Type to search

សុខភាពនិងសម្រស់

បុរសៗគួរតែទទួលទាននូវអាហារទាំងនេះដើម្បីជៀសវាងពីមហារីកប្រូស្តាត

Share

នៅក្នុងចំណោមបុរសប្រហែល១ ភាគ ៧នាក់គឺអាចមានជំងឺមហារីក្រពេញប្រូស្តាត​នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដែលកើតមានតែលើបុរសតែប៉ុណ្ណោះ។ ដោយសារតែបែបនេះហើយទើប ខ្មែរដឹង (khmerdeng.com) ព្យាយាមសរសេរពីអាហារដែលផ្ដល់អោយមានសុខភាពល្អ នៃប្រពេញប្រូស្តាតរបស់អ្នក។

១. អាហារដែលសម្បូរដោយជាតិ Selenium

Credit Robert Owen-Wahl .pixabay.com

សារជាតិ Selenium វាត្រូវបានគេដឹងថាវាជាប្រភពនៃអង់ទីអុកស៊ីដង់ ដែលជួយការពារជាលិការពីការបង្កអោយមានការខូចខាត ហើយក៏ជួយកាត់បន្ថយនូវគ្រោះថ្នាក់ដែលបង្ករឲ្យមានមហារីកប្រូស្តាតទៀតផង។ ហើយអ្នកអាចជ្រើសរើសអាហារដែលសំបូរដោយសារជាតិ Selenium ដូចជា៖

  • សាច់ត្រី
  • ខ្ទឹម ស នឹង ខ្ទឹមក្រហម
  • សាច់គោ
  • សាច់មាន់ ទា
  • ផ្លែវ៉ល់ណាត់
  • ប្រភេទ គ្រុំ លៀស ខ្យង ខ្ចៅ អយស្ទ័រ ជាដើម

២. អាហារសម្បូរជាតិ Lycopene

Credit: Deutsch.pixabay.com

សារធាតុ Lycopene គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយផ្សេងទៀតនៅក្នុងអាហារដែលត្រូវបានគេបង្ហាញថាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតដោយរារាំងសកម្មភាពនៃកោសិកាសេរី។ ក្រៅពីកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត, អាហារដែលសំបូរទៅដោយ Lycopene ក៏ត្រូវបានគេបង្ហាញផងដែរថា វាអាចជួយកាត់បន្ថយជំងឺមហារីកសួត និង មហារីកក្រពះផងដែរ។  ផ្លែឈើ និង បន្លែ ដែលមាន Lycopene ច្រើនមានដូចជា

  • ប៉េងប៉ោះ
  • ឪឡឹក
  • និងក្រូចថ្លុងជាដើម។

៣. ប្រភេទបន្លែ Cruciferous

Credit: Silvia.pixabay.com

បន្លែ Cruciferous សម្បូរទៅដោយ ជាតិសរសៃ វីតាមីនC  Acid Folic កាល់ស្យូម  beta-carotene និង វីតាមីន B6 ។  បន្លែក្រុមនេះត្រូវបានបង្ហាញដើម្បីជួយការពារ ជំងឺមហារីក នៅក្នុងសរីរាង្គដទៃទៀតផងដែរ ដោយធ្វើការការពារកោសិកាពីការខូចខាត DNA ដែលអាចកើតឡើងដោយសារសារជាតិបង្កជាមហារីក។ ពួកគេក៏មានប្រសិទ្ធភាពប្រឆាំងវីរុស បាក់តេរី និង ប្រឆាំងទៅនឹងការរលាកដែរ។ បន្លែទាំងនោះរួមមាន៖

  • ផ្កាខាត់ណា
  • ស្ពៃក្ដោប ជាដើម

៤. Polyphenols

Credit: chriskresser.com

Polyphenols មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដូចជា ការការពារប្រឆាំងនឹងបញ្ហាសុខភាពជាទូទៅតាមរយៈការបង្កើតរបាំងមួយនៅក្នុងកោសិការបស់សារពាង្គកាយ និង សារធាតុគីមីប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាអាតូមដែលអាចធ្វើឱ្យខូចខាតជាលិការនៅក្នុងខ្លួន។ Polyphenols ក៏អាចរារាំងសកម្មភាពអង់ស៊ីមដែលកោសិកាមហារីកត្រូវការ។ Polyphenols អាចត្រូវបានរកឃើញនៅក្នុងប្រភេទអាហារជាច្រើនប្រភេទ ដូចជា

  • ទឹកសណ្ដែក
  • ស្រាក្រហម
  • ផ្លែប័ររី
  • ផ្លែប៉ោម
  • ផ្លែល្ពៅ
  • ផ្លែឈើនិងបន្លែជាដើម

៥. អាហារប្រឆាំងនឹងការរលាក

Credit: Ilona.pixabay.com

ការរលាកនៅក្នុងរាងកាយ គឺជាការចាំបាច់ដើម្បីប្រឆាំងនឹងធាតុបង្កជំងឺ ប៉ុន្តែការរលាករ៉ាំរ៉ៃមួយចំនួនដែលបណ្តាលមកពីមានបញ្ហាសំខាន់ៗនៅក្នុងខ្លួន។ ការទទួលទានចំណីអាហារដែលមានឥទ្ធិពលប្រឆាំងនឹងការរលាកអាចផ្តល់ផលប្រយោជន៍ដល់អ្នក ដោយការកាត់បន្ថយនិងការត្រួតពិនិត្យបរិមាណរលាកដែលកើតឡើងនៅក្នុងខ្លួនអ្នក។ វាក៏អាចជួយគ្រប់គ្រងកោសិកាដែលត្រូវបានកំណត់ដើម្បីឆ្លើយតបទៅនឹងការរលាកនៅក្នុងរាងកាយ ដោយអាចគ្រប់គ្រងកោសិកាដែលអាចបង្កជាកោសិកាមហារីកបាន។ ដែលអាហារទាំងនោះរួមមាន៖

  • ខ្ញី
  • ខ្ទឹមបារាំង
  • ផ្លែស្ត្រប័ររី
  • ផ្លែល្ពៅ

៦. តែបៃតង

តែបៃតងត្រូវបានបង្ហាញថាមានប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង និង មហារីកផ្សេងៗទៀត។ នេះគឺដោយសារតែ តែបៃតងមានសារធាតុ catechins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការបំផ្លាញកោសិកាបន្ថែមលើការជួយទប់ស្កាត់កោសិកាចាស់ពីការផ្លាស់ប្តូរក្នុងដំណាក់កាលលូតលាស់។ ភេសជ្ជៈពណ៌បៃតងនេះក៏ជាជំនួយក្នុងការធ្វើឱ្យប្រសើរឡើងលំហូរឈាម ជម្ងឺទឹកនោមផ្អែម និង ធ្វើអោយប្រសើរឡើងនូវការរំលាយអាហាររបស់អ្នក។ ដើម្បីអានអត្ថបទរបស់យើងអំពីអត្ថប្រយោជន៍នៃតែបៃតង សូមចុចនៅទីនេះ

៧. ការញ៉ាំសាច់ក្រហម អោយមានកម្រិត

Credit: Rita.Pixabay.com

យើងទាំងអស់គ្នាត្រូវការសាច់នៅក្នុងរបបអាហាររបស់យើង ប៉ុន្តែការញ៉ាំសាច់ក្រហមច្រើន គឺអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀននិងមហារីកក្រពេញប្រូស្តាតផងដែរ។ វាត្រូវបានគេណែនាំថាអ្នកគួរតែញ៉ាំសាច់ក្រហមដែលឆ្អិន នឹង ជៀសវាងញ៉ាំសាច់កែច្នៃ។

៨. គ្រាប់ធញ្ញជាតិ

អាហារសម្បូរគ្រាប់ធញ្ញជាតិត្រូវបានបង្ហាញថាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពព្រោះវាផ្ទុកសារធាតុចិញ្ចឹមច្រើនដូចជា ប្រូតេអ៊ីន ជាតិសរសៃ វីតាមីន B សារធាតុប្រឆាំងអុកស៊ីតកម្ម និង សារធាតុរ៉ែ ដូចជា ជាតិដែក ស័ង្កសី ទង់ដែង និង ម៉ាញ៉េស្យូម។ សារធាតុចិញ្ចឹមទាំងនេះត្រូវបានរាងកាយត្រូវការជាចាំបាច់ ដើម្បីបំពេញមុខងារនិងជួយការពារកោសិការបស់យើងពីការខូចខាតដែលអាចនាំអោយកើតមហារីក។ អ្នកស្រាវជ្រាវបានរកឃើញថារបបអាហារដែលសំបូរទៅដោយគ្រាប់ធញ្ញជាតិត្រូវបានបង្ហាញថាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង, ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺធាត់ និង ប្រភេទមហារីកមួយចំនួនថែមទៀតផង។

៩. គ្រាប់ផ្លៃឈើ

Credit: Hans Braxmeier.pixabay.com

ការញ៉ាំគ្រាប់ដូចជា វ៉ល់ណាត់ អាល់ម៉ុន Hazelnuts មានអត្ថប្រយោជន៍ដល់សុខភាពដោយសារមូលហេតុជាច្រើនដោយពួកវា អាចបន្ថយកម្រិតកូឡេស្តេរ៉ុល ដែលកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និង ជំងឺមហារីក។  គ្រាប់ផ្លែឈើទាំងនេះផ្ទុកដោយសារធាតុចិញ្ចឹមដូចជា ជាតិខ្លាញ់ Folic Acid អូមេហ្គា 3  ជាតិសរសៃ និង វីតាមីនអ៊ី ដែលជួយកាត់បន្ថយបរិមាណបន្ទះដែលកកនៅក្នុងសរសៃឈាម ដែលនឹងធ្វើឱ្យមានលំហូរបានត្រឹមត្រូវក្នុងសរសៃឈាម។  ការស្រាវជ្រាវក៏បានបង្ហាញដែរថា គ្រាប់ធញ្ញជាតិ ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត ដោយសារតែវាផ្ទុកខ្ពស់នូវសារធាតុ Selenium ។

 

ប្រភព៖ healthfitnessrevolution

ប្រៃសម្រូល៖ សាវឌី

Facebook Comments