Type to search

ចំនេះដឹង រឿងអប់រំ

រឿងសត្វកញ្ជ្រោង និងសត្វក្រៀល

Share

កញ្រ្ជោងបានលេងកំប្លែងនឹងក្រៀលដែលជាមិត្ត ដោយអញ្ជើញពិសាអាហារនៅឯផ្ទះ។ អាហារដែលកញ្រ្ជោងបានរៀបចំ គឺដាក់នឹងចានសំប៉ែត ដែលធ្វើឲ្យសត្វក្រៀលមានចំពុះវែង មិនអាចចឹកអាហារស៊ីបានឡើយ។ ជាការអរគុណ ក្រៀលក៏បានអញ្ជើញកញ្រ្ជោងពិសាអាហារនៅផ្ទះរបស់ខ្លួនវិញម្តង។

ក្រៀលបានរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់ដាក់ក្នុងដប ធ្វើឲ្យខ្លួនងាយចឹកស៊ី ឯកញ្រ្ជោងវិញ គឺមិនអាចលិតយកអាហារបានឡើយ។ កញ្រ្ជោងខ្មាស់ក្រៀល ជាខ្លាំងនូវផលតបស្នងអំពើដែល្លួនបានធ្វើទៅលើក្រៀល។

 

ចូរធ្វើទៅលើអ្នកដទៃ នូវអ្វីដែលអ្នកចង់ឲ្យអ្នកដទៃ ធ្វើមកលើអ្នក។

អ្វីដែលអ្នកបានសាប អ្នកនឹងទទួលបាននូវផលនោះត្រឡប់មកវិញ។

បើអ្នកលលេងនឹងអ្នកដទៃ ចូរត្រៀមចិត្តថា អ្នកដទៃនឹងលលេងវិញជាក់ជាមិនខាន។

ហេតុអ្វីបានជាមនុស្សជុំវិញអ្នក តែងតែធ្វើទង្វើមិនគួរគប្បីចំពោះអ្នក?

អត្ថបទ៖ សុធា

Facebook Comments

អត្ថបទពេញនិយម