Type to search

សុខភាពនិងសម្រស់

ជំងឺស្ត្រូក ឬ ដាច់សរសៃឈាមខួរក្បាល

Share

ជំងឺស្ត្រូកគឺកើតឡើងនៅពេលដែលឈាមទៅចិញ្ចឹមផ្នែកណាមួយនៃរាងកាយមិនបានគ្រប់គ្រាន់ ដោយវាត្រូវបានរាំងស្ទះ កាត់បន្ថយ និង ឬ ការបង្អាក់នៅសារធាតុចិញ្ចឹម និង អុកស៊ីសែន រយះពេលតែប៉ុន្មាននាទីប៉ុណ្ណោះវាអាចនិងធ្វើឲ្យខួរក្បាលមានការខូចខាត ឬ ដល់ការស្លាប់ខួរក្បាលទៀតផង។

ស្ត្រូកគឺជាជំងឺមួយដែលត្រូវធ្វើការព្យាបាលជាបន្ទាន់ដើម្បីធ្វើការទប់ស្កាត់ការខូចខួរក្បាល និង អាចកាត់បន្ថយនៅផលប៉ះពាល់មានកម្រិតតិចតួច។ វាជាពត៌មានល្អដែរថាជំងឺស្ត្រូកគឺវាអាចធ្វើការស្តារលទ្ធភាព ក៏ដូចជាការការពារ ហើយបច្ចុប្បន្ននេះគឺមានការថយចុះនៃការស្លាប់ដោយសារជំងឺស្ត្រូកច្រើនជាងមុនទៀតផង។

រោគសញ្ញា

  • បញ្ហាក្នុងការនិយាយ ការច្រលំ និងការនិយាយត្រដិត ឬ​មិនច្បាស់ ហើយមិនយល់នូវអ្វីដែលយើងបាននិយាយ
  • ការកើតឡើងភ្លាមនូវការខ្សោយ ឬ ការស្លាប់មួយចំហៀងនៃមុខ ដៃ ឬ ក៏ជើង ស្ពឹកស្រពន់ ជាទូទៅវាកើតឡើងនៅមួយចំហៀងខ្លួនតែម្ដង ហើយក៏អាចមានការទាញមាត់ឬភ្នែកទៅម្ខាងផងដែរនៅពេលដែលអ្នកញញឹម។
  • វិបត្តិក្នុងការមើល នៅផ្នែកម្ខាង ឬ​ ទាំងពីរ ដោយមើលទៅស្រវាំង ងងឹតមុខ​ និង មើលឃើញរូបពីរ
  • មានការឈឺក្បាលភ្លាមៗ កាន់តែខ្លាំងទៅៗ ដែលពេលខ្លះក៏អាចមានការក្អួត វិលមុខ ឬ​ ដល់បាត់បង់ស្មារតីផងដែរ
  • បញ្ហាក្នុងការដើរ អាចបង្ករឲ្យមានការដួល ឬ ក៏វិលមុខភ្លាមៗ មិនមានលំនឹង ឬ ក៏ការខ្សោយក្នុងការទប់ខ្លួន

ពេលដែលអ្នកត្រូវតែជួបពិគ្រោះជាមួយគ្រូពេទ្យ

ស្វែងរកការព្យាបាលភ្លាមៗប្រសិនបើអ្នកសម្គាល់ឃើញថាមានសញ្ញា ឬ រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលបើទោះបីជាវាហាក់ដូចជាប្រែប្រួលឬបាត់ក៏ដោយ។ សូមគិតលើពាក្យ “FAST” ហើយធ្វើដូចខាងក្រោម:

  • Face: សួរអ្នកជំងឺញញឹម មើលថាតើមានការទាញទៅផ្នែកខាងណាមួយដែរឬទេ
  • Aim: ធ្វើការលើកដៃ សម្គាល់ថាមានដៃម្ខាងណាមួយមិនអាចធ្វើការលើកបាន ឬ អត់
  • Speech: សួរអ្នកជំងឺ ហើយមានការឆ្លើយដោយពាក្យត្រដិត ឬ និយាយច្បាស់ ឬ មានការពិបាកក្នុងការនិយាយ
  • Time: រយះពេលនៃការកើតមាននៅរោគសញ្ញាទាំងនេះថាតើមានការកើតឡើងភ្លាមៗ ឬ រយះពេលយូរ

បើមានអាការ:ខាងលើសូមទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីធ្វើការពិនិត្យបញ្ជាក់បន្ថែម។

កត្តាគ្រោះថ្នាក់

មានកត្តាជាច្រើនដែលអាចបង្ករឲ្យមានហានិភ័យនៃជំងឺស្ត្រូក ហើយវាក៏អាចបង្ករឲ្យមានជំងឺគាំងបេះដូងផងដែររួមមាន៖

១) ទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ

  • ការលើសទំងន់ ឬ ការ ធាត់
  • មិនមានការធ្វើលំហាត់ប្រាណ
  • ផឹកគ្រឿងស្រវឹង ការជក់បារីច្រើន
  • ការប្រើថ្នាំហាមឃាត់ដូចជា កូកាអ៊ីន ហើយនិង មេតាហ្វេណាម៉ីន

២) ទាក់ទងនិងកត្តាវេជ្ជសាស្ត្រ

  • ការលើសសម្ពាធឈាម
  • ការលើសជាតិខ្លាញ់
  • ជំងឺទឹកនោមផ្អែម
  • ការស្ទះដង្ហើមក្នុងពេលគេង
  • ទាក់ទងជំងឺបេះដូង
  • ប្រវត្តិគ្រួសារមានជំងឺស្ត្រូក ការគាំងបេះដូង

កាការពារ

  • ធ្វើការគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ
  • កាត់បន្ថយអាហារដែលមានជាតិខ្លាញ់នៅក្នុងរបបអាហារប្រចាំថ្ងៃ
  • បញ្ឈប់ការជក់បារី និង ការគ្រឿងស្រវឹង
  • គ្រប់គ្រង់កម្រិតជាតិស្ករកក្នុងឈាម ក៏ដូចជាទឹកនោមផ្អែម
  • បញ្ចុះទំងន់
  • គួរញ៉ាំបន្លែ ផ្លែឈើអោយបានច្រើន
  • ធ្វើការហាត់ប្រាណឲ្យបានទៀងទាត់
  • ជៀសវាងការប្រើប្រាស់ថ្នាំដែលហាមឃាត់ និង គ្រឿងញ៉ៀន

 

ប្រភព៖ mayoclinic.org

ប្រែសម្រួល៖ សាវឌី

 

Facebook Comments