Type to search

រឿងអប់រំ

រឿងសត្វលា ដឹកព្រះបដិមា

Share

សត្វលាមួយក្បាលត្រូវបានគេប្រើឲ្យដឹកចម្លាក់បដិមា កាត់តាមទីប្រជុំជន ទៅកាន់ព្រះវិហា។ មនុស្សជាច្រើននៅតាមដងផ្លូវបានបង្ហាញការគោរពចម្លាក់ព្រះបដិមា រហូតដល់អ្នកខ្លះលុតជង្គង់ថែមទៀតផង។

ការគោរពបែបនេះបានធ្វើឲ្យសត្វលា គិតថាមនុស្សទាំងអស់បានបង្ហាញការគោរពចំពោះខ្លួន។ វាមានមោទនភាពយ៉ាងខ្លាំង ក៏តាំងស្រែកហ៊ោ និងកញ្រ្ចោលឡើងពេញដោយអំនួត ធ្វើឲ្យម្ចាស់របស់វាខឹងយ៉ាងខ្លាំង ដោយវាយវានឹងរំពាត់យ៉ាងចាស់ដៃដោយនិយាយថា ” អាលាល្ងើ គេគោរពបដិមាដែលឯងដឹក មិនមែនគោរពអាឯងទេ “ ។

 

កុំលើកតម្លើងខ្លួនឯង ដោយសារការសរសើររបស់អ្នកដទៃ ទៅលើបុគ្គលម្នាក់ដែលមានទំនាក់ទំនងនឹងអ្នក៕

Facebook Comments

អត្ថបទពេញនិយម