Type to search

សុខភាពនិងសម្រស់

អាហារដែលអាចជួយកាត់បន្ថយការច្រាល់ជាតិអាស៊ីតនៅក្នុងក្រពះរបស់អ្នក

Share

រោគសញ្ញានៃជំងឺច្រាលអាស៊ីត​ គឺមនុស្សភាគច្រើនធ្លាប់ជួយប្រទះនៅបញ្ហាមួយនេះ ដែលវាអាចបណ្តាលមកពីអាស៊ីតក្រពះប៉ះនឹងបំពង់អាហារ និង បង្កឱ្យមានការរលាកនិងឈឺចាប់។ ប្រសិនបើអ្នកមានអាស៊ីតច្រើនពេកអ្នក អាចបញ្ចូលអាហារជាក់លាក់ខាងក្រោមនេះ ទៅក្នុងរបបអាហាររបស់អ្នកដើម្បីគ្រប់គ្រងរោគសញ្ញានៃការចាល់ជាតិអាស៊ីត។

១. បន្លែ

បន្លែមានជាតិខ្លាញ់ និង ជាតិស្ករទាប ហើយវាជួយបន្ថយអាស៊ីតក្រពះ។ ជម្រើសល្អ ៗ រួមមាន សណ្តែកបៃតង ផ្កាខាត់ណា ផ្កាខាត់ណាខៀវ ស្លឹកបៃតង ដំឡូង និង ត្រសក់។

២. ខ្ញី

ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកធម្មជាតិ ហើយវាជាការព្យាបាលបែបធម្មជាតិចំពោះការក្រហាយទ្រូង និង បញ្ហាក្រពះពោះវៀនផងដែរ។ អ្នកអាចបន្ថែម ខ្ញី ដោយការចិត ឬ ចញ្ច្រាំ ដោយធ្វើការក្រឡុក ឬ ផឹកតែខ្ញីដើម្បីបន្ថយរោគសញ្ញា។

៣. ប្រភេទសម្រូប

អង្ករសម្រូបជាអាហារពេលព្រឹក និង ជាប្រភពដ៏ល្អនៃជាតិសរសៃ។ អង្ករសម្រូបក៏អាចស្រូបយកអាស៊ីតនៅក្នុងក្រពះ និង បន្ថយរោគសញ្ញានៃការចាល់ជាតិអាស៊ីត។

៤. សាច់គ្មានខ្លាញ់

សាច់គ្មានខ្លាញ់ដូចជា សាច់មាន់ទួរគី ត្រី និង អាហារសមុទ្រមានជាតិខ្លាញ់តិចហើយបន្ថយរោគសញ្ញានៃការច្រាលអាស៊ីត។ ដោយអាចសាកល្បងដោយធ្វើការដុត ឬ ចម្អិនដោយការអាំង។

៥. ស៊ុតពណ៌ស

ស៊ុតពណ៌សគឺជាជម្រើសដ៏ល្អ។ សូមកុំបរិភោគស៊ុតផ្នែកកណ្ដាលពណ៌លឿងដែលវាជាប្រភពនៃជាតិខ្លាញ់ខ្ពស់ហើយអាចបង្កឱ្យមានរោគសញ្ញាចាល់អាស៊ីតក្រពះ។

៦. ខ្លាញ់មានសុខភាពល្អ

ប្រភពនៃខ្លាញ់ដែលមានសុខភាពល្អរួមមាន ប្រេងអូលីវ ប្រេងល្ង និង ប្រេងផ្កាឈូករ័ត្ន។ កាត់បន្ថយការទទួលទានជាតិខ្លាញ់ដែលបង្កអោយមានការកើនឡើងជាតិខ្លាញ់អាក្រក់ក្នុងឈាម និងជំនួសឱ្យជាតិខ្លាញ់ល្អ។

 

អត្ថបទ៖ សាវឌី

Facebook Comments

អត្ថបទពេញនិយម