Type to search

គន្លឹះខ្លីៗ សុខភាពនិងសម្រស់

អត្ថប្រយោជន៍នៃទឹកឃ្មុំចំពោះសុខភាពអ្នក

Share

ទឹកឃ្មុំគឺជាអាហារផ្អែមដែលមានអាយុកាលវ័យចំណាស់បំផុតមួយនៅលើផែនដី។ សំណាងល្អសម្រាប់យើងវាក៏មានអត្ថប្រយោជន៍សំខាន់ ព្រមទាំងអាចប្រើប្រាស់សម្រាប់ព្យាបាលបញ្ហាសុខភាពបានជាច្រើនផងដែរ។

ថ្ងៃនេះ ខ្មែរដឹង និងធ្វើការបង្ហាញអំពីអត្ថប្រយោជន៍ចំនួន១០នៃទឹកឃ្មុំ ចំពោះសុខភាព៖

១) ជួយការពារជំងឺមហារីកនិងជំងឺបេះដូង

ទឹកឃ្មុំមានសារធាតុ flavonoids ដែលជាសារធាតុសំបូរនូវសារធាតុចិញ្ចឹម, សារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួននិងជំងឺបេះដូង។

២) កាត់បន្ថយដំបៅ និង បញ្ហាក្រពះពោះវៀន

ការស្រាវជ្រាវថ្មីៗបានបង្ហាញថាការព្យាបាលដោយទឹកឃ្មុំអាចជួយព្យាបាលជំងឺដូចជាដំបៅក្រពះនិងរលាកក្រពះពោះវៀន។

៣) ប្រឆាំងបាក់តេរី និង ប្រឆាំងផ្សិត:

លោក Peter Molan នាយកផ្នែកស្រាវជ្រាវទឹកឃ្មុំនៅសាកលវិទ្យាល័យ Waikato ក្នុងប្រទេសនូវែលសេឡង់ បាននិយាយថា “ទឹកឃ្មុំទាំងអស់គឺប្រឆាំងនឹងបាក់តេរីពីព្រោះសត្វឃ្មុំបន្ថែមអង់ស៊ីមមួយដែលបង្កើតអ៊ីដ្រូសែនប្រូវីដែន ។

៤) បង្កើនការបំពេញការងារផ្នែកអត្តពលកម្ម

អត្តពលិកអូឡាំពិកបុរាណបានផឹកទឹកឃ្មុំដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ។ បច្ចុប្បន្ននេះត្រូវបានបញ្ជាក់ដោយការសិក្សាសម័យទំនើបដោយបង្ហាញថាវាល្អប្រសើរក្នុងការរក្សាកម្រិតគ្លីកូសែន និង បង្កើនថាមពលបានយូរ។

៥) កាត់បន្ថយការក្អក និង ការលាងសំអាតបំពង់ក

ទឹកឃ្មុំអាចជួយកាត់បន្ថយនឹងការក្អកដ៏មានប្រសិទ្ធភាព។ ក្នុងការសិក្សាមួយ ទឹកឃ្មុំគឺមានប្រសិទ្ធភាពដូចថ្នាំ dextromethorphan ក្នុងការបន្ថយការក្អកនៅពេលយប់និងការគេងឱ្យបានលក់ស្រួល។

៦) ភាពលំនឹង

ទឹកឃ្មុំត្រូវបានប្រើប្រាស់នៅក្នុងថ្នាំ Ayurvedic ក្នុងប្រទេសឥណ្ឌាអស់រយៈពេលយ៉ាងហោចណាស់ ៤០០០ មកឆ្នាំ ហើយត្រូវបានគេចាត់ទុកថាប៉ះពាល់ដល់អតុល្យភាពលំនឹងទាំងបីរបស់រាងកាយ។ វាក៏ត្រូវបានគេនិយាយផងដែរថាវាមានប្រយោជន៍ក្នុងការបង្កើន ការមើល ការសម្រកទម្ងន់ ការឈឺចាប់ និង ការឆាប់ចេញទឹកកាម ជំងឺផ្លូវបង្ហូរទឹកនោម ជំងឺហឺត រាគ និង ចង្អោរ។

៧) ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

ទោះបីជាទឹកឃ្មុំមានជាតិស្ករសាមញ្ញវាមិនដូចស្ករស ឬ ជាតិផ្អែមសិប្បនិម្មិតទេ។ ការរួមផ្សំគ្នារវាង fructose និងគ្លុយកូសពិតជាជួយឱ្យរាងកាយកំណត់កម្រិតជាតិស្ករនៅក្នុងឈាមបានល្អ។

៨) ព្យាបាលស្នាមរបួស និង រលាក

បញ្ហារបួសនៅខាងក្រៅ ទឹកឃ្មុំត្រូវបានគេបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ ដូចជាការព្យាបាលដោយប្រើថ្នាំ sulphadiazene ដែលជាប្រភេទនៃថ្នាំផ្សាសអញ្ចឹងដែរ។

៩) វាប្រៀបដូចជាអាហារបំប៉ន (Probiotic)

វាប្រៀបដូចជាអាហារបំប៉នដូចជា ទឹកដោះគោ យ៉ាអ៊ួរជាដើម ដែលវារួមចំណែកក្នុងការបង្កើនបាត់តេរីដែលមានប្រយោជន៍ និង ជួយសម្រួលក្នុងជំងឺរលាកក្រពះពោះវៀន។

១០) ជួយកែលម្អស្បែក

វាមានគុណប្រយោជន៍ប្រឆាំងនឹងបាក់តេរី ហើយមានប្រយោជន៍ជាពិសេសចំពោះស្បែក ហើយនៅពេលប្រើជាមួយនឹងគ្រឿងផ្សំផ្សេងទៀត ទឹកឃ្មុំក៏អាចផ្តល់សំណើមនិងការផ្គត់ផ្គង់ដល់ស្បែកបានផងដែរ។

ប្រភព៖ Care2.com

 

 

Facebook Comments
Tags: