Type to search

បច្ចេកវិទ្យា

សល់តែប៉ុន្មានសប្តាហ៍ទៀត Galaxy Note 9 ចេញហើយ

Share

ក្រុមហ៊ុន SAMSUNG បានបញ្ជាក់ថាខ្លួននឹងបង្ហាញ Galaxy Note 9 នៅក្នុងរយៈពេលតិចជាងមួយខែ, ហើយព្រឹត្តិការណ៍បើកសម្ពោធនោះគឺនៅថ្ងៃទី 9 ខែសីហា ខាងមុខនេះ។

នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រ Samsung និងអ្នកដែលចូលចិត្តស៊េរីអេក្រង់ទំហំធំ។ Note 9 ត្រូវបានគេរំពឹងថានឹងមានអេក្រង់ទំហំ 6.38 អ៊ីញ ដែលវាធំជាង Note 8 កាល់ពីឆ្នាំមុនដែលមានទំហំត្រឹម 6.32 អុីញ។ បើតាមប្រភពមួយចំនួនបានអោយដឹងថាវាអាចជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន Samsung ដែលបំពាក់ដោយប្រព័ន្ធស្កេនស្នាមម្រាមដៃនៅលើអេក្រង់ផងដែរ, ខណៈដែលអ្នកផ្សេងទៀតបានអះអាងថាបច្ចេកវិទ្យានេះប្រហែលជាមិនទាន់មាននៅលើស្មាតហ្វូនដែលប្រកាសនៅថ្ងៃ 9 សីហានោះទេ។

Photo Credit: Forbes

យោងតាមរបាយការណ៍មួយនៅ ET News បានអោយដឹងថា ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី 24 ខែសីហានេះ គឺបន្ទាប់ពីព្រឹត្តិការណ៍ Samsung Unpacked ដែលបើកសម្ពោធនៅថ្ងៃទី 9 ខែសីហាក្នុងទីក្រុងញូវយ៉ក។

ចំពោះតំលៃវិញគឺមិនទាន់មានការប្រកាស់ជាផ្លូវការពីក្រុមហ៊ុន Samsung នៅឡើយទេ។ បើយោងតាម Forbes តំលៃគឺថ្លៃជាង Note 8 ដែលចេញដំបូងកាលពីឆ្នាំមុនគឹប្រហែលជា 1159$។

photo credit: techradar.com

Facebook Comments