Type to search

សុខភាពនិងសម្រស់

រូបមន្តធម្មជាតិ ដែលជួយបន្តឹងស្បែកមុខរបស់អ្នក

Share

រូបមន្តធម្មជាតិខាងក្រោមនេះ នឹងជួយបន្តឹងរន្ធរោម ដែលធ្វើអោយស្បែកមុខ របស់អ្នកតឹងណែនរលោងស្អាត។ ដោយគ្រាន់តែធ្វើការអនុវត្តតាមរបៀបបែបធម្មជាតិងាយៗ ដែលងាយស្រួលក្នុងការស្វែងរកទៀតផង។

១. ទឹកកក នឹង ទឹកក្រូចឆ្មារ

សំអាតស្បែកមុខរួចបាញ់ទឹក ត្រជាក់ខ្លាំងអោយសព្វស្បែកមុខ ឬ ប្រើដុំទឹកកក ខ្ចប់ក្រណាត់ទន់ មកលុញលើផ្ទៃមុខ។ ភាពត្រជាក់នៃទឹកកក ធ្វើអោយសាច់ដុំផ្ទៃមុខ រួញខ្លួន នឹង រន្ធរោម ក៏រួមតូចជាងមុន។ បន្ទាប់មកជួតមិនអោយស្ងួត រួចលាបទឹកក្រូចឆ្មារស្រស់ឲ្យសព្វផ្ទៃមុខ ព្រោះទឹកក្រូចឆ្មារ វានឹងធ្វើតួនាទីជា អេស្ទ្រីងចេនថ៍ ដែលជួយបន្តឹងរន្ធរោម។

២. ស៊ុត​ ស

គោះពងមាន់ យកតែផ្នែកពណ៍ស ១គ្រាប់លាយជាមួយទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ រួចលាបឲ្យសព្វផ្ទៃមុខ ទុកឲ្យស្ងួត ទើបលាងចេញ​ដោយទឹកក្ដៅឧណ្ណៗ ហើយលាងដោយទឹកត្រជាក់ម្ដងទៀត។

៣. សាឡាត់ នឹង ទឹកក្រូចឆ្មារ

កិនសាឡាត់ ២ ទៅ ៣ សន្លឹកឲ្យម៉ដ្ឋ ត្រងយកតែទឹកមកលាយជាមួយទឹកក្រូចឆ្មារ ២ ទៅ ៣ ស្លាបព្រាបាយ រួចលាបឲ្យសព្វផ្ទៃមុខទុកចោល ២០នាទី ទើបលាងចេញ។

៤. ស្ករស

យកស្ករ ស លាយជាមួយទឹកឃ្មុំ នឹង ទឹកក្រូចឆ្មារ រួចយកមកខាត់ ស្បែក ថ្នមៗ​ រួចលាងឲ្យស្អាត និងលាងដោយទឹកត្រជាក់ម្ដងទៀត។

រូបមន្តខាងលើទាំង៤នេះ គឺសុទ្ធសឹងតែជារូបមន្តងាយៗដោយលោកអ្នកអាចរកវាបាន នៅក្នុងផ្ទះបាយរបស់លោកអ្នក ហើយចំណាយថវិការតិចផងដែរ សាកល្បងឥលូវនេះដើម្បីស្បែកដ៏ស្រស់ស្អាតរបស់លោកអ្នក៕

 

អត្ថបទ៖ សាវឌី

 

 

Facebook Comments