Type to search

បច្ចេកវិទ្យា

ហ្គេម Fortnite រកចំណូលបាន 100 លានដុល្លារបន្ទាប់ពី….

Share

ត្រឹមរយ:ពេលតែមួយខែដំបូងប៉ុណ្ណោះ បន្ទាប់ពីការដាក់អោយដោនឡូតនៅលើទូរស័ព្ទចល័ត​  FREE, ហ្គេម Fortnite អាចរកប្រាក់ចំណូលបានយ៉ាងច្រើនលើសពី 25 លានដុល្លារ។

ហ្គេមបាញ់ប្រហារនេះ នូវបន្តការកើនឡើងចំនូលរបស់ខ្លួនរហូតទៅដល់ 50 លានដុល្លារក្នុងរយៈពេល 45 ថ្ងៃ។ បច្ចុប្បន្ននេះរយៈពេល 3 ខែគិតចាប់តាំងពីថ្ងៃទី 15 ខែមីនា មក, បើតាមទិន្នន័យរបស់ក្រុមហ៊ុន Sensor Tower Store Intelligence បានបង្ហាញថា ចំនូលរបស់ហ្គេមនេះបានឈានដល់ទៅ 100 លានដុល្លារ ដែលចំនូលនេះបានមកពីអ្នកលេងហ្គេមនៅទូទាំងពិភពលោកលើប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។

ហ្គេមនេះត្រូវចំណាយពេល 90 ថ្ងៃ ដើម្បីរកបាន 100 លានដុល្លារ។ ឥឡូវយើងមកប្រៀបធៀបជាមួយនឹងហ្គេមល្បីៗផ្សេងទៀតវិញម្តង។ តើហ្គេមផ្សេងទៀតចំនាយពេលប៉ុន្មានថ្ងៃ​ ដើម្បីរកបាន​ 100 លានដុល្លារនេះ?

យោងតាមតារាងខាងលើ Clash Royale រកចំនូលបានលឿនបំផុតដោយចំនាយពេលត្រឹមតែ ៥១ ថ្ងៃដំបូង ពួកគេអាចរកបាន 100 លានដុល្លារនៅលើប្រព័ន្ធប្រតិបត្តិការ iOS ។ ទោះបីជាយ៉ាងនេះក៏ដោយ Fortnite ក៏មិនអន់ដែរ គឺត្រូវចំនាយពេលជិត ៣ខែ ដើម្បីឈានទៅដល់ចំណុចនេះ ហើយវាលឿនជាង Knives Out ដែលចំនាយពេល 173ថ្ងៃ និង Honor of Kings ដែលចំនាយពេល 179 ថ្ងៃ។

ឥឡូវយើងមកមើលតារាងដែលហ្គេមផ្សេងទៀតរកចំនូលបានក្នុងរយ:ពេល 90 ថ្ងៃដំបូងម្តង។ តើហ្គេមណារកចំនូលបានច្រើនជាងគេ?

យោងតាមតារាងខាងលើយើងឃើញថា៖

  • Clash Royale រកបាន 154 លានដុល្លា ក្នុងរយ:ពេល 90ថ្ងៃ
  • Fortnite រកបាន 100 លានដុល្លា ក្នុងរយ:ពេល 90ថ្ងៃ
  • Honor of Kings រកបាន 33 លានដុល្លា ក្នុងរយ:ពេល 90ថ្ងៃ
  • Knives Out រកបាន 23 លានដុល្លា ក្នុងរយ:ពេល 90ថ្ងៃ

ប្រភព៖ Sensor Tower

Facebook Comments