Type to search

គន្លឹះខ្លីៗ សុខភាពនិងសម្រស់

អត្ថប្រយោជន៍របស់រមៀត និង ម្សៅរមៀត

Share

រមៀតអាចជាអាហារបំប៉នដែលមានប្រសិទ្ធភាពបំផុត។​ ដោយផ្អែកលើការសិក្សាជាច្រើនដែលមានគុណភាពខ្ពស់បានបង្ហាញថា រមៀតគឺមានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់រាងកាយ ក៏ដូចជាខួរក្បាលផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់រមៀតចំពោះសុខភាព៖

១)​ រមៀតមានផ្ទុកនូវសមាសធាតុជីវសកម្មជាមួយនឹងលក្ខណៈសម្បត្តិជាឱសថដ៏មានប្រសិទ្ធភាព

នៅក្នុងរមៀតគឺវាមានផ្ទុកទៅដោយសារធាតុម្សៅរមៀត ដែលជាសារជាតិប្រឆាំងនិងការរលាក និង ការប្រឆាំងទៅនិងអុកស៊ីតកម្ម។ មានការសិក្សាជាច្រើនបានប្រើប្រាស់រមៀតក្នុងការចម្រាញ់ទៅជាម្សៅរមៀតដែលមានលក្ខណះស្តង់ដារដើម្បីយកទៅធ្វើជាឳសថ។

២) ម្សៅរមៀតគឺជាសារធាតុប្រឆាំងនឹងការរលាកពីធម្មជាតិ

ការរលាករ៉ាំរ៉ៃជាមូលហេតុមួយដែលបណ្ដាលអោយមានជំងឺជាច្រើន ដូច្នេះម្សៅរមៀតគឺ អាចទប់ស្កាត់ម៉ូលេគុលជាច្រើន ដែលត្រូវបានគេស្គាល់ថាវាជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កឲ្យមានការរលាក។

៣) រមៀតបង្កើនសមត្ថភាពអង់ទីអុកស៊ីដង់យ៉ាងខ្លាំងនៃរាងកាយរបស់អ្នក

រមៀតមានប្រសិទ្ធិភាពប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព។ វាជួយក្នុងការទប់ទល់ពីការបំផ្លាញជាលិកាផ្សេងៗដោយខ្លួនវាផ្ទាល់ ប៉ុន្តែវាក៏ជំរុញក្នុងការបង្កើនអង់ហ្ស៊ីមអង់ទីអុកស៊ីដង់ដោយផ្ទាល់ក្នុងរាងកាយរបស់អ្នកផងដែរ។

៤) ជួយបង្កើននៅមុខងារខួរក្បាល និង ជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺទាក់ទងនិងខួរក្បាល

បង្កើនកម្រិតនៃអរម៉ូនខួរក្បាល ដែលបង្កើនការលូតលាស់នៃកោសិកាសរសៃប្រសាទថ្មីៗនិងប្រយុទ្ធប្រឆាំងនឹងដំណើរការអន់ថយនៅក្នុងខួរក្បាលរបស់អ្នក។

៥) បន្ថយនៅហានិភ័យនៃជំងឺបេះដូង

ម្សៅរមៀតមានផលប្រយោជន៍លើកត្តាជាច្រើនដែលត្រូវបានគេស្គាល់ថាវាដើរតួរនាទីសំខាន់ក្នុងជំងឺបេះដូង។ ដោយសារវាធ្វើអោយប្រសើរឡើងនូវមុខងារនៃ endothelium និង ជាភ្នាក់ងារប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា។

៦) រមៀតអាចជួយការពារមហារីក

ម្សៅរមៀតគឺនាំឱ្យមានការផ្លាស់ប្តូរជាច្រើនលើកម្រិតម៉ូលេគុលដែលអាចជួយការពារនិងប្រហែលជាអាចព្យាបាលជំងឺមហារីក។

៧) អ្នកជំងឺរលាកសន្លាក់គឺមានប្រសិទ្ធចំពោះការប្រើម្សៅរមៀត

ជំងឺរលាកសន្លាក់គឺជាជំងឺទូទៅដែលមានលក្ខណៈរលាកតាមសន្លាក់។ ការសិក្សាជាច្រើនបង្ហាញថាម្សៅរមៀត អាចជួយព្យាបាលរោគសញ្ញានៃជំងឺរលាកសន្លាក់និងក្នុងករណីខ្លះមានប្រសិទ្ធភាពច្រើនជាងថ្នាំប្រឆាំងនឹងការរលាកទៅទៀត។

៨) ការសិក្សាបង្ហាញថាម្សៅរមៀតមានអត្ថប្រយោជន៍មិនគួរឱ្យជឿក្នុងការប្រឆាំងទៅនឹងជំងឺធ្លាក់ទឹកចិត្ត

ការសិក្សាមួយលើមនុស្ស ៦០នាក់ដែលមានជំងឺធ្លាក់ទឹកចិត្តបានបង្ហាញថាម្សៅរមៀតមានប្រសិទ្ធភាពដូច ថ្នាំProzac ក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺនេះដែរ។

៩) អាចជួយពន្យារអាយុអោយនៅក្មេងជាងវ័យ

ដោយសារតែឥទ្ធិពលវិជ្ជមានជាច្រើនរបស់វាដូចជាសក្តានុពលដើម្បីបងា្ករជំងឺបេះដូង, ជំងឺភ្លេចភ្លាំង និង ជំងឺមហារីក, រមៀតក៏អាចអាចជួយពន្យារឲ្យក្មេងជាងវ័យបានទៀតផង។

 

ប្រភព៖ Healthline   ប្រែសម្រួល៖សាវឌី

Facebook Comments
Tags: