Type to search

បច្ចេកវិទ្យា

រថយន្ត Toyota Corolla ឆ្នាំ2020 នឹងចេញលក់ឆាប់ៗនេះហើយ

Share

រថយន្ត Toyota Corolla គឺមានភាពល្បីល្បាញ និងពេញនិយមនៅក្នុងប្រទេសកម្ពុជាយើងជាយូរណាស់មកហើយ។ ហើយថ្មីៗនេះក្រុមហ៊ុន Toyota របស់ជប៉ុនមួយនេះបានដាក់បង្ហាញនូវរថយន្តសេរីថ្មីទំនើប Toyota Corolla ឆ្នាំ 2020 ដើម្បីឲ្យអតិថិជនរបស់ខ្លួនបានឃើញ និងត្រៀមទិញក្នុងពេលឆាប់ៗនេះ។ 

រថយន្ត Toyota Corolla សេរីថ្មីនេះមានរហូតដល់ទៅ 5 ជម្រើស ដែលលោកអ្នកអាចជ្រើសរើសបានគឺ៖ L, LE, XLE, SE និង XSE ។ វាហាក់បីដូចជាមានច្រើនជំរើសបន្តិចសម្រាប់លោកអ្នក ប៉ុន្តែជំរើសទាំងអស់សុទ្ធតែមានលក្ខណពិសេសរៀងៗខ្លួន។

ចំពោះប្រព័ន្ធសុវត្ថិភាព Toyota បានប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.0 ជំនាន់ទី២ ដែលមានលក្ខណៈស្តង់ដារដូចជា Pre-Collision System, Predestrian Detection សម្រាប់បន្ថយល្បឿននៅពេលមានអ្វីឆ្លងកាត់ខាងមុខរថយន្ត,  (PCS w / PD) Lane Tracing Assist (LTA) ជំនួយក្នុងការចត (RSA) និងច្រើនជាងនេះ Corolla ប្រើបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់បំផុតដើម្បីជួយរក្សា និងការពារសុវត្ថិភាពរបស់លោកអ្នក។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ Corolla សេរីថ្មីនេះបានបំពាក់បច្ចេកវិទ្យាទំនើបដោយសហការជាមួយក្រុមហ៊ុន Apple គឺការបញ្ចេះ និងពន្លត់រថយន្តដោយប្រើ Apple Watch ឬ iPhone និងបំពាក់ជាមួយនឹងឧបករណ៍បំពងសម្លេងម៉ាកល្បី JBL ផងដែរ។

សម្រាប់ម៉ាស៊ីនវិញប្រភេទ L, LE, XLE បំពាក់ម៉ាស៊ីន 1.8 litre ចំណែកឯប្រភេទ SE, XSE បំពាក់ទៅដោយម៉ាស៊ីន 2.0 litre អាចបង្កើនកម្លាំងបាន 169 horsepower និង 151 lb.-ft. of torque រីឯតម្លៃវិញមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែគេអាចស្មានថាប្រហែល 20,000$ សម្រាប់ប្រភេទ L, LE, XLE ហើយ 25,000$ សម្រាប់ប្រភេទ SE, XSE ដែលនេះជាតម្លៃនៅសហរដ្ឋអាមេរិច។ ហើយក្រុមហ៊ុននឹងបើកការកម្មង់នៅអំឡុង ខែមិនា ឆ្នាំ2019 ខាងមុខនេះ៕

អត្ថបទ៖ សុធា

 

 

Facebook Comments