Type to search

ចំនេះដឹង រឿងអប់រំ

គម្រូល្អមួយនៃការអភិវឌ្ឍន៍ខ្លួនអ្នកដើម្បីជោគជ័យ

Share

រវាងកុមារ និងមនុស្សពេញវ័យ តើនរណាជាគម្រូល្អនៃការអភិវឌ្ឍន៍?

នឹកដល់វ័យកុមារ គ្រប់យ៉ាងសុទ្ធតែអាច។ គ្រាន់តែមានគំនិត អ្នកក្លាហានធ្វើសកម្មភាពភ្លាម មិនបង្អង់យូរ។ អ្នកហ៊ានឡើងដើមឈើដោយមិនខ្វល់ពីការដួលធ្លាក់ ក្លាហានរាំដោយមិនខ្វល់ពីអ្នកមើល ក្លាហានធ្វើសកម្មភាពនានាដោយមិនខ្វល់ពីប្រតិកម្មរបស់មនុស្សជុំវិញខ្លួន។ ឲ្យតែមានគំនិតភ្លាម អ្វីៗទាំងអស់ចាប់ផ្តើមដំណើរការ។

ពេលដែលអ្នកធំពេញវ័យ គ្រប់យ៉ាងបានប្រែប្រួល។ គ្រាន់តែប្រលងធ្លាក់ សម្ភាសន៍ការងារមិនជាប់ និយាយបញ្ចុះបញ្ចូលអ្នកដទៃមិនដំណើរការ អ្វីដែលប្រាថ្នាចង់បានមិនបានឆ្លើយតបដូចចិត្ត អ្នកក៏អស់សង្ឃឹមក្នុងជីវិតមួយរំពេច។ អ្នកមិនហ៊ានរាំ មិនហ៊ានស្លៀកពាក់ខោអាវដែលអ្នកចូលចិត្ត មិនហ៊ានធ្វើសកម្មភាពនានាព្រោះតែខ្វាយខ្វល់ពីគំនិត ឬប្រតិកម្មនៃមនុស្សដែលនៅជុំវិញខ្លួនរបស់អ្នក។

ពិតណាស់ក្នុងពេលបច្ចុប្បន្ននេះ អ្នកមានគំនិតល្អៗជាច្រើន តែអ្នកមិនព្រមធ្វើសកម្មភាពទេ ជាហេតុធ្វើឲ្យគំនិតល្អៗទាំងនោះ បានក្លាយទៅជាផេះ មិនដែលបានសម្រេចលទ្ធផលផ្លែផ្កាឡើយ។ លុះពី បីឆ្នាំក្រោយមកអ្នកក៏ចាប់ផ្តើមស្តាយក្រោយ ព្រោះមនុស្សម្នាក់ ដែលមានគំនិតដូច ឬស្រដៀងនឹងអ្នកបានក្លាយទៅជាមនុស្សម្នាក់ជោគជ័យ និងត្រូវបានទទួលស្គាល់ថាជាបុគ្គលដ៏ឆ្នើមក្នុងសង្គម។

តើអ្វីជាមូលហេតុដែលបានធ្វើឲ្យគេទទួលបានជោគជ័យយ៉ាងប្រសើរ? ចម្លើយដ៏សាមញ្ញ តែត្រឹមត្រូវយ៉ាងល្អ គឺគេតែងតែធ្វើសកម្មភាពទៅតាមអ្វីដែលគេបានគិត ដូចឥរិយាបថគេតែងតែមាននៅក្នុងវ័យក្មេងយ៉ាងដូច្នោះដែរ។ ចូរក្លាហានធ្វើសកម្មភាព…

កុមារ (អាយុក្រោម១៨ឆ្នាំ) មិនខ្លាចខុសឬខ្មាស់ ក្លាហានធ្វើឬប្រថុយ នាំឲ្យមានឱកាសជោគជ័យខ្ពស់។

មនុស្សពេញវ័យ (អាយុលើស១៨ឆ្នាំ) ខ្លាចខុសឬខ្មាស់ មិនក្លាហានធ្វើឬប្រថុយ នាំឲ្យមានឱកាសជោគជ័យទាប។

Facebook Comments

អត្ថបទពេញនិយម