Type to search

បច្ចេកវិទ្យា

Grab នឹងបន្ថែមសេវាកម្មថ្មីសម្រាប់អតិថិជនរបស់ខ្លួន

Share

ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនសេវាកម្មដឹកជញ្ជូន និងមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ពេលនេះកំពុងតែពង្រីកអាជីវកម្ម របស់ខ្លួន ហើយនិងរួមបញ្ចូលបន្ថែមសេវាកម្មថ្មី គឺសេវាកម្មដឹកជញ្ជូនជាមួយការកម្មង់ម្ហូបនៅតាមអនឡាញ។

បើយោងតាម​ប្រភពព័ត៌មានរបស់ Nikkei បានឲ្យដឹងថាក្រុមហ៊ុន Grab កំពុងតែពង្រីកអាជីវកម្មស្នូលរបស់ខ្លួនជាផ្នែកមួយនៃ យុទ្ធសាស្ត្រគោលបំណងពង្រឹងវត្តមានរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ ការពង្រីកនេះបាននាំមកនូវការផ្តល់ ជូននូវសេវាកម្មថ្មីដែលផ្តោតលើការដឹកជញ្ជូនជាមួយការកម្មង់​ម្ហូបនៅតាមអនឡាញ

Credit: travelnanna

GrabFresh គឺជាសេវាកម្មដឹកជញ្ជូនតាមតំរូវការថ្មីរបស់ Grab ។ វាត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយអ្នកផ្តល់​ម្ហូបអាហារដ៏ធំបំផុតមួយដែលមានឈ្មោះថា HappyFresh ។ Grab និយាយថាសេវានេះអាចផ្តល់ជូននូវម្ហូបអាហារស្រស់ និងក្លាស់សេ តាមតំរូវការរបស់អតិថិជន និងធ្វើការដឹកជញ្ជូន ទៅដល់អតិថិជនរបស់ខ្លួនក្នុងរយៈពេលតែ 1 ម៉ោង។

ការពង្រីកសេវាកម្មដឹកជញ្ជូនជាមួយការកម្ម់ងម្ហូបនៅតាមអនឡាញថ្មីនេះត្រូវបានគេមើលឃើញថាជារបៀបនៃការឆ្លើយតបទៅនឹងតម្រូវការខ្លាំងនៃការដើរទិញឥវ៉ាន់តាមអ៊ិនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Guillem Segarra ដែលជា អគ្គនាយកប្រតិបត្តិ HappyFresh បាននិយាយថា នេះគឺជាឱកាសដ៏ល្អមួយ ព្រោះថាប្រហែល 70 ភាគរយ នៃការកម្មង់ម្ហូបអាហារនៅក្នុងហាងទៅតាមអនឡាញនោះ យ៉ាងហោចណាស់ក៏មានម្តងក្នុងមួយសប្តាហ៍ដែរ។

Credit: score

GrabFresh នឹងបើកដំណើរការជាលើកដំបូងនៅ Jakarta នៅក្នុងខែនេះ។ បន្ទាប់មកវានឹងត្រូវបានដាក់ឱ្យដំណើរការនៅ ប្រទេសថៃ និងម៉ាឡេស៊ីនៅដំណាច់ឆ្នាំ 2018 ។ Grab និង HappyFresh មានគម្រោងណែនាំសេវានេះទៅកាន់បណ្តា ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែពួកគេមិនមានពេលវេលាកំណត់ណាមួយសម្រាប់ការចេញផ្សាយនៅ ឡើយទេ៕

បញ្ជាក់៖ សម្រាប់ប្រទេសកម្ពុជាយើង Grab មិនទាន់មានសេវាកម្មថ្មីមួយនេះនៅឡើយទេ៕

ប្រភព៖ ibtimes

ប្រែសម្រួល៖ វិសាល

Facebook Comments