Type to search

កីឡា

តើកីឡាករណាខ្លះដែលទទួលបានពានរង្វាន់ផ្ទាល់ខ្លួននៅ FIFA World Cup 2018

Share

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកត្រូវបានបញ្ចប់កាលពីម្សិលមិញ និងបានរកឃើញម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកផងដែរនោះ គឺក្រុមជម្រើសជាតិ មាន់គកបារាំង។ក្នុងការប្រកួតដ៏ស្វិតស្វាញ់រយៈពេល ៩០នាទី នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ធ្វើឲ្យក្រុម​មាន់គកបារាំង ដោយបានយកឈ្នះទៅលើក្រុមក្រូអាត ក្នុងលទ្ធផល 4-2 ។

Credit: vivaronews

សម្រាប់ពានរង្វាន់ទាំង៥ ផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 បានទៅលើកីឡាករមួយចំនួនផងដែរ។ ក្នុងនោះពានរង្វាន់បាល់មាស ឬកីឡាករល្អប្រចាំព្រឹត្តិការណ៏ (Ball / Best Player Award) គឺបានទៅលើកីឡាករខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិក្រូអាត Luka Modric ទោះបីកីឡាកររូបនេះមិនបានជួយឲ្យក្រុមរបស់ខ្លួនទទួលបានពានរង្វាន់បាល់ទាត់ពិភពលោកក៏ដោយ។

ចំណែកពានរង្វាន់ស្បែកជើងមាស វិញ បានទៅលើខ្សែប្រយុទ្ធរបស់តោកំណាច់ អង់គ្លេស Harry Kane ដែលបានស៊ុតបញ្ចូលទីរហូតដល់ទៅ ៦គ្រាប់។ សម្រាប់ពានរង្វាន់ស្រោមដៃមាស បានទៅលើកីឡាករអ្នកចាំទីរបស់បិសាចក្រហមទ្វីបអឺរ៉ុប បែលហ្ស៊ិក Thibaut Courtios ដែលក្រុមនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍នេះផងដែរ។

Credit: businessdayonline

អ្វីដែលអស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺកីឡាករ Kylian Mbappe បានក្លាយជាកីឡាករដែលមានវ័យក្មេងរបស់បារាំង បានជួយឲ្យក្រុមរបស់ខ្លួនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ហើយគេផ្ទាល់ខ្លួនក៏បានឈ្នះពានរង្វាន់ Youngest Player Award ផងដែរ។

ក្រុមជម្រើសជាតិអេស៉្បាញ ទោះបីបានធ្លាក់នៅក្នុងវគ្គជម្រុះ១៦ក្រុម​ ក៏ពិតមែន តែក្រុមរបស់ពួកគេបានឈ្នះពានរង្វាន់ Fair Play ប្រចាំព្រឹត្តិការណ៍ FIFA World Cup 2018 ផងដែរ៕

Facebook Comments

អត្ថបទពេញនិយម