Type to search

ចំនេះដឹង ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិរបស់ប្រធានក្រុមហ៊ុន Amazon លោក Jeff Bezos

Share

លោក Jeff Bezos គឺជាសហគ្រិនអាមេរិចដោយលោកជាស្ថាបនិក និង ប្រធានគេហទំព័រ Amazon.com មិនត្រឹមតែប៉ុណ្ណោះលោកក៏ជាម្ចាស់សារពត៌មានដ៏ល្បីរបស់អាមេរិកផងដែរគឺ The Washington Post។ ដោយការធ្វើជំនួញរបស់គាត់ចេះតែមានភាពជោគជ័យជាបន្តបន្ទាប់ទើបធ្វើអោយគាត់ក្លាយជាមហាសេដ្ឋីពាន់លានដុល្លាក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀត។

ជីវិតផ្ទាល់ខ្លួន

សហគ្រិននិងជាអ្នកជំនួញផ្នែកអេឡិចត្រូនិច លោក Jeff Bezos បានកើតនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ១៩៦៤ នៅ Albuquerque, New Mexico ។  ដោយមានម្ដាយស្ថិតនៅក្នងរ័យជំទង់ម្នាក់ឈ្មោះ Jacklyn Gise Jorgensen និង ឪពុកបង្កើតរបស់គាត់ Ted Jorgensen ។ Jorgensens បានរៀបការជាមួយនារីផ្សេងនៅពេលដែល Bezos មានអាយុ៤ ឆ្នាំ ហើយម្ដាយរបស់គាត់ក៏បានរៀបការម្ដងទៀតជាមួយបុរស់ម្នាក់ជាជនអន្តោប្រវេសន៍គុយបាលោក Mike Bezos ។

Credit: Time.net, Jeff Bezos, founder and CEO Amazon.com, and his wife Mackenzie Bezos

Jeff Bezos បានរៀបការជាមួយ MacKenzie នៅឆ្នាំ១៩៩៣។ គាត់បានជួបនាងនៅពេលដែលគាត់បានចូលរួមជាមួយក្រុមហ៊ុនវិនិយោគ D.E.Shaw។ ពួកគេរស់នៅទីក្រុងស៊ីថល ជាមួយកូន៤នាក់របស់ពួកគេហើយកំពុងចូលរួមក្នុងសកម្មភាពសប្បុរសធម៌។
សន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានចុះបញ្ជី Bezos ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិជាង១០០ពាន់លានដុល្លារក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុន Harvard Business Review បានចាត់ចំណាត់ថ្នាក់គាត់ជានាយកប្រតិបត្តិល្អបំផុតនៅលើពិភពលោក។

ប្រវត្តិនៃជីវិតការងារ

  • ឆ្នាំ១៩៨២ គ្រួសាររបស់ Bezos បានផ្លាស់ទៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា។ គាត់បានចូលរៀននៅវិទ្យាល័យជាន់ខ្ពស់ Miami Palmetto។ គាត់ក៏បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្តរបស់សិស្ស នៅឯសាកលវិទ្យាល័យផ្លរីដាផងដែរហើយបានទទួលពានរង្វាន់។
  • ខណៈពេលកំពុងរៀននៅវិទ្យាល័យគាត់បានចាប់ផ្តើមអាជីវកម្មដំបូងរបស់គាត់ គឺគាត់បានបង្កើតវិទ្យាស្ថានស្រមោល (Dream Institute) ដែលជាជំរុំសិក្សាសម្រាប់សិស្សថ្នាក់ទី៤ ទី៥ និង ទី៦។
  • នៅឆ្នាំ ១៩៨២ គាត់បានចូលសាកលវិទ្យាល័យព្រីនស្តុនជាកន្លែងដែលគាត់បានសិក្សាកុំព្យូទ័រ។ គាត់ត្រូវបានជាប់ឆ្នោតជាកិត្តិយសនៃសមាគមឈ្មោះ Phi Beta Kappa និង Tau Beta Pi នៅ Princeton ។
  • នៅខែមិថុនាឆ្នាំ១៩៨៤ គាត់បានធ្វើការងារនៅរដូវក្តៅជាអ្នកសរសេរកម្មវិធី ឬ អ្នកវិភាគនៅន័រវែស។ ហើយនៅឆ្នាំបន្ទាប់គាត់បានធ្វើឱ្យកម្មវិធីរបស់ IBM ប្រសើរឡើង នៅរដ្ឋកាលីហ្វ័រញ៉ា។
  • នៅឆ្នាំ១៩៨៦ គាត់បានបម្រើជាប្រធាននិស្សិតនៃសកលវិទ្យាល័យព្រីនស្តុន សម្រាប់ការរុករក និង អភិវឌ្ឍន៍ផ្នែកអវកាស។  គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជាមួយនឹងសញ្ញាបត្រ B.Sc. ផ្នែកវិស្វកម្មអគ្គីសនី និង វិទ្យាសាស្រ្តកុំព្យូទ័រ។
  • ឆ្នាំ១៩៩០ គាត់បានចូលរួមជាមួយD.E. Shaw & Co នៅញូវយ៉ក។ ហើយគាត់បានក្លាយជាអនុប្រធានវ័យក្មេងបំផុតនៅទីនោះ។ អាជីពរបស់គាត់នៅក្នុងវិស័យហិរញ្ញវត្ថុមានប្រាក់ចំណូលយ៉ាងច្រើន ប៉ុន្តែគាត់បានសំរេចចិត្តលាឈប់បន្ទាប់ពីបួនឆ្នាំក្រោយមក។
  • នៅឆ្នាំ១៩៩៥ គាត់បានបង្កើត Amazon.com ដែលជាបណ្ណាគារអនឡាញ។ មិនយូរប៉ុន្មានគាត់បានយកឈ្នះជាមួយគូប្រជែងរបស់គាត់ ហើយនៅឆ្នាំ ១៩៩៧ ក្រុមហ៊ុនគឺត្រូវបានដំណើរការជាសាធារណៈ
  • នៅក្នុងឆ្នាំ ១៩៩៨ Amazon បានចាប់ផ្ដើមការលក់ ស៊ីឌី និង វីដេអូ  និង ក្រោយមកទៀតសំលៀកបំពាក់អេឡិចត្រូនិចរបស់ក្មេងលេងនិងច្រើនទៀតតាមរយៈភាពជាដៃគូលក់រាយធំៗ។
  • នៅឆ្នាំ ២០០៣ ក្រុមហ៊ុន Amazon បានបង្កើត A9 ដែលជាម៉ាស៊ីនស្វែងរកពាណិជ្ជកម្មដែលផ្តោតលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក។ លោកក៏បានបើកដំណើរការហាងទំនិញកីឡាតាមអ៊ិនធើណេតដែលផ្តល់ជូនរហូតដល់ 3000 ម៉ាកផ្សេងគ្នា។
  • ថ្ងៃទី៥ ខែសីហាឆ្នាំ២០១៣ គាត់បានទិញកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍និងការបោះពុម្ពផ្សាយផ្សេងៗទៀត ដែលមានទឹកប្រាក់ ២៥០ លានដុល្លារ
  • នៅក្នុងខែធ្នូឆ្នាំ ២០១៣ Bezos បានបង្ហាញពីគំនិតផ្តួចផ្តើមពិសោធន៍ក្រុមហ៊ុន Amazon Prime Air ដែលប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលអាចផ្ទុកទម្ងន់រហូតដល់ ៥ ផោននិងធ្វើដំណើរ ១០ ម៉ាយ ដើម្បីផ្តល់សេវាដឹកជញ្ជូនដល់អតិថិជន។

ការងារចំបងនៃពាណិជ្ជកម្ម

  • Bezos បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍ និង ការពង្រីកនៃពាណិជ្ជកម្មអេឡិចត្រូនិច។ គាត់បានបង្កើត Amazon.com ដែលជាហាងសៀវភៅតាមអ៊ីនធឺណែតនៅក្នុងឆ្នាំ១៩៩៥។ ក្រុមហ៊ុនបានបើកដំណើរការបដិវត្តក្នុងការទិញឥវ៉ាន់អនឡាញតាមរយៈការណែនាំនូវលក្ខណៈពិសេសថ្មីៗដូចជា ការដើរទិញឥវ៉ាន់ ការត្រួតពិនិត្យអតិថិជន និង ការផ្ទៀងផ្ទាត់តាមអ៊ីមែលជាដើម។ ក្រុមហ៊ុនមានដាក់លក់ទំនិញជាង៤០០លានទំនិញដែលបានដាក់លក់នាពេលបច្ចុប្បន្ន។
  • នៅឆ្នាំ ២០០៤ លោកបានបង្កើតក្រុមហ៊ុន Blue Origin ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយដែលកំពុងអភិវឌ្ឍបច្ចេកវិទ្យាដើម្បីផ្ដល់ការធ្វើដំណើរទៅកាន់ទីអវកាសដល់អតិថិជន៕

Photo Credit: recode.com, Jeff Bezos

Photo Credit: business insder.com, Jeff Bezos

 

អត្ថបទ៖ ខ្មែរដឹង

Facebook Comments

អត្ថបទពេញនិយម