Type to search

សុខភាពនិងសម្រស់

វិធីសាមញ្ញៗដើម្បីបន្ថយភាពតានតឹង និង ការថប់បារម្មណ៍របស់អ្នក

Share

ទោះបីជាភាពតានតឹងនិងការថប់បារម្ភអាចកើតឡើងនៅកន្លែងធ្វើការនិងជីវិតផ្ទាល់ខ្លួនក៏ដោយក៏មានមធ្យោបាយងាយៗជាច្រើនដើម្បីកាត់បន្ថយសម្ពាធដែលអ្នកមាន។ គន្លឹះទាំងនេះជារឿយៗពាក់ព័ន្ធនឹងការយកចិត្តទុកដាក់របស់អ្នកចេញពីប្រភពនៃភាពតានតឹង។ ការហាត់ប្រាណ ការស្ដាប់តន្ត្រី ការធ្វើចលនារាងកាយ ដែលអាចជួយសម្រួលដល់ភាពតានតឹង ដែលអាចអោយពួកគេបង្កើននៅតុល្យភាពការងារប្រចាំថ្ងៃ។

១. ហាត់ប្រាណ

Credit: Sasin Tipcha.pixabay.com

ធ្វើលំហាត់ប្រាណជាទៀងទាត់អាចជួយបន្ថយភាពតានតឹងនិងការថប់បារម្ភតាមរយៈការបញ្ចេញអង់ដូហ្វីននិងបង្កើនការគេង។

២. ការប្រើប្រភេទវីតាមីន នឹង អាហារបំប៉ន់

Crediti: Steve Buissinne.pixabay.com

ថ្នាំគ្រាប់មួយចំនួនអាចបន្ថយភាពតានតឹងនិងការថប់អារម្មណ៍រួមមាន៖

  • អាស៊ីតខ្លាញ់អូមេហ្គា 3 : ការស្រាវជ្រាវមួយបានបង្ហាញថាអ្នកដែលបានទទួលថ្នាំគ្រាប់ អូមេហ្គា 3 មានការថយចុះ ២០% ចំពោះរោគសញ្ញានៃការថប់បារម្ភ។
  • Ashwagandha : គឺជាឱសថមួយដែលត្រូវបានប្រើនៅក្នុងថ្នាំ Ayurvedic ដើម្បីព្យាបាលភាពតានតឹង និង ការថប់បារម្ភ។ ការសិក្សាជាច្រើនបានបង្ហាញថាវាគឺមានប្រសិទ្ធភាព។
  • តែបៃតង : តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol ជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព។ វាអាចបន្ថយភាពតានតឹងនិងការថប់បារម្ភដោយបង្កើនកម្រិត Serotonin។
  • Valerian : ឫស Valerian គឺជាជំនួយដល់ការគេងដ៏ពេញនិយម ដោយសារឥទ្ធិពលនៃការស្ងប់ស្ងាត់។ វាផ្ទុកនៅអាស៊ីត valerenic ដែលផ្លាស់ប្តូរសារធាតុអាស៊ីត gamma-aminobutyric (GABA) ដើម្បីបន្ថយការថប់បារម្ភ។

៣. បំភ្លឺទៀន

Credit: Lola.pixabay.com

ការប្រើប្រេង  ឬ ការដុតទៀនដែលមានក្លិនអាចជួយកាត់បន្ថយអារម្មណ៍តានតឹងនិងការថប់អារម្មណ៍របស់អ្នក។ ក្លិនក្រអូបមួយចំនួនមានភាពធូរស្រាលជាពិសេស។ ការប្រើប្រាស់ក្លិនក្រអូបដើម្បីព្យាបាលអារម្មណ៍របស់អ្នកត្រូវបានគេហៅថាឱសថក្រអូប ។ ការសិក្សាជាច្រើនបានបង្ហាញថាការប្រើគ្រឿងក្រអូបអាចជួយបន្ថយការថប់បារម្ភ និង បង្កើនការគេងរបស់អ្នក។

៤. បន្ថយការទទួលជាតិកាហ្វេអ៊ីនរបស់អ្នក

បរិមាណជាតិកាហ្វេអ៊ីនខ្ពស់អាចបង្កើនភាពតានតឹង និង ការថប់បារម្ភ។ ទោះជាយ៉ាងណាក៏ដោយភាពប្រែប្រួលរបស់មនុស្សចំពោះជាតិកាហ្វេអ៊ីនអាចមានការប្រែប្រួលខ្លាំង។

. ធ្វើការសរសេរវាទុក

ការរក្សាការសេរទុក អាចជួយបន្ធូរភាពតានតឹង និង ការថប់អារម្មណ៍ជាពិសេស ប្រសិនបើអ្នកផ្តោតលើរឿងដែលវិជ្ជមានអោយបានច្រើន។

. ទំពារស្ករកៅស៊ូ

យោងតាមការសិក្សាជាច្រើនការទំពារស្ករកៅស៊ូអាចជួយអ្នកក្នុងការសម្រាក។ វាក៏អាចលើកកម្ពស់សុខុមាលភាព និង កាត់បន្ថយភាពតានតឹងផងដែរ។

. ចំណាយពេលជាមួយមិត្តនិងក្រុមគ្រួសារ

ការមានទំនាក់ទំនងសង្គមរឹងមាំអាចជួយអ្នកឆ្លងកាត់ពេលវេលាស្ត្រេស និង បន្ថយហានិភ័យនៃការថប់បារម្ភ។

. សើចអោយបានច្រើន

ស្វែងរកភាពកំប្លុកកំប្លែងនៅក្នុងជីវិតប្រចាំថ្ងៃ ដោយចំណាយពេលជាមួយមិត្តភក្តិ និយាយរឿងគួរឱ្យអស់សំណើច ឬ មើលកម្មវិធីកំប្លែងដើម្បីជួយបន្ធូរភាពតានតឹង។

. រៀននិយាយថា ទេ

សូមកុំយកចិត្តទុកដាក់លើសពីអ្វីដែលអ្នកអាចធ្វើបាន។ និយាយថាទេ គឺវិធីមួយដើម្បីគ្រប់គ្រងភាពតានតឹងរបស់អ្នក។

១០. ចៀសវាងការពន្យាពេល

ផ្តល់អាទិភាពដល់អ្វីដែលត្រូវធ្វើរួចរាល់ហើយទុកពេលឱ្យវា។ ស្ថិតនៅកំពូលនៃបញ្ជីការងារដែលត្រូវធ្វើរបស់អ្នកអាចជួយទប់ស្កាត់ភាពតានតឹងទាក់ទងនឹងការពន្យារពេល។

១១. ចូលរួមការហាត់យ៉ូហ្គា

Credit: janeb13.pixabay.com

យូហ្គាត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់ការកាត់បន្ថយភាពតានតឹង ដែលវាអាចជួយបន្ថយកម្រិតអ័រម៉ូនស្ត្រេស និង សម្ពាធឈាមបានទៀតផង។

១២. ការអនុវត្តន៍ដោយការយកចិត្តទុកដាក់ការចង់ចាំ

ការយកចិត្តទុកដាក់ វាអាចជួយទប់ទល់នឹងការថប់បារម្ភ ផលប៉ះពាល់នៃការគិតអវិជ្ជមាន។ មានវិធីសាស្រ្តជាច្រើនសម្រាប់ការបង្កើនការចងចាំរួមទាំងការព្យាបាលដោយការចងចាំដែលមានមូលដ្ឋានលើគំនិតនៃការកាត់បន្ថយភាពតានតឹង និង ការធ្វើសមាធិ។

១៣. ការថ្នាក់ថ្នម

ការប៉ះពាល់ជាវិជ្ជមានពីការថើប ឱប ថើប និង រួមមេត្រី អាចជួយបន្ថយភាពតានតឹងដោយការបញ្ចេញអុកស៊ីតូស៊ីន និង បន្ថយសម្ពាធឈាម។

១៤. ស្តាប់តន្ត្រី

Credit: Martine.pixabay.com

ស្តាប់តន្ត្រីដែលអ្នកចូលចិត្តអាចជាវិធីដ៏ល្អដើម្បីបន្ថយភាពតានតឹង។ តែទោះជាយ៉ាងណាសូមកុំព្យាយាមស្ដាប់បទដែលមានលក្ខណះកំសត់ ដែលកាន់តែធ្វើអោយអ្នកកាន់តែមានអារម្មណ៍ពិបាកក្នុងចិត្តទ្វេរដង។

១៥. ការដកដង្ហើមចូលជ្រៅៗ

ការដកដង្ហើមជ្រៅៗធ្វើឱ្យការសម្រាកលំហែសកម្ម។ វិធីសាស្រ្តជាច្រើនអាចជួយអ្នកអោយចេះដកដង្ហើមយ៉ាងជ្រៅ។ លំហាត់នៃការដកដង្ហើមយ៉ាងជ្រាលជ្រៅអាចជួយធ្វើឱ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកមានប្រសិទ្ធភាពដល់ការគ្រប់គ្រងការឆ្លើយតបនៃការសំរាកលំហែរ។

១៦. ចំណាយពេលជាមួយសត្វចិញ្ចឹមរបស់អ្នក

ការចំណាយពេលជាមួយសត្វចិញ្ចឹមរបស់អ្នកដូចជា សត្វឆ្កែ ឆ្មា ជាដើម ដែលជាវិធីសម្រាកកាយ និង រីករាយដើម្បីបន្ថយភាពតានតឹង នឹង ការថប់អារម្មណ៍។

 

ប្រភព៖ Healthline

ប្រែសម្រួល៖ សាវឌី

 

Facebook Comments