Type to search

សុខភាពនិងសម្រស់

អាហារដែលជួយដល់សុខភាពស្បែករបស់អ្នក

Share

ទោះបីជាផលិតផលកែសម្ផស្សដែលជាបច្ចេកវិទ្យាខ្ពស់ក្នុងការព្យាបាលស្បែកឲ្យមានភាពល្អប្រសើរក៏ដោយ ក៏នៅតែមាននៅតម្រូវការពីធម្មជាតិច្រើនដែរសម្រាប់ជួយដល់សុខភាពស្បែករបស់អ្នក។ ការសិក្សាកាន់តែច្រើនឡើង ៗ កំពុងស្វែងរកទំនាក់ទំនងរវាងសារធាតុចិញ្ចឹមជាក់លាក់ និងការកាត់បន្ថយស្នាមជ្រួញពន្លឺ និងការការពារមុន។

អ្វីគ្រប់យ៉ាងដែលអ្នកបរិភោគក្លាយជាផ្នែកមួយជួយទ្រទ្រង់រាងកាយអ្នក មិនត្រឹមតែរាងកាយខាងក្នុងរបស់អ្នកនោះទេ ប៉ុន្តែវាក៏ជួយសិរីរាង្គស្បែកខាងក្រៅនៃរាងកាយរបស់អ្នកបានផងដែរ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលជួយដល់សុខភាពស្បែករបស់អ្នកអោយកាន់តែមានសុខភាពល្អ៖

១. សូកូឡាខ្មៅ 

កាកាវជួយស្បែករបស់អ្នកមានសំណើម ដែលធ្វើឱ្យវាកាន់តែរឹងមាំឡើង។ សូកូឡាខ្មៅផងដែរដោយសារ វាផ្ទុកកម្រិតសារធាតុ flavonol ខ្ពស់ដែលជាប្រភេទអង់ទីអុកស៊ីដង់ខ្លាំងក្លា ដែលជួយឲ្យស្បែករបស់អ្នកភ្លឺរលោង។

Credit: Silvia & Frank.pixabay.com

២.  ស្រ្តបេរី

មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ នៅក្នុងការសិក្សាមួយដែលត្រូវបានចេញផ្សាយថ្មីៗ នៅក្នុងទស្សនាវដ្ដី គីមីវិទ្យាកសិកម្ម និង ភេសជ្ជៈ ផ្លែប៊ឺរីបានថ្លឹងថ្លែងជាមួយនឹងអាហារផ្សេងទៀត គឺវាមាន សមត្ថភាពប្រឆាំងអុកស៊ីតកម្មខ្លាំង សម្រាប់ជួយដល់សុខភាពស្បែករបស់អ្នក។

Credit: Ilona • FreiburgD.pixabay.com

៣. ទឹកដោះគោជូរ

វាមានប្រូតេអ៊ីនច្រើនជាងប្រូតេអ៊ីនដែលអ្នកទទួលបានពីការទទួលទានប្រចាំថ្ងៃ ដែលជួយឱ្យស្បែកកាន់តែរឹងមាំឡើង នឹងមានភាពធន់នឹងសរសៃឈាម។

Credit: Aline Ponce.pixabay.com

៤. សណ្តែកសៀង

ត្រូវបានគេស្គាល់ថា zap zits ដោយវាផ្ទុកទៅដោយសារជាតិស័ង្កសីខ្ពស់ ហើយការសិក្សាបង្ហាញពីភាពជាប់ទាក់ទងគ្នារវាងស្នាមជាំទៅនិងកម្រិតស័ង្កសីទាបផងដែរ។

Credit: D Stark.pixabay.com

៥. ទឹកសណ្ដែក 

ទឹកសណ្ដែកមានសារធាតុរ៉ែ និង ប្រូតេអ៊ីន ដែលត្រូវបានគេបង្ហាញថានឹងកាត់បន្ថយការឡើងជាតិពុល។ ការផឹកទឹកសណ្តែកក្នុងកែវរបស់អ្នកក៏អាចធ្វើឱ្យស្បែកមានសភាពរលោងផងដែរ។

៦. ផ្លែទទឹម

ពួកវាផ្ទុកសារធាតុ polyphenol ប្រឆាំងអុកស៊ីតកម្ម ដែលប្រឆាំងនឹងរ៉ាឌីកាល់សេរី និងគ្រប់គ្រងលំហូរឈាមរបស់ស្បែកដែលផ្តល់ឱ្យវាមានសុខភាពល្អ ដែលអាចអោយស្បែករបស់អ្នកមានជាតិសំណើម។

Credit: Steve Buissinne.pixabay.com

៧. គ្រាប់ផ្កាឈូករ័ត្ន 

ញ៉ាំវាជារៀងរាល់ថ្ងៃ ព្រោះវាផ្ទុកវីតាមីនE​ ដែលរក្សាស្បែករបស់អ្នកអោយស្អាតដោយការពារស្រទាប់ខាងក្រៅពីពន្លឺព្រះអាទិត្យ ហើយក៏ដើម្បីរក្សាសំណើមនៃស្បែកផងដែរ។

Credit: Natthapat Aphichayananthanakul.pixabay.com

៨. គ្រាប់វាល់ណាត់ 

វាលណាត់ គឺវាមានអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលអាចជួយបង្កើនភាពបត់បែនរបស់ស្បែក ហើយត្រូវបានផ្ទុកដោយសារធាតុរ៉ែដែលជួយបង្កើនផលិត collagen ។

Credit: Bob.pixabay.com

៩. ម្ទេស (ពណ៌ក្រហម បៃតង និង លឿង) 

ការសិក្សាក៏បានរកឃើញផងដែរថា carotenoids, សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងម្ទេស អាចបន្ថយភាពប្រែប្រួលរបស់ស្បែកទៅនឹងពន្លឺព្រះអាទិត្យ។

 

ប្រភព៖ healthfitnessrevolution

ប្រែសម្រួល៖ សាវឌី

Facebook Comments

អត្ថបទពេញនិយម