Type to search

សុខភាពនិងសម្រស់

យល់ដឹងពីជំងឺរលាកថ្លើមប្រភេទ C

Share

ជំងឺរលាកថ្លើមប្រភេទសេ “Hepatitis C” គឺជាជំងឺរលាកថ្លើមមួយប្រភេទ ក្នុងចំណោម ជំងឺរលាកថ្លើមទាំងប្រាំ ប្រភេទ ដែលគេបានរកឃើញ នាពេលបច្ចុប្បន្ននេះ។

ជំងឺរលាកថ្លើមទាំងនេះ រួមមាន ជំងឺរលាកថ្លើមប្រភេទ A, B, C, D, និង E ហើយជំងឺរលាកថ្លើមមួយណា ក៏ដោយនៃជំងឺទាំងប្រាំនេះ ក៏អាចបង្កឱ្យមាន ផលប៉ះពាល់ និងអាចធ្វើឱ្យ ថ្លើមខូច ឬ ការខូចខាតថ្លើមធ្ងន់ធ្ងរ, មហារីកថ្លើមជាដើម។

១) ការចម្លងនៃមេរោគថ្លើមប្រភេទC

ជំងឺរលាកថ្លើមប្រភេទ C គឺជាជំងឺដែលបណ្តាលមកពីឈាមដែលមានន័យថាវាត្រូវបានបញ្ជូនតាមរយៈការប៉ះពាល់ជាមួយឈាមដែលមានមេរោគ។ ជាទូទៅវីរុសចូលក្នុងខ្លួនតាមរយៈស្នាមរបួសរលាកលើស្បែក។

  • វិធីចម្លងទូទៅបំផុតនៃជំងឺរលាកថ្លើមប្រភេទ C គឺតាមរយៈការប្រើប្រាស់គ្រឿងញៀនដោយការចាក់ថ្នាំ។
  • ការប្រើប្រាស់ម្ជុលជាមួយអ្នកដែលមានមេរោគជំងឺរលាកថ្លើមប្រភេទ C ។
  • ជំងឺរលាកថ្លើមប្រភេទ C ក៏អាចឆ្លងតាមរយៈការរួមភេទជាមួយមនុស្សដែលមានជំងឺឬការប្រើប្រាស់របស់របរផ្ទាល់ខ្លួន (ឡាម ឬ ច្រាសដុសធ្មេញ) ជាមួយអ្នកដែលមានផ្ទុកមេរោគប៉ុន្តែករណីទាំងនេះកម្រណាស់។

២) រោគសញ្ញាជំងឺរលាកថ្លើមប្រភេទ C

ប្រហែល ៧០% ទៅ ៨០% នៃអ្នកដែលមានវីរុសរលាកថ្លើមប្រភេទ C មិនមានរោគសញ្ញាអ្វីឡើយជាពិសេសនៅក្នុងដំណាក់កាលដំបូង។ រោគសញ្ញាអាចកើតមានរាប់ឆ្នាំក្រោយពេលការខូចថ្លើមកើតឡើង។ អ្នកផ្សេងទៀតមានរោគសញ្ញានៅចន្លោះពី ២ សប្តាហ៍ទៅ ៦ខែបន្ទាប់ពីការឆ្លង។ រយៈពេលមធ្យមដើម្បីវិវត្តទៅជារោគសញ្ញាគឺពី ៦ ទៅ ៧សប្តាហ៍បន្ទាប់ពីឆ្លងវីរុស។  រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ C អាចរួមមាន:

  • គ្រុនក្ដៅពីស្រាលទៅធ្ងន់
  • អស់កម្លាំង
  • ឈឺពោះ
  • ការបាត់បង់ចំណង់អាហារ
  • ចង្អោរ ក្អួត
  • ឈឺចាប់នៅសន្លាក់
  • ទឹកនោមមានពណ៍ក្រម៉ៅ
  • លាមកមានពណ៌ប្រផេះ
  • ស្បែកឡើងលឿង

៣) ការធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ C

ការឆ្លងមេរោគរលាកថ្លើមប្រភេទ C ត្រូវបានគេធ្វើរោគវិនិច្ឆ័យការធ្វើតេស្តឈាម។ ការធ្វើតេស្តមើលនៅមុខងារថ្លើម ជំងឺរលាកថ្លើមប្រភេទ C ពិនិត្យរកអង់ទីករ (ប្រព័ន្ធភាពស៊ាំ) ការមើលអេកូរថ្លើម។ លទ្ធផលនៃការធ្វើតេស្តនេះអាចជួយអោយវេជ្ជបណ្ឌិតកំណត់ថាតើការឆ្លងជំងឺរលាកថ្លើមប្រភេទ C មានឬអត់។ ការធ្វើតេស្តឈាមបន្ថែមអាចត្រូវបានប្រើដើម្បីកំណត់ចំនួនមេរោគនៅក្នុងខ្លួន។

៤) ការព្យាបាល

ចំពោះគោលបំនងនៃការប្រើប្រាស់ថ្នាំសំលាប់មេរោគថ្លើម C គឺ ដើម្បីបង្កើនអោយមុខងារថ្លើមបានប្រសើរឡើងវិញ , បន្ថយកាប្រឈមមុខជាមួយមហារីកថ្លើម និង បន្តរជីវិតរស់នៅ ។ ចំពោះនិតិវិធីនៃការព្យាបាលគឺទាមទាកាអនុវត្តន៍អោយមានប្រសិទ្ធិភាព និង យកចិត្តទុកដាក់ខ្ពស់បំផុត ។ ដោយមានកាចូលរួមពីសំណាក់វេជ្ជបណ្ឌិត , ក្រុមគ្រួសាររបស់អ្នកជំងឺ និង អ្នកជំងឺផ្ទាល់តែម្តង។

៥) ការបង្ការជងឺរលាកថ្លើមប្រភេទ C

បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងសម្រាប់ជំងឺរលាកថ្លើមប្រភេទ C  ដូចមេរោគថ្លើមប្រភេទ B ទេ តែ យើងអាចព្យាបាលវាបាន ភាគរយជាដល់ទៅ ៩៨%។។ ការស្រាវជ្រាវកំពុងបន្តដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ។

 

ប្រភព៖ Medicinnet

កែសម្រួល៖ សាវឌី

Facebook Comments

Leave a Comment

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម