Type to search

រឿងអប់រំ

រឿងបក្សី ចតុបាត និង ប្រចៀវ

Share

គ្រាមួយនោះពពួកសត្វបក្សី និងពួកសត្វចតុបាតមានទំនាស់គ្នារហូតដល់ប្រកាសសង្រ្គាម។ គ្មានកិច្ចព្រមព្រៀងបញ្ចប់ទំនាស់ណាមួយអាចដំណើរការបានឡើយ។ រាល់ថ្ងៃការប្រយុទ្ធខាំគ្នានៅតែបន្ត សត្វកញ្រ្ជោងខាំក្ងាន សត្វស្ទាំងខាំទន្សាយ សត្វទីទុយខាំកណ្តុរជាដើម ហើយវាបានក្លាយជាសង្រ្គាមដ៏អាក្រក់។

គ្រួសារប្រចៀវ ជាក្រុមសត្វតែមួយគត់ដែលមិនចូលរួមប្រយុទ្ធជាមួយក្រុមណាទាំងអស់ ប៉ុន្តែពេលពួកគេឃើញក្រុមណាមានប្រៀបជាង ពួកប្រចៀវតែងតែគាំទ្រខាងក្រុមនោះមិនដែលខាន។ វេលានៃសង្រ្គាមបានថមថយ រឿងរបស់ក្រុមប្រចៀវត្រូវបានក្រុមបក្សី និងក្រុមចតុបាតយកទៅជំនុំពិភាក្សារៀងៗខ្លួន។ ជាលទ្ធផលគ្មានក្រុមណាគាំទ្រឲ្យក្រុមប្រចៀវចូលរួមជាសមាជិករបស់ខ្លួនទៀតឡើយ។ ចាប់តាំងពីពេលនោះមក គ្រួសាររបស់ប្រចៀវមិនមាននរណារាប់អានឡើយ ហេតុនេះពួកវាត្រូវលាក់ខ្លួនក្នុងរូងងងឹត ហើយចេញរកស៊ីតែវេលាយប់ប៉ុណ្ណោះ៕

បុគ្គលបោកប្រាស់ ឬអែបអបគ្រប់គូភាគី គ្មានមិត្តពិតប្រាកដឡើយ៕

អត្ថបទ៖ សុធា

Facebook Comments
Tags:

អត្ថបទពេញនិយម