Type to search

បច្ចេកវិទ្យា

ទូរស័ព្ទបត់ចូលគ្នាបានដំបូងបង្អស់ បានបង្ហាញខ្លួនហើយ

Share

ក្រុមហ៊ុន Samsung អាចនឹងខកខានការចេញលក់កូនកាត់ស្មាតហ្វូនដែលអាចបត់ចូលគ្នាបាន ប៉ុន្តែក្រុមហ៊ុនអេឡិចត្រូនិច Royole បានមានគំនិតក្នុងការបង្កើតស្មាតហ្វូនដែលអាចបត់បែនបាន ដែលត្រូវបានគេហៅថា FlexPai វាមានទំហំ 7,8 អ៊ីញ អាចបត់ចូលគ្នាបាន 180 ដឺក្រេ និងផ្លាស់ប្តូរពី Tablet ទៅជាទូរស័ព្ទ ទោះបីជាវាធំក៏ដោយ។

នៅឯព្រឹត្តិការណ៍មួយ នៅទីក្រុង San Francisco នាពេលល្ងាច, Royole បានបង្ហាញនូវកំណែថ្មីរបស់ FlexPai ។ FlexPai នឹងមានលក់នៅក្នុងប្រទេសចិនជាមួយនឹងតម្លៃម៉ូឌែលគោល 8,999 យាន់(ប្រហែល 1,300 ដុល្លារអាមេរិក)។ វាផ្តល់ឱ្យអ្នក 128GB នៃការផ្ទុក ប៉ុន្តែអ្នកអាចបន្ថែមវាទ្វេដងសម្រាប់បន្ថែម 150 ដុល្លារ និងបន្ថែមអង្គចងចាំទំហំ 2GB បន្ថែមទៀតសម្រាប់ទំហំ 8GB ដែលមានស្រាប់ ។

Photo credit: Royole

ចំពោះលក្ខណៈសម្បត្តិផ្សេងទៀតស្មាតហ្វូននេះនឹងបំពាក់ជាមួយ CPU ដែលមានល្បឿន 2.8Ghz ជាមួយបន្ទះឈីប 8-core Qualcomm Snapdragon, គុណភាពកម្រឹតបង្ហាញ 1920 x 1440 នៅពេលដែលបានពង្រីកពេញលេញ, ហើយវាមានថាមពលថ្ម 3800 mAh, ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយបង្អស់ Android Pie 9.0 ។

Photo credit: Royole

Photo credit: Royole

Royole បាននិយាយថាម៉ូឌែលសម្រាប់ប្រទេសចិន និងកំណែអ្នកអភិវឌ្ឍន៍ត្រូវបានគេគ្រោងនឹងចេញនៅខែធ្នូ ខាងមុខនេះ ៕

អត្ថបទ៖ ខ្មែរដឹង

Facebook Comments

អត្ថបទពេញនិយម