Type to search

សុខភាពនិងសម្រស់

អត្ថប្រយោជន៍របស់ទំពាំងបាយជូរសម្រាប់សុខភាព

Share

ទំពាំងបាយជូរគឺវាសំបូរទៅដោយសារធាតុចិញ្ចឹម ដូចជា ប៉ូតាស្យូម កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម វីតាមីនA វីតាមីនC ហើយនិង វីតាមីនB6 វីតាមីនK។

សារធាតុចិញ្ចឹមទាំងនេះវាមានឥទ្ធិពលដោយផ្ទាល់ទៅនិងសុខភាពរបស់អ្នក ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនសម្រាប់សុខភាពរបស់អ្នក ដែលគួរតែបន្ថែមនៅក្នុងរបបអាហារប្រចាំថ្ងៃ៖

១. ថែរក្សាសក់របស់អ្នក

Credit: StockSnap.pixabay.com

ផ្លែទំពាំងបាយជូរក្រហមមានវីតាមីន K, វីតាមីន C និងជាតិដែកក៏ដូចជាសារជាតិប្រឆាំងអុកស៊ីតកម្មកាត់បន្ថយការរលាក។ ផ្លែទំពាំងបាយជូរទាំងនេះអាចជួយបង្កើនសុខភាពសក់តាមរយៈការការពារឫសសក់កាត់បន្ថយការជ្រុះសក់ និង បង្កើនការដុះសក់។

២. ជួយក្នុងការចងចាំ

Credit: Gerd Altmann.Pixabay.com

ការស្រាវជ្រាវត្រូវបានធ្វើលើសារធាតុ Resveratrol នៅក្នុងទំពាំងបាយជូរ គឺមានឥទ្ធិពលទៅលើសុខភាពខួរក្បាលក្នុងការកាត់បន្ថយភាពតានតឹង និង ជួយរក្សាគំនិតនិងការចងចាំឱ្យបានច្បាស់ទៅតាមអាយុរបស់អ្នក។ វាត្រូវបានគេស្គាល់ផងដែរដើម្បីជួយអ្នកបង្កើនការផ្តោតអារម្មណ៍ និង ការរក្សាចំណេះដឹងរបស់អ្នកកុំឲ្យភ្លេច។

៣. ជួយបេះដូងអោយមានសុខភាពល្អ

កាលណាបេះដូងរបស់យើងមានសុខភាពល្អ វាជារឿងមួយដែលល្អសម្រាប់ជីវិតរបស់អ្នក។ សំបករបស់ទំពាំងបាយជូរមានFlavonoids ដែលជួយការពារពីជំងឺបេះដូង ដោយធ្វើការការពារ ឈាមកកក្នុងសរសៃឈាម ហើយនិង អុកស៊ីដង់។

៤​. ជួយក្នុងការបញ្ចុះគីឡូ

Credit: kai kalhh.pixabay.com

ទំពាំងបាយជូរមានផ្ទុកនូវកាឡូរីតិច ដោយ ទឹកទំពាំងបាយជូរកន្លះកែវផ្ទុកត្រឹមតែ២៣កាឡូរីតែប៉ុណ្ណោះ។​ ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីអាហារូបត្ថម្ភនិងការធ្វើលំហាត់ប្រាណ ក្នុងឆ្នាំ២០១៤ បាននិយាយថា resveratrol នៅខាងក្នុងផ្លែទំពាំងបាយជូរជួយអ្នកចូលរួមដុតកម្ទេចកាឡូរីកាន់តែច្រើន ដោយសារតែសាច់ដុំប្រើថាមពលច្រើនជាងអ្វីដែល resveratrol បានធ្វើ។

៥. ប្រឆាំងនិងភាពចាស់ជាងវ័យ

Credit: riversidedental.co.uk

ស្បែកនិងគ្រាប់ផ្លែទំពាំងបាយជូរក្រហមមានផ្ទុកសារធាតុ resveratrol ដែលជួយគ្រប់គ្រងដំណើរការចាស់។ សារធាតុ Resveratrol គឺជាអង់ទីអុកស៊ីដង់ដ៏រឹងមាំដែលជួយរក្សាសុខភាពរបស់ស្បែក។

៦. ជួយតម្រងនោមរបស់អ្នក

Credit:guardian.ng

ផ្លែទំពាំងបាយជូរជួយក្នុងការកាត់បន្ថយកម្រិតជាតិអាស៊ីតអ៊ុយរិចនៅក្នុងខ្លួនយើង ដែលវាជួយកាត់បន្ថយទំហំការងាររបស់តម្រងនោម។

៧. ល្អសម្រាប់ភ្នែក

Credit: Pixabay.com

ការស្រាវជ្រាវដែលធ្វើឡើងនៅសាកលវិទ្យាល័យ I Miami រដ្ឋហ្វ្លរីដា បានរកឃើញថាទំពាំងបាយជូរប្រឆាំងនឹងអុកស៊ីតកម្ម និងលើកកម្ពស់សុខភាពភ្នែកតាមរយៈការផ្លាស់ប្តូរដោយផ្ទាល់ទៅលើកម្រិតកោសិកា។ ផ្លែទំពាំងបាយជូរកាត់បន្ថយការរលាកនិងបង្កើនប្រូតេអ៊ីនដើម្បីការពារក្នុងកែវភ្នែកផងដែរ។

៨. ជួយដល់ជង្គង់

Credit: Angelo Esslinger.pixabay.com

វាត្រូវបានគេបញ្ជាក់ដោយការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Texas Woman ថាការទទួលទានទំពាំងបាយជូរជារៀងរាល់ថ្ងៃអាចផ្តល់នូវការធូរស្រាលពីការឈឺជង្គង់ជាពិសេសប្រសិនបើវាត្រូវបានបង្កឡើងដោយរោគសញ្ញានៃការរលាកឆ្អឹងសន្លាក់។ ផ្លែទំពាំងបាយជូរក៏អាចជួយបន្ថយកម្រិតអាស៊ីតអ៊ុយរិកនៅក្នុងខ្លួនយើងដែលបណ្តាលអោយឈឺចាប់នៅសន្លាក់ជង្គង់បានដែរ។

៩. ប្រឆាំងនិងមហារីក

សារធាតុ Resveratrol ដែលបានរកឃើញយ៉ាងសំបូរបែបនៅក្នុងទំពាំងបាយជូរក្រហមការពារស្បែកពីកាំរស្មី UVB ដែលបង្ករឡើងដោយព្រះអាទិត្យហើយជួយការពារវាពីជំងឺមហារីកស្បែក។

១០. ការប្រឆាំងនឹងការរលាក

ការរលាកមានពីរប្រភេទគឺ ការរលាកស្រូចស្រាវ ដែលវាជាយន្តការការពារមួយដែលបង្កើនលំហូរឈាមដើម្បីប្រឆាំងនឹងការឆ្លងរោគ និង ការរលាករ៉ាំរ៉ៃដែលស្ថិតនៅក្នុងខ្លួនរយៈពេលរាប់ខែ និង ឆ្នាំហើយបានក្លាយជាការព្រួយបារម្ភ។ វាត្រូវបានគេរកឃើញថាទំពាំងបាយជូមានអង់ស៊ីមជាក់លាក់ដែលប្រឆាំងនឹងការរលាកនៅក្នុងខ្លួនយើង។

 

ប្រភព៖ Health benefits

ប្រែសម្រួល៖ សាវឌី

Facebook Comments