Type to search

ផ្សេងៗ

របៀបចំអិនស៊ុបមាន់ខ្មៅ

Share

លោកអ្នកពិតជាបានដឹងរួមមកហើយអំពីអត្ថប្រយោជន៌ដ៏ច្រើននៃស៊ុបមាន់ខ្មៅសម្រាប់សុខភាព។ ហើយវិធីចំអិនរបស់ស៊ុបមាន់ខ្មៅថ្នាំចិនក៏មានវិធីសាស្រ្តច្រើនបែបផងដែរ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយយ៉ាងជាក់លក្ខ័ណ ហើយត្រឹមត្រូវបំផុតដែលភោជនីយដ្ឋានល្បីៗ មួយចំនួនបានធ្វើ។  សូមបង្ហាញជូននូវរបៀបចំអិនពីចុងភៅជំនាញផ្នែកខាងស៊ុបទទួលខុសត្រូវលើការផលិតស៊ុបមាន់ខ្មៅថ្នាំជាមួយថ្នាំចិន បានប្រាប់អំពីវិធីសាស្ត្រក្នុងការចំអិនស៊ុបមាន់ខ្មៅ គ្រឿងផ្សំរស់ជាតិ សម្រាប់ធ្វើអោយទឹកស៊ុបកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។  ដើម្បីចែករំលែកជូនលោកអ្នក ជាពិសេសសុភាពនារី ស្រ្តីមេផ្ទះដែលចូលចិត្តចំអិនម្ហូបអាហារ សំរាប់ធ្វើការចំអិននៅឯផ្ទះសម្រាប់គ្រួសារ ដើម្បីបង្កើនសុភមង្គល.
ខាងក្រោមនេះគឺជាគ្រឿងផ្សំរសជាតិ ថ្នាំចិនទាំងប្រាំបីមុខ រួមទាំងរបៀបធ្វើស៊ុបមាន់ខ្មៅរម្ងាស់ថ្នាំចិន។

  • គ្រឿងផ្សំរសជាតិ៖
    – មាន់ខ្មៅស្រស់ៗ (Fresh Black Chicken) ១ ក្បាល
    – ឆ្អឹងជំនីជ្រូក កាប់ជាដុំៗ (Pork’s Rib) ៣០ក្រាម
    – បេះដូចជ្រូក ហានជាចំណិតស្តើងៗ (Pork’s heart) ៣០ក្រាម
    – ស្ករស (Sugar) ៥ក្រាម
    – អំបិលម៉ត់ (Salt) ១០ក្រាម
    – ទឹកត្រី (Fish Sauce) ៣ក្រាម
    – ប្រេងខ្យង (Oyster Sauce) ១០ក្រាម
    – ស្រាចិនក្រហម (Chinese Red’s wine) ១០ក្រាម
    – ទឹកស្អាត ធម្មតា (Water) ៥០០មីលីលីត្រ

 ឈ្មោះថ្នាំចិនទាំង ៨មុខ៖
– ពុទ្រាខ្មៅចិនក្រៀម (Dried Black Jujube Fruit) ២០ក្រាម
– ពុទ្រាក្រហមក្រៀម (Dried Red Jujube Fruit) ២០ក្រាម
– ដំឡូងចិន (Dried Chinese Yam) ២០ក្រាម
– តោគី (Toar Ky) ២០ក្រាម
– ឃៀងតិច (Kheang Tech) ២០ក្រាម
– ប៉ាកឃី (Pak Khy) ២០ក្រាម

– តាំងគួយ (Tang Kuoy) ២០ក្រាម
– តាំងស៊ីម (Tang Sim) ២០ក្រាម

របៀបនៃការចំអិន៖

  • ដាក់ឆ្នាំងដាំទឹកអោយពុះល្អ ចាក់ថ្នាំចិនទាំងប្រាំបីមុខ (ពុទ្រាក្រហម, ដំឡូងចិន, តោគី, ឃៀងតិច, ប៉ាកឃី, តាំងគួយ, តាំងស៊ីម) តាមបរិមាណដែលមាននៅខាងលើនេះចូលឆ្នាំងរួចគ្របទុកចោលអោយពុះខ្លាំង
  • រួចដាក់មាន់ខ្មៅដែលបានសម្អាតទុកជាអន្លើរចូលទុកអោយពុះខ្លាំង រយៈពេល១ម៉ោងកន្លះ
  • បន្ទាប់មកដាក់ឆ្អឹងជំនីជ្រូកដែលបានកាប់ជាដុំៗ រួមទាំងបេះដូងជ្រូកហាន់ជាចំនិតស្តើងៗ ដាក់ចូលឆ្នាំង គ្របទុកអោយពុះខ្លាំង កន្លះម៉ោងថែមទៀត
  • ត្រូវដួសពពុះដែលពុះខ្លាំងនោះចេញដើម្បីកុំអោយទឹកស៊ុបឡើងជាព៌ណក្រម៉ៅ មើលទៅមិនឆ្ងាញ់។ ជាចុងក្រោយដាក់គ្រឿងផ្សំរសជាតិ ស្ករស អំបិលម៉ត់ ទឹកត្រី ប្រេងខ្យង
    ស្រាចិនក្រហមចូលឆ្នាំង
  • និងគ្របអោយពុះម្តងទៀត (រយៈពេលនៃការរម្ងាស ដើម្បីទទួលបានស៊ុបដែលមានរសជាតិឈ្ងុយឆ្ងាញ់ ជាពិសេសជាទឹកថ្នាំដ៏ល្អសម្រាប់សុខភាពរបស់លោកអ្នកគឺត្រូវទុកចន្លោះ១ម៉ោង ទៅ១ម៉ោងកន្លះបន្ថែមទៀត)
  • ជាចុងក្រោយដួសដាក់ចានគឺជាការស្រេច។

 

ប្រភព៖ Youtube

Facebook Comments

Leave a Comment

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម