Type to search

បច្ចេកវិទ្យា

Website ល្អៗសំរាប់អ្នកចង់បង្កើនចំនេះដឹង

Share

1 Udemy

Website នេះប្រមូលផ្តុំទៅដោយមុខវិជ្ជាជាច្រើនរួមមានដូចជា Business, Design, Marketing, Photography, Music, Language, Development។

មុខវិជ្ជាភាគច្រើនគឺតំរូវអោយលោកអ្នកបង់ប្រាក់។ ហើយតាមបទពិសោធន៍ខ្ញុំប្រសិនបើអ្នកចង់ទិញមុខវិជ្ជាណាមួយ ហើយវាមានតំលៃថ្លៃ សូមកុំទាន់អាល់ទិញ អ្នកអាច save វាទុក wishlist សិនរួចរង់ចាំអោយវាបញ្ចុះតំលៃ។  មូលហេតុពីព្រោះខ្ញុំធ្លាប់ចង់ទិញមុខវិជ្ជាមួយតំលៃជិត ១៥០$ ក្រោយមកវាបញ្ចុះតំលៃសល់តែ 10.99$។ តំលៃដែលលោកអ្នកអាចទិញទាបបំផុតគឺត្រឹម 10.99$។ចំនុចល្អដែលខ្ញុំចូលចិត្ត Website នេះគឺយើងអាចទិញមុខវិជ្ជាមួយៗផ្តាច់ដោយមិនបាច់បង់ប្រាក់ប្រចាំខែដូច Website Lynda។

2 Linkedin Learning

មុខវិជ្ជានូវក្នុង Website នេះគឺមានគ្រប់ប្រភេទស្រដៀងនឹង Udemy ដែលប៉ុនតែលោកអ្នកត្រូវបង់ប្រាក់ប្រចាំខែដើម្បីអាចរៀនបាន។ ទិន្នន័យនូវក្នុងWebsite នេះទាំងអស់គឹមកពី Website lynda ពីព្រោះក្រុមហ៊ុន Linkedin បានទិញ ក្រុមហ៊ុន Lynda។

3 Udacity

Website នេះលោកអ្នកអាចរៀនបានដោយបង់ប្រាក់ រឺមិនបង់ក៏បាន។ មុខវិជ្ជានូវក្នុង Website នេះគឺផ្តោតទៅលើ ព​ត៌​មាន​វិទ្យា ដូចជា Android, iOS, Web, Artificial Intelligence, Data Science,…..

4 PluralSight

មុខវិជ្ជានូវក្នុង Website នេះគឺផ្តោតទៅលើ Software Development, IT Ops, Creative Professional, Data Professional, Architecture& Construction, Business Professional,….

 

5 Coursera

Coursera.org គឺជាគេហទំព័រដែលជាដៃគូជាមួយសាកលវិទ្យាល័យនិងអង្គការនានានៅជុំវិញពិភពលោក។

6 KhanAcademy

Website នេះសហការជាមួយសាលាមធ្យមសិក្សាជាច្រើន។ KhanAcademy ផ្តល់ជូននូវមុខវិជ្ជាផ្សេងៗគ្នាជាច្រើន ដូចជាគណិតវិទ្យា វិទ្យាសាស្រ្តនិងវិស្វកម្ម កុំព្យូទ័រ។

7 CodeAcademy

Codecademy គឺជាវេបសាយដែលផ្តោតជាពិសេសទៅលើការបង្រៀនកូដ។ វគ្គសិក្សានៅ Codecademy ត្រូវបានសរសេរយ៉ាងល្អនិងងាយស្រួលធ្វើតាមហើយគេហទំព័រត្រូវបានរៀបចំយ៉ាងល្អ។

8 Code.org

Code.org គឺជាវេបសាយមួយទៀតដែលផ្តោតលើការសរសេរកូដនិងសរសេរកម្មវិធី។ គេហទំព័រមួយដែលមានវគ្គសិក្សាដែលមានគុណភាពខ្ពស់ Code.org ក៏មានលក្ខណៈពិសេសសម្រាប់ការរៀនសូត្រសម្រាប់កុមារផងដែរ។

Facebook Comments

Leave a Comment

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម