Type to search

បច្ចេកវិទ្យា

មុខងារថ្មី! ប៊ិចប៊្លូធូសរបស់ Galaxy Note 9 ត្រូវបានយល់ព្រមពីគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC)

Share

មួយថ្ងៃបន្ទាប់ក្រោយពីការលេចលឺ ពាក្យចចាមអារ៉ាមដែលអះអាងថា S Pen stylus របស់ Samsung Galaxy Note 9 អាច មានមុខងារ Bluetooth ដែលគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានចេញផ្សាយឯកសារបញ្ជាក់ពីការដាក់បន្ថែមលក្ខណៈពិសេសនៃគ្រឿងបន្លាស់ឌីជីថលដែលមានរាងជាប៊ិច។

កាលពីថ្ងៃអង្គារ FCC បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នូវឯកសារមួយចំនួនពីក្រុមហ៊ុន Samsung ។ របាយការណ៍មួយក្នុងចំណោមរបាយការណ៍ទាំងអស់នោះ គឹការវាស់កំរិត ប៊ិច stylus ដែលមាន Bluetooth “ថាមពលទាប”។ ហើយសម្រាប់លេខម៉ូដែលរបស់ stylus គឺ EJ-PN960 ហើយ លោក Droid-Life និយាយថាវាស្របតាម លេខម៉ូដែលរបស់ Note 9 ដែលជា SM-N960 ។

Credit: cnet

ឯកសាររបស់ FCC បញ្ជាក់ថាប៊ិច S Pen របស់ Note 9 ត្រូវបានធ្វើតេស្តជាច្រើនដង ដើម្បីធានាថាវាមិនការរំខាន់ជាមួយ នឹងកាសដែលគ្មានខ្សែនោះទេ។ លើសពីនេះទៀតឯកសារមួយនេះ បានបង្ហាញថាប៊ិចនេះជាឧបករណ៍ Bluetooth LE ដែលកំរិតដល់ 2.4GHz ។

ការបន្ថែមប៊្លូធូសភ្ជាប់ទៅនឹងប៊ិចរបស់ Note 9 S Pen អាចជាការបង្ហាញដល់លក្ខណៈពិសេសថ្មីៗ សម្រាប់ប៊ិចនេះ។ ដូចអ្វីដែល IBTimes កាលពីមុនបានដឹងពី S Pen របស់ Note 9 អាចមានការត្រួតពិនិត្យ ឬក៏បញ្ជាតន្ត្រីតាមរយៈប៊្លូធូស និងគ្រឿងបន្ថែមផ្សេងៗ ទៀតក៏អាចមានសមត្ថភាព បង្កើតការកំណត់ពេលវេលាស្វ័យប្រវត្តិពីចម្ងាយផងដែរ។
មន្រ្តីជាន់ខ្ពស់ម្នាក់ ដែលមកពីក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ថ្មីៗនេះបានប្រាប់សារព័ត៌មាន ETNews ថា stylus របស់ Galaxy Note 9 នឹងមិនត្រឹមតែមានការត្រួតពិនិត្យ ឬក៏បញ្ជាចាក់បទចម្រៀងនោះទេ ប៉ុន្តែវាក៏នឹងអាចឱ្យអ្នកប្រើប្រាស់ថតរូប បានផងដែរ។ ប៉ុន្ដែរបៀបនៃដំណើរការរបស់វា នៅតែជារឿងអាថកំបាំង។

Credit: cnet

ក្រុមហ៊ុន Samsung បានផ្ញើលិខិតអញ្ជើញរួចហើយសម្រាប់ព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី9 ខែសីហា ឆ្នាំ2018 នៅឯមជ្ឈមណ្ឌល Barclays នៅទីក្រុងញូវយ៉ក។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ នឹងត្រូវបានគេរំពឹងថា នឹងផ្តល់ពន្លឺខ្លះៗទៅដល់ S Pen សម្រាប់ Galaxy Note 9 នៅព្រឹត្តិការណ៍នេះ។

Credit: cnet

ប្រភព៖ ibtimes

 

 

 

Facebook Comments

Leave a Comment

Your email address will not be published. Required fields are marked *