Type to search

សុខភាពនិងសម្រស់

តើមានដឹងទេថាអាហាប្រភេទណាដែលអាចធ្វើឲ្យឆ្អឹងអ្នករឹងម៉ាំ?

Share

ការទទួលទានអាហារត្រឹមត្រូវក្នុងបរិមាណត្រឹមត្រូវអាចការពារភាពមិនប្រក្រតីនិងជំងឺទាំងអស់នៅក្នុងខ្លួនយើង។ ដើម្បីរក្សាឆ្អឹងអោយរឹងមាំ អ្នកមិនគួរពឹងផ្អែកលើអាហារបំប៉នតែមួយមុខនោះទេ។ អ្នកគួរតែធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីរក្សារាងកាយរបស់អ្នកឱ្យល្អ និងអោយបញ្ហាសុខភាពនៅឆ្ងាយពីខ្លួនអ្នក។

ទឹកដោះគោ

Credit: Deutsch.pixabay.com

ទឹកដោះគោ គឺជាអាហារដ៏ល្អបំផុតសម្រាប់ឆ្អឹងរបស់អ្នក។ វាសំបូរជាតិកាល់ស្យូម និង វីតាមីន D ដែលមានសារសំខាន់បំផុតសម្រាប់ឆ្អឹងរឹងមាំ។

  • កុមារគួរផឹកទឹកដោះគោ ២កែវរៀងរាល់ថ្ងៃ។ ពួកគេត្រូវការជាតិកាល់ស្យូមច្រើនដើម្បីធ្វើឱ្យឆ្អឹងរបស់ពួកគេរឹងមាំនៅអាយុកាលលូតលាស់របស់ពួកគេជាងមនុស្សពេញវ័យ។
  • មនុស្សដែលមានអាយុក្រោម ៥០ឆ្នាំ ត្រូវការជាតិកាល់ស្យូម ១០០០ មីលីក្រាមជារៀងរាល់ថ្ងៃ។
  • មនុស្សពេញវ័យដែលមានអាយុលើសពី ៥០ ត្រូវការ ១២០០ មីលីក្រាមនៃកាល់ស្យូមប្រចាំថ្ងៃ។

ទឹកយ៉ាអួ និង ឈីស

Credit: Silvia.pixabay.com

ប្រសិនបើអ្នកមិនចូលចិត្តទឹកដោះគោនោះទេ អ្នកអាចទទួលបានជាតិកាល់ស្យូមដូចគ្នាពីទឹកដោះគោជូរ និង ឈីស។ មានផលិតផលទឹកដោះគោផ្សេងទៀតដែលអ្នកអាចញ៉ាំដើម្បីបំពេញនូវតម្រូវការកាល់ស្យូមប្រចាំថ្ងៃរបស់រាងកាយអ្នក។ ទឹកដោះគោជូរមួយពែងអាចផ្តល់ជាតិកាល់ស្យូម ៣០០ មីលីក្រាមទៅក្នុងខ្លួនរបស់អ្នក។

គ្រាប់

Credit: Bob.pixabay.com

គ្រាប់គឺជាប្រភពរ៉ែម៉ាញ៉េស្យូម និងសារធាតុរ៉ែផ្សេងៗទៀត។ អ្នកអាចបន្ថែមគ្រាប់ខ្នុរ និង គ្រាប់ល្ពៅ ទៅក្នុងរបបអាហាររបស់អ្នក និង ទទួលបានសារធាតុរ៉ែដែលមានសុខភាពល្អសម្រាប់ឆ្អឹងរឹងមាំរបស់អ្នក។

ត្រីសាឌីន

Credit: chen YUNYU.pixabay.com

សាឌីន គឺជាម្ហូបអាហារដ៏អស្ចារ្យសម្រាប់ឆ្អឹងពីព្រោះ ពួកវាគឺជាប្រភពជាតិកាល់ស្យូមដែលមានបំផុត និង ត្រូវបានគេណែនាំអោយប្រើចំពោះអ្នកជំងឺពុកឆ្អឹង។

គ្រាប់ធញ្ញជាតិ

ឆ្អឹងត្រូវបានបង្កើតឡើងដោយកោសិការស់ ដែលមានសារធាតុរាវ។ ជារៀងរាល់ថ្ងៃកោសិកាឆ្អឹងចាស់របស់យើងបានងាប់ ហើយឆ្អឹងថ្មីបានជំនួសឆ្អឹងចាស់ ដូចជាកោសិកាដទៃទៀតនៅក្នុងខ្លួនយើងដែរ។ នោះហើយជារបៀបដែលឆ្អឹងលូតលាស់ និង ជាសះស្បើយក្រោយការបាក់ឆ្អឹង។

គ្រាប់ធញ្ញជាតិ គឺជាប្រភពសម្បូរសារធាតុរ៉ែ ដើម្បីរក្សាឆ្អឹងរឹងមាំ និង មានសុខភាពល្អ។ ដូចជា គ្រាប់វ៉លណាត់ គ្រាប់ស្វាយចន្ទី សម្បូរទៅដោយអាស៊ីត alpha linolenic និង អាស៊ីតខ្លាញ់អូមេហ្គា 3។

បន្លែស្លឹកបៃតង

Credit: auntmasako.pixabay.com

បន្លែស្លឹកបៃតងមិនដែលចេញពីបញ្ជីចំណីអាហារណាមួយឡើយ។ ពួកគេអាចព្យាបាលបញ្ហា និង ភាពមិនប្រក្រតីណាមួយនៅក្នុងខ្លួនយើង។ បន្លែស្លឹកដូចជា ស្ពៃក្តោប និង ផ្កាខាត់ណាខៀវ អាចផ្តល់ជាតិកាល់ស្យូម ជាមួយនឹង ប្រូតេអ៊ីន សម្រាប់ឆ្អឹងដែលមានសុខភាពល្អ និង អាចបត់បែនបាន។

ស្ពៃតឿ

Credit: shnextension.pixabay.com

ស្ពៃតឿ គឺជាប្រភេទស្ពៃចិនដែលសំបូរជាតិកាល់ស្យូម វីតាមីនអា និង អាស៊ីតហ្វូលិក ជាតិដែកបេតា-ការ៉ូតែន និង ប៉ូតាស្យូម។ ដូច្នេះវាជាអាហារពេញលេញសម្រាប់ឆ្អឹងរបស់អ្នកមានភាពរឹងម៉ាំ។

ចេក

Credit: Juan Zelaya.pixabay.com

ឥឡូវនេះវាត្រូវបានបង្វែរសម្រាប់អ្វីដែលកាន់តែងាយស្រួលនិងឆ្ងាញ់ក្នុងការបរិភោគ។ អ្នកអាចនឹងភ្ញាក់ផ្អើលដោយដឹងថាចេកមួយផ្ទុក RDA ទាំងមូលនៃប៉ូតាស្យូម និង កាល់ស្យូម។ ពួកគេជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក ជួយរំលាយប្រូតេអ៊ីននៅក្នុងខ្លួនអ្នក និង ការពារការបាត់បង់ជាតិកាល់ស្យូមពីខ្លួនអ្នក។

ផ្លែគីវី

Credit Robert Owen-Wahl

វាមិនមែនគ្រាន់តែជាអាហារសម្រាប់ប្រឆាំងនឹងភាពចាស់ដូចជាផ្លែចេកនោះទេ តែផ្លែគីវីក៏មានជាតិប៉ូតាស្យូមការពារឆ្អឹងផងដែរ។ ពួកគេក៏សម្បូរវីតាមីន C និង សារធាតុ lutein ផងដែរដែលជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង។

អាហារសណ្តែក

Credit: rawpixel.pixabay.com

ការសិក្សាថ្មីៗបានបង្ហាញថា isoflavone ចាំបាច់ត្រូវពង្រឹងដង់ស៊ីតេឆ្អឹង។ សមាសធាតុសរីរាង្គនេះត្រូវបានគេរកឃើញនៅក្នុងអាហារសណ្តែកសៀង។ អាហារសណ្តែកដូចជា តៅហ៊ូមានសម្បូរសមាសធាតុសរីរាង្គទាំងនេះនិងមានសារសំខាន់ក្នុងការពង្រឹងឆ្អឹងរបស់អ្នក។ តៅហ៊ូកន្លះពែងត្រូវបានរកឃើញថាមានកាល់ស្យូម ២៥០ មីលីក្រាម។

អាហារបំប៉ន់ ជាតិកាល់ស្យូម

Credit: blowoutmedical.com

ថ្នាំគ្រាប់អាហារបំប៉ន់កាល់ស្យូមត្រូវបានណែនាំដល់អ្នកជម្ងឺនៅពេលពួកគេមានរបួសឆ្អឹងធ្ងន់ធ្ងរ ឬ ក្នុងករណីមានជំងឺពុកឆ្អឹង។ ថ្នាំគ្រាប់កាល់ស្យូមអាចរកបាននៅលើទីផ្សារសម្រាប់ទាំងបុរសនិងស្ត្រី។ ប្រសិនបើអ្នកទទួលបានកាល់ស្យូមគ្រប់គ្រាន់ពីអាហាររបស់អ្នកនោះវាមិនត្រូវបានគេតម្រូវអោយប្រើថ្នាំអាហារបំប៉ន់ កាល់ស្យូមដាច់ដោនោះទេ ព្រោះវាអាចប៉ះពាល់ដល់តម្រងនោមតិចតួច។

 

ប្រភព ៖ Healthline

ប្រែសម្រួល៖ សាវឌី

Facebook Comments

អត្ថបទពេញនិយម