Type to search

គន្លឹះដើម្បីជោគជ័យ

កំណត់នូវអាទិភាពដែលខ្ពស់បំផុតរបស់អ្នក និងផ្ដោតទៅលើវាតែមួយ

Share

មនុស្សដែលមានចិត្តពីរគឺ ជាអ្នកដែលមានមាគ៌ាមិនស្ថិតស្ថេរ។ នៅពេលដែលអ្នកអភិវឌ្ឈន៍នូវទម្លាប់នៃការកំណត់អទិភាព នឹង ផ្ដោតទៅលើពួកវាតែមួយ អ្នកនឹងអនុវត្តន៍រឿងជាក់ស្ដែងផ្សេងៗ ដែលចង់ធ្វើក្នុងជីវិត។ នេះជាចំណុចយុទ្ធសាស្ត្រជាហេតុផលសំខាន់សម្រាប់រកប្រាក់ចំណូលឲ្យបានខ្ពស់បង្កើនទ្រព្យសម្បត្តិ និង ឯករាជ្យភាពខាងហិរញ្ញវត្ថុចំពោះមនុស្សរាប់ពាន់លាននាក់។

សមត្ថភាពដើម្បីកំណត់អទិភាពខ្ពស់បំផុតរបស់អ្នក ហើយធ្វើការជាមួយដ៏ខ្ពស់នោះ រហូតទាល់តែវាត្រូវបានបញ្ចប់សព្វគ្រប់ គឺជាការធ្វើសាកល្បង នឹង ការប៉ាន់ប្រមាណដ៏សំខាន់នៃអំណាចសម្រាប់បំណងរបស់អ្នក ការដាក់កំហិតខ្លួនឯង នឹង លក្ខណះផ្ទាល់ខ្លួន។ វាជាទម្លាប់ដ៏លំបាកបំផុតដើម្បីអភិវឌ្ឈន៍ ប៉ុន្តែវាក៏សំខាន់ណាស់ដែរ ប្រសិនបើអ្នកចង់បាននូវជ័យជំនះដ៏ធំធេង។

ខាងក្រោមនេះគឺជារូបមន្ត ដើម្បីបង្កើតនូវតារាងសម្រាប់អ្វីៗគ្រប់យ៉ាង​ដែលអ្នកត្រូវធ្វើមួយនៅមុនពេល អ្នកឆ្ពោះទៅកាន់គោលដៅរបស់អ្នក។ ការដាក់ការងារដែលជាអទិភាពមួយចំនួននៅលើតារាងនោះ ដោយសួរខ្លួនឯងនូវសំណូរ ៤  ដោយសួរម្ដងហើយម្ដងទៀតគឺ៖

សំណួរទី១​៖  អ្វីទៅគឺជាសកម្មភាពដ៏មានតម្លៃរបស់ខ្ញុំ? អ្វីដែលអ្នកធ្វើគឺមានតម្លៃលើសពីអ្វីផ្សេងៗនៅក្នុងកិច្ចការ និង អាជីវកម្មរបស់អ្នក។

សំណួរទី២៖ ហេតុអ្វីបានជាខ្ញុំត្រូវនៅលើបញ្ជីប្រាក់ខែ? តើបំណងដ៏ជាក់លាក់ដែលអ្នកនឹងធ្វើគឺជាអ្វី? ចូរសំដៅទៅរកលទ្ធផលដែលមិនមែនជាសកម្មភាពនោះទេ។

សំណួរទី៣៖ តើអ្វីដែលខ្ញុំអាចធ្វើបាន ហើយមានតែខ្ញុំទេដែលធ្វើវាបាន ប្រសិនបើធ្វើបានល្អ វានឹងបង្កើនបាននូវអ្វីៗផ្សេងទៀត? នេះគឺជាកិច្ចការដ៏ជាក់លាក់មួយដែលមានតែអ្នកម្នាក់គត់ដែលធ្វើវាបាន។ ប្រសិនបើអ្នកមិនធ្វើវាទេ  វាអាចនឹងកើតនូវភាពប្លែកគ្នាដ៏សំខាន់មួយ។ តើការងារនោះគឺជាអ្វី?

សំណួរទី៤៖ តើសព្វថ្ងៃខ្ញុំប្រើពេលវេលាដ៏មានតម្លៃបំផុតទៅលើអ្វី? មានចម្លើយតែមួយគត់សម្រាប់សំណួរនេះនៅក្នុងពេលវេលាណាមួយ។ សមត្ថភាពរបស់អ្នកក្នុងការកំណត់ ការប្រើប្រាស់ពេលវេលាសម្រាប់ តែរបស់ដែលមានតម្លៃតែមួយ នឹង ចាប់ផ្ដើមធ្វើការ គឺជាគន្លឹះសំខាន់សម្រាប់ឆ្ពោះទៅកាន់ភាពជោគជ័យនៃផលិតផល និងហិរញ្ញវត្ថុដ៏ល្អប្រសើររបស់អ្នក។

ជាទីបញ្ចប់ ការប្តេជ្ញាចិត្តធ្វើការ ដែលមានក្នុងចិត្តតែមួយគឺ សារសំខាន់បំផុតសម្រាប់ការងារ ហើយនៅជាមួយវារហូតដល់បានសម្រេច១០០ភាគរយ។ ចូរខំធ្វើការដោយគ្មានការធ្វេសប្រហែស ឬ មិនភ្លេច និង ដាក់ខ្លួនអ្នកទៅធ្វើការងារមួយរហូតដល់អ្នកធ្វើវាបានសម្រេច។

រឿងដែលល្អគឺ ថាបន្តការកំណត់នូវអទិភាពការងារ នឹង ផ្តោតទៅលើការងារដ៏មានតម្លៃបំផុតរបស់អ្នក ដែលអ្នកនឹងអភិវឌ្ឈន៍នូវទម្លាប់នៃការងារ នៃការអនុវត្តិន៍ឲ្យបានច្រើនក្នុងពេលដ៏ឆាប់។ ទម្លាប់នេះនឹងកើតឡើងដោយស័្វយប្រវត្តិ ហើយនឹងធានាបានយ៉ាងជាក់ស្ដែងចំពោះអ្នកឲ្យទទួលបានជោគជ័យដ៏ធំបំផុតក្នុងជីវិតរបស់អ្នក ទម្លាប់នេះអាចធ្វើអោយអ្នកក្លាយជាអ្នកមានដោយខ្លួនឯងបាន។

 

ដកស្រង់ចេញពី៖ អាថ៌កំបាំងដើម្បីក្លាយជាមហាសេដ្ឋី

 

 

Facebook Comments

អត្ថបទពេញនិយម