Type to search

ផ្សេងៗ

រឿងតាហោរ ឬគ្រូទាយ

Share

ជាយូរលង់ណាស់មកហើយ មានបុរសម្នាក់អាចទស្សន៍ទាយពីអនាគតតាមរយ:ដួងតារា។ ព្រលប់មួយគាត់បានដើរចាកចេញពីភូមិតាមបណ្តោយផ្លូវលំ។

ភ្នែកទាំងគូរបស់គាត់បានជាប់ចិត្តនឹងដួងតារារហូតដល់គាត់បានឃើញថាចុងបញ្ចប់នៃពិភពលោកគឺស្ថិតនៅនឹងបាតដៃ។ ភ្លាមនោះដែរគាត់ក៏បានជំពប់ជើងធ្លាក់ចុះក្នុងជង្ហុកភក់ដ៏ជ្រៅមួយ កម្ពស់ស្មើនឹង ក។ គាត់បានស្រែកហៅគេជួយ។ អ្នកជិតខាងមួយចំនួនក៏បានរត់មកជួយ ក្នុងនោះអ្នកជិតខាងម្នាក់បាននិយាយថា ” អ្នកអាចមើលឃើញពីអនាគត តែអ្នកបែរជាមិនអាចមើលឃើញ ពីអ្វីៗដែលនៅក្បែរៗជើងរបស់អ្នកទៅវិញ។ ” អ្នកជិតខាងម្នាក់ទៀតក៏បានបន្ថែមថា ” តើវាមានប្រយោជន៍អ្វីទៅ ដែលអាចដឹងអំពីអនាគតដែលនៅឆ្ងាយ តែបែរជាមិនដឹងពីថ្ងៃនេះដែលនៅក្បែរៗខ្លួននោះ។ ”

Credit : Pixabay

ការព្រួយបារម្ភពីអនាគត មិនបានជួយកែប្រែវាសនារបស់អ្នកទេ។

កែប្រែថ្ងៃនេះរបស់អ្នកឲ្យបានល្អ នោះវាសនាអនាគតរបស់អ្នកនឹងបានល្អប្រសើរជាក់ជាមិនខាន។

ថ្ងៃម្សិលជាប្រវត្តិសាស្រ្ត ថ្ងៃស្អែកជាអាថ៍កំបាំង ថ្ងៃនេះជាអំណោយ។

ចូរយកចិត្តទុកដាក់ចំពោះរឿងតូចតាច នោះរឿងធំដុំវានឹងចេះយកចិត្តទុកដាក់ចំពោះខ្លួនវាហើយ៕

 

និពន្ធដោយ ៖ សុធា

Facebook Comments

Leave a Comment

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម