Type to search

បច្ចេកវិទ្យា

អ្នកប្រើAndroid ដឹងក្បាច់នេះអស់បារម្ភរឿងឆាប់អស់មេម៉ូរីដោយមិនដឹងមូលហេតុ

Share

ជារឿងដ៏គួរអោយធុញទ្រាន់មួយសម្រាប់អ្នកប្រើប្រាស់ទូស័ព្ទនោះគឺពេលដែលត្រូវការថតរូប ឬវីដេអូហើយទូរស័ព្ទរបស់លោកអ្នកមិនមានមេម៉ូរីគ្រប់គ្រាន់សំរាប់ផ្ទុក។បញ្ហាដែលបណ្តាលអោយទូរស័ព្ទរបស់អ្នកពេញមេម៉ូរីនោះរួមមានដូចជា ការដំឡើង ហ្គេមដែលមានទំហំធំ រូបភាព និងវីដេអូ ក៏ដូចជាតន្ត្រីជាដើម។​ ខ្ញុំជឿថាបងប្អូនសុទ្ធតែប្រទះបញ្ហាទាំងនេះដូចជាខ្ញុំផងដែរ ហេតុដូចនេះយើងខ្ញុំសូមលើកយកល្បិចទាំង៣នេះ ដើម្បីមគ្គុទេសជួយដោះស្រាយដល់បងប្អូន។​

1.សំអាតម៉េមប៉ូរីម៉ាស៊ីន(Clean Internal storage)

បើសំដៅទៅលើទិន្នន័យលើមេម៉ូរីម៉ាស៊ីនវិញគឺចង់និយាយទៅលើរបស់ទាំងបីខាងក្រោម

  • App data
  • Cached Data (System cache, app cache)
  • User data (music, photos, videos, etc)

យើងអាចដោះស្រាយវាបានដោយលប់របស់ណាដែលអ្នកគិតថាមិនចាំបាច់ចេញដោយផ្ទាល់តែវិធីនេះហាក់ដូចជាលំបាកបន្តិច ឬដើម្បីអោយងាយស្រួលអ្នកអាចដោនឡូដកម្មវិធីជំនួយពី PlayStore ក៏បាន មានដូចជា៖

SD Maid – System Cleaning Tool

ES File Explorer File Manager

App ទាំងពីរខាងលើនេះពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសំរួលអ្នកក្នុងការសំអាត និងសន្សំម៉េម៉ូរីរបស់អ្នក ហើយវាមានភាពងាយស្រួលមែនទែន។ នៅពេលនេះអ្នកបានឆ្លងកាត់ការលុប  App data និង Cache data(system cache, app cache)រួចហើយ។

រឿបន្ទាប់ដែលអ្នកមិនអាចរំលងបាននោះគឺ អ្នកត្រូវចម្លងទិន្នន័យរបស់អ្នកទៅទុក្នុងកុំព្យូទ័រ ឬ អង្គផ្ទុកទិន្នន័យផ្សេងទៀត។ ព្រោះថាអង្គផ្ទុករបស់អ្នកធំប៉ុណ្ណាក៏អ្នកមិនជៀសផុតពីការចម្លងចេញបានដែរ ប្រៀបដូចជាការចាក់ទឹកចូលពាងដ៏ធំមួយដែលវាគង់នឹងពេញ ប្រសិនមិនមានការដួសទឹកចេញវិញ។

2.បន្ថែម មេម៉ូរី microSD Card

អ្នកប្រហែលគិតថា ចណុចនេះនរណារក៏អាចគិតឃើញដែរ តែវលើសពីការថែមមេម៉ូរីយើងមានរឿងដែលអ្នកតែងមើលរំលង​ ដូចជា ៖

  • ផ្ទកទិន្នន័យ រូបភាព តន្រ្តី ទៅកាន់មេម៉ូរីកាត ដោយទុកម៉េមូរីមាស៊ីនសំរាប់តែ Apps ឬក៏ទិន្នន័យណាដែលសំខាន់បានហើយ
  • អ្នកអាចផ្ទេរ Game ឬ App ដែលមានទំហំធំចូលក្នុងមេម៉ូរីកាត

3. ផ្ទុកទិនន្ន័យលើអ៊ិនធើណែត(store your data on cloud storage)

ជាទូទៅទិន្នន័យដែលស៊ីមេម៉ូរីច្រើនជាងគេបំផុតគឹ រូបភាព តន្ត្រី នេះឯង ហើយរឿងដែលប្រសើរនោះអ្នកអ្នកផ្ទុកវានៅលើ Cloud Storage បាន ដោយមិនចាំបាច់ផ្ទុកផ្ទាល់ទៅលើមេម៉ូរីទូរស័ព្ទឡើយ។ ដែលស្របពេលគ្នានេះដែរ Google’s Photos app បានផ្តល់អោយអ្នកប្រើប្រាស់នូវការផ្ទុករូបភាពកំរិត 1080p ឥតគិតថ្លៃ។ ហើយនៅមានក្រុមហ៊ុន Cloud Storage ជាច្រើនទៀតផងដែរដែលអាចប្រើសំរាប់ផ្ទុកបានដូចគ្នា ដែលមានដូចជា៖

  • Amazon Drive (5GB Free)
  • ​Microsoft OneDrive (5GB Free)
  • Google Drive (15GB Free
  • Dropbox (2GB)

សម្រាប់ Google Play Music វិញអាចជួយអោយអ្នកចំនេញមេម៉ូរីមួយចំនួនធំផងដែរ ដោយទាមទារអោយអ្នកមាន Extension ក្នុង Google Chrome នៅក្នុងកុំព្យូទ័ររបស់អ្នក ( Google Play Music ) ដែលអាចអោយអ្នក Upload ចំរៀងចូលរហូតដល់ 50,000បទ ឯណោះ តែគួរអោយស្តាយវាមិនបានបើកអោយប្រើប្រាស់ក្នុងប្រទេសយើងឡើយ។

និយាយរួមអ្វីដែលអាចជួយយើងក្នុងការសន្សំសំចៃណោះគឺ ព្យាយាមប្រើប្រាស់ Cloud storage ក៏ដូចជាមេម៉ូរីកាតបន្ថែម និងប្រើ App ជំនួយក្នុងការសំអាតជាប្រចាំ។

យើងសង្ឃឹមថាវាអាចជួយអ្នកបាន អរគុណសម្រាប់ការយកចិត្តទុកដាក់អានអត្ថបទមួយនេះ​

Facebook Comments
Tags: