Type to search

ផ្សេងៗ

ការជួយអ្នកដ៏ទៃ វាក៏ដូចជាជួយខ្លួនអ្នកដែរ នៅលើវិស័យជំនួញរបស់អ្នក

Share

រង្វាន់របស់អ្នកនៅក្នុងជីវិតរស់នៅ វាតែងមានទំនាក់ទំនងផ្ទាល់ទៅនឹងជំនួយរបស់អ្នកចំពោះអ្នកដ៏ទៃ។ មនុស្សទាំងអស់ដែលអភិវឌ្ឈន៍ខ្លួនទៅជាអ្នកមាន រឿងដែលធ្វើអោយពួកគេនឹកឃើញគ្រប់ពេលនោះគឺអតិថិជន។ ពួកគេនៅតែបន្តស្វែងរកមធ្យោបាយថ្មីដែលកាន់តែល្អប្រសើរ ដើម្បីបម្រើសេវាកម្មដល់អតិថិជនរបស់ពួកគេប្រសើរជាងមនុស្សផ្សេងទៀត។

ត្រូវចង់ចាំនូវសំណួរសម្រាប់ចោទសួរខ្លួនអ្នកទាំងអស់នេះ ៖

  • តើអតិថិជនរបស់ខ្ញុំ ពិតជាចង់បានអ្វី?
  • តើអតិថិជនរបស់ខ្ញុំពិតជាចាំបាច់អ្វី?
  • តើអតិថិជនរបស់ខ្ញុំគេគិតថាតម្លៃយ៉ាងណាដែរ?
  • តើខ្ញុំអាចជួយអ្វីខ្លះដល់អតិថិជនរបស់ខ្ញុំ ចៀសវាងមនុស្សដ៏ទៃទៀត?
  • តើហេតុអ្វីបានជាថ្ងៃនេះអតិថិជនរបស់ខ្ញុំរត់ទៅទិញទំនិញអ្នកដ៏ទៃ?
  • តើខ្ញុំត្រូវផ្ដល់អ្វីដល់ពួកគេដើម្បីទាក់ទាញអោយពួកគេមកទិញទំនិញខ្ញុំវិញ?

ជោគជ័យរបស់អ្នកនៅក្នុងជិវិត វាមានទំនាក់ទំនងទៅនឹងអ្វីដែលអ្នកបានធ្វើបន្ទាប់ពីអ្នកធ្វើនូវអ្វីដែលអ្នកគិតថាធ្វើ។ គិតមើលរកឳកាសដើម្បីធ្វើឲ្យកាន់តែល្អប្រសើរឡើងជាងការដែលអ្នកចំណាយលើ។ គិតមើលរកមធ្យោបាយដើម្បីបង្កើនអតិថិជនឡើងវិញ។

អតិថិជនរបស់អ្នកគឺជាមនុស្សដែលអ្នកពឹងផ្អែកលើជោគជ័យរបស់អ្នកក្នុងការងារ។ នេះមានន័យថាចៅហ្វាយរបស់អ្នកនឹងមិត្តរួមការងាររបស់អ្នកគឺជាអតិថិជន ព្រមទាំងមនុស្ស ដែលមកទិញផលិតផលរបស់អ្នក ឬសេវាកម្មរបស់អ្នក។ អតិថិជនរបស់អ្នកក៏ជាមនុស្សដែលពឹងពាក់លើអ្នកដើម្បីជោគជ័យ ឬបំណងរបស់ពួកគេដែរ។នេះគឺជាសំណួរដែលចាំបាច់ដើម្បីចោទសួរ នឹងឆ្លើយជារៀងរាល់ថ្ងៃ។ ថ្ងៃនេះតើខ្ញុំអាចធ្វើអ្វីដើម្បីបង្កើនតម្លៃនៃសេវាកម្មរបស់ខ្ញុំចំពោះអតិថិនជន? ធ្វើការស្វែងរកមធ្យោបាយថ្មីដើម្បីបន្ថែមតម្លៃទៅលើអ្វីដែលអ្នកធ្វើ នឹងទៅលើមនុស្សដែលពឹងពាក់អ្នកជារៀងរាល់ថ្ងៃ។ ការកែច្នៃបន្តិចបន្តូចក៏ជាមធ្យោបាយដើម្បីបម្រើអតិថិជនរបស់អ្នក ហើយក៏អាចជាហេតុផលមួយដ៏សំខាន់ដើម្បីជោគជ័យខាងហិរញ្ញវត្ថុ។ មិនត្រូវបញ្ឈប់ការស្វែងរកមធ្យោបាយដើម្បីបម្រើអតិថិជនអោយកាន់តែល្អប្រសើរនោះទេ។

ដកស្រង់ចេញពីសៀវភៅ៖  អាថ៌កំបាំងដើម្បីក្លាយជាអ្នកមាន

Facebook Comments