែសម្រាប់មនុស្សទូទៅ ដែលមិនមានជម្ងឺនេះគឺអាចពិសារបានគ្រប់ពេលវេលា ពេលណាក៏បាន ជាពិសេសពេលដែលមានអាការរ:រាគរួស៕

 

អត្ថបទ៖ សាវឌី

Facebook Comments