Type to search

កីឡា

ប្រេស៊ីល​ មានសិទ្ធិកក់កៅអីទៅវគ្គ ៨ក្រុមចុងក្រោយហើយ

Share

ក្រោយបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ​ រយៈពេល​ 90នាទី​ រវាងក្រុមសាំបា ប្រេស៊ីល​ ជាមួយ​ ម៉ិកស៊ិចកូ​ ក្នុងលទ្ធផល​ 2-0 ក្នុងវគ្គ ១៦ក្រុមចុងក្រោយនេះ។

ពេលនេះប្រេស៊ីល​ មានសិទ្ធិពេញលេញក្នុងការឡើងទៅវគ្គ ៨ក្រុមចុងក្រោយ​ ដោយការយកឈ្នះទៅលើក្រុម​ ម៉ិចស៊ិកកូ ​នៅក្នុងរាត្រីថ្ងៃទី០២កក្កដានេះ។ ប្រេស៉ីល​ បានធ្វើការបំបែកពងមាន់​ របស់ម៉ិកស៊ីចកូ​ នៅនាទី ទី​51 ដោយកីឡាករខ្សែប្រយុទ្ធ​លំដាប់ពិភពលោក លេខ​10 Neymar ដោយមានការបញ្ជូនបាល់ពីមិត្តរួមក្រុម Willian និងនាទី ទី​88 ប្រស៊ីល រកបាន១គ្រាប់ទៀត ដោយកីឡាករ​ Roberto Firmino។ ប្រេស៊ីលជាក្រុមទីប្រាំដែល​ បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ​ ដែលរួមមាន​ បារាំង​ អ៊ុរ៉ាហ្គាយ​ ក្រូអាត​ និងម្ចាស់ផ្ទះរុស្ស៊ី។

Credit : AFP

Credit : AFP

តើប្រេស៊ីលនឹងជួបប្រទេសណាក្នុងវគ្គ៨ក្រុមចុងក្រោយ?

Facebook Comments

Leave a Comment

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម