Type to search

គន្លឹះដើម្បីជោគជ័យ

ចូររៀបគម្រោងធ្វើការ ដើម្បីឡើងពីកំពូលមួយ ទៅកំពូលមួយទៀត

Share

ជ័យជំនះមិនមែនជារឿងកើតឡើងម្ដងម្កាលនោះទេ តែវាកើតឡើងគ្រប់ពេលទាំងអស់។ ដូចជាអ្នកឡើងភ្នំម្នាក់ ដែលបានឡើងទៅកំពូលភ្នំមួយត្រូវតែចុះទៅកាន់ជ្រលងភ្នំវិញ នៅមុនពេលធ្វើការឡើងទៅកាន់កំពូលមួយទៀត ហើយជីវិត នឹង​ ការងាររបស់អ្នកដូចជាស៊េរីនៃការឡើងចុះៗ។ ដូចដែលអ្នកបានលឺរួចហើយថា ជីវិតគឺជាដំណើរការនៃជំហានពីរ គឺ ទៅមុខ នឹង ថយក្រោយ។

គ្រប់អាជីវកម្មទាំងអស់គឺបង្កើតឡើងជារង្វិលជុំ  នឹង និន្នាការ។ វាមានការវិវត្តិន៍ ឡើង  នឹង​ ចុះ។ ជានិច្ចកាលនិន្នាការធ្វើអាជីវកម្មអាចនាំទៅកាន់ភាពផ្លាស់ប្ដូរទាំងស្រុងមួយនៅក្នុងឧស្សាហ៍កម្ម។ សព្វថ្ងៃនេះយើងឃើញមានបញ្ហានេះ ជាមួយនឹង អុីនធើណេត នឹង​ ការរីកដុះដាលនៃបច្ចេកទេស នៅរាល់គ្រប់ការដឹកនាំ ដែលធ្វើអោយមានការផ្លាស់ប្ដូរច្រើនពីគំនិតរបស់យើង ហើយនាំអោយមានការជឿជាក់លើផ្លូវដើររបស់អាជីវកម្មថានឹងសម្រេច។

ចូរអភិវឌ្ឈន៍នូវការដាក់កម្រិតខ្លួនឯងរយះពេលវែង ហើយមើលអោយបានវែងឆ្ងាយទៅគ្រប់រឿងដែលធ្វើ។ ចូររៀបចំធ្វើផែនការដែលមានរយ:ពេល២ ៣ ៤ ៥ ឆ្នាំសម្រាប់អនាគត់ នឹង​កុំបណ្ដោយតាមចិត្តខ្លួនឯង ដោយផ្ដោតឆ្ពោះទៅកាន់ទីរអិលទៅមុខនៃអារម្មណ៍ខ្លួនឯង ដែលមានតែការឈានឡើង នឹង ចុះ រយ:ពេលខ្លីនៃជីវិតរាល់ថ្ងៃនោះទេ។

ចូរធ្វើការចង់ចាំដោយខ្លួនឯងថា អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកធ្វើការផ្លាស់ប្ដូរជាលក្ខណ:រង្វិលជុំ នឹង ការនិយមចូលចិត្ត។ ដើម្បីអោយមានការឈានឡើងត្រូវមានភាពជឿជាក់លើខ្លួនឯង ភាពអត់ធ្មត់ នឹង ការសម្រាកក្នុងរយ:ពេលខ្លីដែលប្រែប្រួលនៅក្នុងជោគជ័យវាសនារបស់អ្នក។ នៅពេលដែលអ្នកមាន គោលដៅ និង​ ផែនការច្បាស់លាស់ ដែលអ្នកកំពុងធ្វើការនៅរៀងរាល់ថ្ងៃនោះ និន្នាការខ្សែរបន្ទាត់នៃខ្សែរជីវិតរបស់អ្នកនឹងមានទំនោរទៅកាន់ការអភិវឌ្ឈន៍ទៅមុខ នឹង ឈានឡើងនៅក្នុងរយះពេលជាច្រើនឆ្នាំខាងក្នុង។

 

ចូរកំណត់គន្លឹះនៃការវិត្តិន៍ នឹងនិន្នាការក្នុងការងាររបស់អ្នក។ តើទីផ្សារនៅឯណា? តើអ្វីទៅដែលផ្លាស់ប្ដូរ ហើយយើងទទួលការផ្លាស់ប្ដូរនោះយ៉ាងដូចម្ដេច? តើអ្វីដែលទៅដែលបានឈានឡើងនៅថ្ងៃនេះ? អ្វីដែលទទួលបានផលប្រយោជន៍រួច ហើយនៃការប្រែប្រួលនៅលើពិភពលោកក្នុងថ្ងៃស្អែក? ទោះបីជាយ៉ាងណាក៏ដោយចម្លើយរបស់អ្នកគឺការឈានឡើង។

 

ដកស្រង់ចេញពីសៀវភៅ៖ អាថ៌កំបាំងដើម្បីក្លាយជាមហាសេដ្ឋី

Facebook Comments